ព័ត៌មានអន្ដរជាតិ
ថៃ ចេញច្បាប់ “ហាមដុតព្រៃឈើ” ដើម្បីទប់ស្កាត់បញ្ហាបំពុលខ្យល់
រដ្ឋាភិបាលថៃបានប្រកាសច្បាប់ “ហាមដុតព្រៃឈើ” ដើម្បីទប់ស្កាត់ការបំពុលខ្យល់ បន្ទាប់ពីប្រទេសនេះកំពុងមានបញ្ហាបំពុលបរិយាកាសយ៉ាងធ្ងន់ធ្ងរដែលបង្កឡើងដោយភ្លើងឆេះព្រៃ និងការឆេះដីស្រែចម្ការ ។

បច្ចុប្បន្នប្រទេសថៃកំពុងស្ថិតក្នុងរដូវប្រាំង ដោយកំហាប់ខ្យល់ពុល PM2.5 ឈានដល់កម្រិតខ្ពស់បំផុតនៅទូទាំងប្រទេស ខណៈនៅទីក្រុងបាងកក កម្រិតផ្សែងអ័ព្ទកាលពីថ្ងៃសុក្រ គឺច្រើនជាងស្តង់ដារអង្គការសុខភាពពិភពលោក (WHO) ដល់ទៅ ៦ ដងឯណោះ ។
ចំណែកមូលហេតុចម្បងនៃបញ្ហានេះ ត្រូវបានគេជឿថា បណ្ដាលមកពីភ្លើងឆេះព្រៃ និងការឆេះកសិដ្ឋាននៅភាគខាងជើងនៃប្រទេស ខណៈអាជ្ញាធរក៏កំពុងជំរុញអ្នកជំងឺផ្លូវដង្ហើមឲ្យឈប់ធ្វើសកម្មភាពនៅខាងក្រៅផ្ទះផងដែរ ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា បានបញ្ជាឲ្យហាមឃាត់ការដុតក្នុងកសិដ្ឋានទាំងអស់ រហូតដល់ចុងខែមេសា ហើយអ្នកណាហ៊ានបំពានប្រឈមនឹងការផាកពិន័យធ្ងន់ ក ។
ទន្ទឹមនោះ រដ្ឋាភិបាលបានបញ្ជាឲ្យអាជ្ញាធរបិទឧទ្យានជាតិ និងដែនជម្រកសត្វព្រៃចំនួន ៨ កន្លែង ដើម្បីកាត់បន្ថយភ្លើងឆេះព្រៃ ខណៈក៏ហាមឃាត់ដល់ប្រជាកសិករពីការដុតចម្ការរបស់ពួកគេផងដែរ ជាពិសេសគឺចម្ការអំពៅ បើទោះបីជាប្រមូលផលហើយក៏ដោយ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ អ៊ុយក្រែន អះអាងថា រុស្ស៊ី ទើបតែប្រើមីស៊ីលជំនាន់ឆ្នាំ ៦០ ប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


