ព័ត៌មានជាតិ
មកស្គាល់កំពង់ដរចម្លង ១១ កន្លែង នៅទូទាំងខេត្តកំពង់ចាម
ខេត្តកំពង់ចាមដែលមានស្ពានឆ្លងកាត់ទន្លេធំៗចំនួនពីរ តែពលរដ្ឋនៅតាមតំបន់មួយចំនួននៅតែពឹងអាស្រ័យលើការប្រើប្រាស់ទូកដរចម្លងសម្រាប់ធ្វើដំណើរទៅមក។
បើតាមប្រធានមន្ទីរសាធារណការខេត្តកំពង់ចាមបានបញ្ជាក់ថា កំពង់ដរក្នុងខេត្តកំពង់ចាមបច្ចុប្បន្នមាន ១១ កន្លែង។ កំពង់ដរទាំង ១១ កន្លែង ដែលទទួលបានការវិនិយោគធ្វើអាជីវកម្ម ភាគច្រើនមានទីតាំងនៅតាមបណ្តាស្រុកជាប់ដងទន្លេដូចជាស្រុកកងមាស ស្រីសន្ធរ កំពង់សៀម និងកោះសូទិន។

កំពង់ដរទាំង ១១ កន្លែងដែលកំពុងធ្វើអាជីវកម្មនៅខេត្តកំពង់ចាមមានឈ្មោះដូចជា៖
ស្រុកកងមាស
-ស្វាយស្រណោះ-ព្រែកពោធិ៍
-ព្រែកលីវ-អូរលាវ
-ថ្លុកជ្រៅ-ស្វាយខ្សាច់ភ្នំ
-អង្គរបាន- ឫស្រីស្រុក
-ពាមជីកង-កោះអណ្តែត
-ភូមិថ្មី-ខ្ញូង
ស្រុកកោះសូទិន
-ជីហែ-កោះសូទិន
ស្រុកកំពង់សៀម
-ក្រូចលើច-កោះពីរ
-មាន់ហើរ-កំពង់ទ្រាស
-តោពីរ-កោះសំរោង
-កំពង់ក្របី-កំពង់ស្ពឺ
ក្នុងសន្និសីទជោគជ័យរយៈពេល ៥ ឆ្នាំ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមបានបញ្ជាក់ថា ក្រោយលិចទូកចម្លងនៅខេត្តកណ្តាល អាជ្ញាធរខេត្តបានបង្កើនការចុះត្រួតពិនិត្យបច្ចេកទេសនៅតាមទីតាំងអាជីវកម្មកំពង់ចម្លងទូទាំងខេត្ត ដោយណែនាំត្រូវអនុវត្តតាមគោលការណ៍សុវត្ថិភាពឲ្យបានត្រឹមត្រូវ។
លោកបន្តថា ជាវិធានការបង្ការទុកមុន លោកក្រើនរំលឹកដល់ម្ចាស់អាជីវកម្មទូកដរចម្លង ត្រូវយកចិត្តទុក់បំផុតលើសុវត្ថិភាព ជាពិសេសត្រូវមានអាវពោងសុវត្ថិភាពឲ្យបានគ្រប់គ្រាន់ដើម្បីការពារដល់អ្នកដំណើរក្នុងពេលមានឧបទ្ទវហេតុកើតឡើង៕
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


