ព័ត៌មានជាតិ
ស្វាយចន្ទីជាប់ចំណាត់ថ្នាក់លេខ៣ ជាកសិផលនាំចេញទៅក្រៅប្រទេសច្រើនជាងគេ
ស្វាយចន្ទី ជាដំណាំឧស្សាហកម្ម ដ៏មានសារៈសំខាន់សម្រាប់កំណើនសេដ្ឋកិច្ចជាតិ ដែលបច្ចុប្បន្នដំណាំមួយប្រភេទនេះ បានជាប់ចំណាត់ថ្នាក់លេខ៣ ជាកសិផលនាំចេញទៅក្រៅប្រទេសច្រើនជាងគេ ទាំងឆៅ និងកែច្នៃ បន្ទាប់ពីដំណាំស្រូវ និងដំណាំដំឡូងមី។ នេះបើតាមការឱ្យដឹងពី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

តាមរយៈផេកផ្លូវការរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បញ្ជាក់ថា គិតត្រឹមខែតុលា ឆ្នាំ២០២២ គ្រាប់ស្វាយចន្ទីឆៅ សរុបចំនួន ៤៦៩ ៥១៥,១៥តោន ត្រូវបានចរាចរលើទីផ្សារអន្តរជាតិ ទៅច្រើនប្រទេស ដែលរួមមាននាំចេញទៅប្រទេសវៀតណាម សរុប ៤៦៧ ៣០១,២២ តោន; ប្រទេសថៃ ២០៥០ តោន; ប្រទេសឥណ្ឌា ១៥០,១៦ តោន; ប្រទេសចិន ១៣,៥៨តោន; ប្រទេសជប៉ុន ០,១៤តោន និងប្រទេសហ្វីលីពីន ០,០៥តោន។
ដោយឡែក ចំពោះគ្រាប់ស្វាយចន្ទីកែច្នៃរួច សរុបចំនួន ៥៩៩,៩៣ តោន គឺត្រូវបាននាំចេញទៅ ៦ប្រទេស ដែលក្នុងនោះ នាំចេញទៅកាន់ប្រទេសថៃ ចំនួន ២៦៤,៤៤តោន; ប្រទេសចិន ២២៩,៨៤តោន; ប្រទេសជប៉ុន ៧៤,៤៣តោន កោះតៃវ៉ាន់ ២៤តោន; ប្រទេសកូរ៉េ ៧,១០តោន និងប្រទេសស្វីស ០,១២តោន ។

បើតាមរបាយការណ៍បូកសរុបការងាររបស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (២០២១-២០២២) បញ្ជាក់ថា ដំណាំស្វាយចន្ទី គឺត្រូវបានដាំដុះលើផ្ទៃដីសរុប ៤០៥ ៩៩១ ហិកតា ហើយទទួលបានបរិមាណផលសរុប ៤៧២ ៦៣៦ តោន។ ថ្វីបើស្វាយចន្ទីជាដំណាំឧស្សាហកម្មរយៈពេលវែង តែដំណាំប្រភេទនេះ មិនរើសដី ងាយស្រួលដាំដុះ ហើយធុន នឹងអាកាសធាតុ ដែលភាគច្រើនគឺដាំដុះនៅតំបន់ខ្ពង់រាប នៃប្រទេសកម្ពុជា ដូចជាខេត្តមណ្ឌលគិរី រតនៈគីរី ស្ទឹងត្រែង ក្រចេះ ព្រះវិហារ ឧត្តរមានជ័យ កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ និង កោះកុង។ ដំណាំស្វាយចន្ទីនេះ ក៏មានការដាំដុះ នៅតាមតំបន់វាលទំនាបមិនលិចទឹកផងដែរ ដូចជាខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ ព្រៃវែង បន្ទាយមានជ័យ និងខេត្តសៀមរាប៕
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


