Connect with us

កីឡា

U22​ វៀតណាម​ ​ទៅ​​ហាត់​​នៅ​​​កាតា​​​ត្រៀម​ការពារ​​មេដាយ​មាស​​​ស៊ីហ្គេម​ នៅ​​កម្ពុជា​

បានផុស

នៅ

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​វៀតណាម​អាយុ​ក្រោម​២២​ឆ្នាំ​ (U22) គ្រោង​នឹង​ទៅ​ហ្វឹក​ហាត់​នៅ​ប្រទេស​កាតា​រយៈ​ពេល​មួយ​ខែ​ដើម្បី​ការពារ​មេដាយ​មាស​នៃ​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ។

យោង​តាម​ផែន​ការ​របស់​សហព័ន្ធ​កីឡា​បាល់ទាត់​វៀតណាម (VFF) បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​អាទិត្យ ទី​២៦ ខែ​កុម្ភៈ​ ខាង​មុខ​នេះ លោក Philippe Troussier ​ជន​ជាតិ​បារាំង​នឹង​ចុះ​កុងត្រា​ជា​ផ្លូវ​ការ​ដើម្បី​ក្លាយ​ជា​គ្រូ​បង្គោល​ជម្រើស​ជាតិ​វៀតណាម​ទាំង​ឈុត​ធំ និង​យុវជន​អាយុ​ក្រោម​២២​ឆ្នាំ។

បន្ទាប់​ពីចុះហត្ថលេខា​រួច​រាល់ លោក​គ្រូ​បង្វឹក​សញ្ជាតិ​បារាំង​ដែល​មាន​បទ​ពិសោធ​ជោកជាំ​រូប​នេះ​នឹង​កោះ​ហៅ​​ជម្រើស​ជាតិ​ទាំង​ពីរ​ឈុត​ក្នុង​ពេល​តែ​មួយ​​ក្នុង​​នោះ​ឈុត​ធំ​មាន​២៨​នាក់ និង​​ U22 មាន​៣៥ នាក់។ តាម​ផែន​ការ​ក្នុង​ខែ​មីនា​ដែល​ជា​ពេល​វេលា FIFA Day ក្រុម​វៀតណាម​នឹង​មិន​មាន​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​ទេ។

អ្វី​ដែល​គ្រូ​បង្វឹក​ថ្មី​រូប​នេះ​ត្រូវ​​ធ្វើ​នៅ​ចំពោះ​មុខ​គឺ​​ការ​ហ្វឹក​ហាត់​ដើម្បី​ត្រៀម​ការពារ​តំណែង​មេដាយ​មាស​ស៊ីហ្គេម។ តាម​ការ​គ្រោង​ទុក លោក​នឹង​ដឹក​នាំ U22 វៀតណាមចំនួន​៣៥​នាក់ និង​អ្នក​ចាំទី​៥​នាក់​ទៅ​បោះ​ជំរំ​ហ្វឹក​ហាត់​នៅ​ប្រទេស​កាតា​ចាប់​ពី​ថ្ងៃ​ទី​១ ដល់​ទី​២៩ ខែ​មីនា ខាង​មុខ​។ នៅ​ទី​នោះ​ក៏​នឹង​មាន​ការ​ប្រកួត​មិត្តភាព​​​អន្តរជាតិ​​ផង​ដែរ​ជា​មួយ​ក្រុម​ក្នុង​ស្រុក​របស់​កាតា។

សូម​បញ្ជាក់​ថា មុន​ឈាន​ដល់​ការ​ដឹក​នាំ​​ទាំង​ក្រុមធំ និង U22 វៀតណាម លោក Philippe Troussier ធ្លាប់​ដឹក​នាំ U19 វៀតណាម​ពី​ឆ្នាំ​២០១៩-២០២១ និង​បន្ត​ដឹក​នាំ U22/U23 និង​ឈុត​ធំ​ ​ចាប់​ពី​ឆ្នាំ​២០២៣​នេះ បន្ទាប់​ពី​គ្រូ​បង្វឹក​សញ្ជាតិ​កូរ៉េ​ខាង​ត្បូងលោក​ Park Hang-seo បាន​ចាក​ចេញ។ សម្រាប់​ការ​ចូល​ខ្លួន​មក​ដល់​នាំ​រហូត​ដល់​ឆ្នាំ​២០២៦​​ គ្រូ​បង្វឹក​សញ្ជាតិ​បារាំង​​រូប​នេះ​ទទួល​បាន​ប្រាក់​ខែ​​៦​ម៉ឺន​ដុល្លារ​អាមេរិកក្នុង​មួយ​ខែ និង​ដាក់​គោល​ដៅ​នាំ​យក​ជម្រើស​ជាតិ​វៀតណាម​ទៅ​កាន់​ជុំ​ផ្តាច់​ព្រ័ត្រ World Cup ឆ្នាំ​២០២៦។

ក្រុម U23 វៀតណាម បាន​ឈ្នះ​មេដាយ​មាស​ស៊ីហ្គេម លើក​ទី​៣១ ឆ្នាំ​២០២១ (លើក​ឆ្នាំ​២០២២) ដែល​​វៀតណាម​ធ្វើ​ជា​ម្ចាស់​ផ្ទះ ដូច្នេះ​ពួក​គេ​មាន​កាតព្វកិច្ច​ការពារ​តំណែងមេដាយ​មាស​របស់​ខ្លួន៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម១ នាទីute មុន

សមត្ថកិច្ចខេត្តមណ្ឌលគិរី ឆ្មក់បង្ក្រាបទីតាំងល្បែងអនឡាញទ្រង់ទ្រាយធំមួយកន្លែង ឃាត់ខ្លួនជនសង្ស័យជិត១៥០នាក់

ជីវិតកម្សាន្ដ៦ នាទីutes មុន

តួស្វាក្នុងរឿង «​យុទ្ធសិល្ប៍ស៊ុនអ៊ូខុង» ​ជាពលរដ្ឋ​ចិន​ម្នាក់​គត់ ដែលមានអត្តសញ្ញាណប័ណ្ណដល់ទៅ២

ព័ត៌មានជាតិ៧ នាទីutes មុន

សម្តេច ម៉ែន សំអន ៖ ស្ពានគឺជាសរសៃឈាម នៃសេដ្ឋកិច្ចជាតិ និងជាអាទិភាពគន្លឹះទី ២ ក្នុងចំណោមអាទិភាពគន្លឹះទាំង ៥

ព័ត៌មានអន្ដរជាតិ២០ នាទីutes មុន

ហ្សេលេនស្គី ប្រកាសកាលបរិច្ឆេទនៃកិច្ចចរចារុស្ស៊ី-អ៊ុយក្រែន លើកទី៣

កីឡា៣៣ នាទីutes មុន

កម្ពុជា និង វៀតណាម អាច​នឹង​ឡើង​វគ្គ​បន្ត​ទាំង​ពីរ បើ កម្ពុជា ឈ្នះ ហើយ មីយ៉ាន់ម៉ា ចាញ់ ថៃ

ព័ត៌មានជាតិ១៣ ម៉ោង មុន

អាជ្ញាធរ​​ស្នើ​​អ្នក​បត់​ជើង​តូច​នៅ​​ជិតច្រកចេញ​មុខ​ប្រលាន​យន្តហោះ ចូល​ខ្លួន​សុំ​ទោស​ជា​សាធារណៈ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ហួសចិត្ត! ថៃ រកឃើញមីនថ្មីថែមទៀតលើដីខ្លួនឯង តែបែរជាស្នើឲ្យអាស៊ានមកថ្កោលទោសកម្ពុជា ទៅវិញ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ក្នុងពេល២០ឆ្នាំដែលសន្លប់ ព្រះអង្គម្ចាស់អារ៉ាប៊ី សាអូឌីត ទទួលការព្យាបាលអ្វីខ្លះទើបអាចរក្សាព្រះជន្មបាន?

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

អ្នកស្លាប់​ព្រោះភ្លៀង​ធ្លាក់​ខ្លាំង​៥ថ្ងៃជាប់គ្នានៅ​កូរ៉េ​ខាង​ត្បូង កើនដល់ ១៤​នាក់ និង​បាត់ខ្លួន ១២នាក់

Sokha Hotels

ព័ត៌មានពេញនិយម