ព័ត៌មានជាតិ
លោកជំទាវ ម៉ែន សំអន សាទរចំពោះស្នាក់ការគណបក្សតម្លៃ ១៦០ លានរៀល ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី អនុប្រធានគណបក្សប្រជាជនកម្ពុជា បានសម្ដែងនូវការអបអរសាទរចំពោះស្នាក់ការគណបក្សតម្លៃ ១៦០ លានរៀល ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការតាមការស្នើសុំ។ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងបែបនេះ ខណៈអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំថ្នាធ្នង់ និងសំណេះសំណាលជាមួយនារីឃុំថ្នាធ្នង់ ស្ថិតក្នុងស្រុករំដួល ខេត្តស្វាយរៀង កាលពីរសៀលថ្ងៃចន្ទ ១ កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០២៣។

ឆ្លៀតក្នុងឱកាសនោះ លោកជំទាវ បានពាំនាំការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់សមាជិក សមាជិកា ដោយក្ដីនឹករលឹក និងការគិតគូរអំពីសុខទុក្ខប្រជាពលរដ្ឋនៅទូទាំងប្រទេស។

លោកជំទាវបានបន្តទៀតថា អគារស្នាក់ការគណបក្សប្រជាជនកម្ពុជា ដែលមានទំហំ ១០.៥៥ មx១៣ ម ដែលសម្ពោធដាក់ឲ្យប្រើប្រាស់នៅថ្ងៃនេះ ចំណាយថវិកាសាងសង់អស់ជាង ១៦០ លានរៀល ដែលរួមកសាងដោយ លោកនាយឧត្ដមសេនីយ៍ ខ្វាន់ ស៊ាម និងលោក តូច ប៉ូលីវ៉ា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំថ្នាធ្នង់ និងសហការី ព្រមទាំងសប្បុរសជន គឺជាសមិទ្ធផលថ្មីសន្លាងមួយ នៅក្នុងភូមិថ្មី គឺបម្រើប្រយោជន៍រួម និងបង្ហាញពីវឌ្ឍនភាពរបស់គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សដែលចាស់ទុំជាងគេ ដែលបានលើកស្ទួយនូវសន្តិភាព លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងស្វាយរៀង ធ្វើឲ្យប្រជាពលរដ្ឋទូទាំងខេត្ត មានការគោរពស្រឡាញ់ និងគាំទ្រគណបក្សប្រជាជនកម្ពុជា។ លោកជំទាវក៏បានថ្លែងនូវការកោតសរសើរនូវស្មារតីទទួលខុសត្រូវរបស់គណបក្សស្រុក គណបក្សឃុំ ក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុក ជួយឃុំ ក្រុមការងារថ្នាក់ខេត្តចុះជួយស្រុក ចុះជួយឃុំ និងក្រុមការងារគណបក្សគ្រប់ថ្នាក់ដែលបានរួមគ្នាធ្វើឲ្យសមិទ្ធផលនេះកើតឡើង។

បន្ទាប់មកទៀត លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានសំណេះសំណាលជាមួយនារីនៅក្នុងឃុំថ្នាធ្នង់ ដើម្បីអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ ២០២៣ ខួបទី ១១២ ក្រោមមូលបទ «ស្ត្រីរួមគ្នា រក្សាសុខ សន្តិភាព ដើម្បីកិច្ចអភិវឌ្ឍន៍ ក្នុងយុគសម័យឌីជីថល» និងបាននាំយកនូវអំណោយចែកជូនដល់អ្នកចូលរួម ជាង ១០០ នាក់ ដោយក្នុងម្នាក់ៗទទួលបាន ស៊ឹង ១ ក្រមា ១ និងថវិកា ២ ម៉ឺនរៀល៕
អត្ថបទ ៖ វិមាន






-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


