ជីវិតកម្សាន្ដ
អារម្មណ៍ពិតរបស់លោក ទេព រិន្ទដារ៉ូ បានត្រឡប់មករួមការងារជាថ្មីជាមួយ នារីរ័ត្ន គន្ធា
លោក ទេព រិន្ទដារ៉ូ គឺជាតារាសម្ដែងភាពយន្តជើងចាស់ដ៏ល្បីឈ្មោះ និងមានភាពលេចធ្លោលើវិថីសិល្បៈនាអំឡុងទសវត្សរ៍ឆ្នាំ ៨០ និង ៩០ រួមជំនាន់ជាមួយអ្នកនាង អម្ពរ ទេវី ដែលជាដៃគូសម្ដែងដ៏ស័ក្ដិសមបំផុតនាសម័យនោះ។ ក្នុងនោះក៏មានតារាសម្ដែងប្រុស-ស្រីល្បីៗមួយចំនួនទៀតរួមការងារសិល្បៈជាមួយលោកផងដែរ តួយ៉ាងដូចជា តារាស្រីអ្នកនាង នារីរ័ត្ន គន្ធា ជាដើម។

បើគិតរហូតមកទល់បច្ចុប្បន្ននេះ សម្រាប់តារាសម្ដែងជើងចាស់លោក ទេព រិន្ទដារ៉ូ គឺបានប្រឡូកក្នុងវិស័យសិល្បៈមានរយៈពេលប្រមាណ ៣០ ឆ្នាំហើយ ខណៈប្រជាប្រិយភាព និងទីផ្សារសម្ដែង នៅតែរក្សាបានការគាំទ្រខ្ពស់មិនមានការចុះថមថយឡើយ។ លោក ទេព រិន្ទដារ៉ូ ក៏ជាតួអង្គប្រុសមួយរូបធ្លាប់រួមសម្ដែងភាពយន្ត និងកាយវិការបទចម្រៀងខារ៉ាអូខេជាច្រើនជាមួយអ្នកនាង នារីរ័ត្ន គន្ធា ផងដែរ។

ក្រោយបែកគ្នាពីការសម្ដែងជាង ២០ ឆ្នាំកន្លងទៅនេះ ដោយសារតែអ្នកនាង នារីរ័ត្ន គន្ធា ចេញទៅរស់នៅសហរដ្ឋអាមេរិក កសាងសុភមង្គលជាមួយស្វាមី និងកូននោះ ស្រាប់តែថ្មីៗនេះអ្នកទាំងពីរក៏បានឱកាសវិលត្រឡប់មករកការសម្ដែងជាថ្មីជាមួយគ្នាក្នុងភាពយន្តបុរាណរឿង«អប្សរាមហាអង្គរ» ដែលដឹកនាំដោយផលិតករល្បីឈ្មោះលោក ហ្វៃ សំអាង។ ក្នុងការវិលមកជួបគ្នាឡើងវិញក្រោយបែកគ្នា ២៥ ឆ្នាំមកនេះ ទាំងអ្នកនាង នារីរ័ត្ន គន្ធា និងលោក ទេព រិន្ទដារ៉ូ ឃើញថា ហាក់មានអារម្មណ៍រំភើបដូចគ្នា ព្រោះបានជួបគ្នាឡើងវិញសម្រាប់ការសម្ដែងនៅលើទឹកដីប្រទេសកំណើតកម្ពុជា។

ជុំវិញចំណាប់អារម្មណ៍របស់លោក ទេព រិន្ទដារ៉ូ បានរៀបរាប់ដោយក្ដីរំភើបថា លោកកម្របានជួបគ្នា យូរឆ្នាំហើយដែលមិនបានជួបគ្នា បែកគ្នារៀងៗខ្លួនទៅបំបែកវិជ្ជាគុនរៀងៗខ្លួន សង្ឃឹមថា ជួបគ្នាលើកនេះនឹងបញ្ចេញក្បាច់គុនរបស់យើងតាមទេពកោសល្យរៀងៗខ្លួន ហើយក៏រំលឹកក្បាច់គុនចាស់មកវិញខ្លះដែរ ដើម្បីកុំឲ្យភ្លេច។ លោកថា រំភើបចិត្តមែនទែនដែលយើងបានត្រឡប់មករួមការងារជាមួយគ្នាជាថ្មី …! សូមទទួលបានការគាំទ្រពេញទំហឹងពីបងប្អូនរួមជាតិ និងជោគជ័យគ្រប់ភារកិច្ច សំណាងល្អ សុខភាពរឹងមាំ មានសុវត្ថិភាពទាំងអស់គ្នា។

សូមបញ្ជាក់ដែរថា លោក ទេព រិន្ទដារ៉ូ គឺជាតារាជើងចាស់មួយរូបដែលបានចូលប្រឡូកក្នុងវិស័យសិល្បៈផ្នែកសម្ដែងអស់រយៈពេល ៣ ទសវត្សរ៍ជាងមកម្ល៉េះ និងមានប្រជាប្រិយភាពមិនរីងស្ងួតមកដល់សព្វថ្ងៃ។ លោកក៏តែងទទួលបានការគាំទ្រ និងសរសើរខ្លាំងចំពោះសមត្ថភាព និងភាពរួសរាយរាក់ទាក់អ្នកនៅជុំវិញខ្លួន៕
អត្ថបទ ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


