ជីវិតកម្សាន្ដ
ក្រោយភរិយាលោក ព្រាប សុវត្ថិ បញ្ជាក់ពីទំនាក់ទំនងរវាងកូន រ៉េត ស៊ូហ្សាណា ពន្លយពាក្យលើកទឹកចិត្តខ្លួនឯង
តារាចម្រៀង រ៉េត ស៊ូហ្សាណា កាលពីថ្មីៗកន្លងទៅដូចដែលមហាជន និងអ្នកគាំទ្របានដឹងហើយថា នាងធ្លាប់មានសារព័ត៌មានមួយចំនួនបានដាក់ការសង្ស័យលើទំនាក់ទំងស្នេហាជាមួយកូនប្រុសកំពូលតារាចម្រៀង ព្រាប សុវត្ថិ ប៉ុន្តែក្រោយមកដំណឹងត្រូវបានភរិយាលោក ព្រាប សុវត្ថិ បានបញ្ជាក់ថា គ្រាន់ជាការរាប់អានគ្នាធម្មតាប៉ុណ្ណោះ។

ថ្វីត្បិតយ៉ាងណាក្តីតែសម្រាប់តារាស្រីវ័យក្មេងកញ្ញា រ៉េត ស៊ូហ្សាណា ហាក់មិនមានអ្វីខ្វាយខ្វល់ឡើយ ពោលស្រាប់តែមុននេះស្រីស្អាត រ៉េត ស៊ូហ្សាណា បានបង្ហាញខ្លួនក្នុងដំណើរកម្សាន្តដ៏រីករាយមួយនៅឯមាត់សមុត្រ។ ក្នុងដំណើរកម្សាន្តនេះតារាចម្រៀង ស៊ូហ្សាណា ក្រៅតែបង្ហាញអារម្មណ៍រីករាយនាងក៏បានសម្ញែងរូបភាព៤សន្លឹកយ៉ាងទាក់ទាញបង្អួតភ្នែកអ្នកគាំទ្រទៀតផង។

ទន្ទឹមគ្នានោះដែរកញ្ញា រ៉េត ស៊ូហ្សាណា បានពន្លយខ្លឹមសារប៉ុន្មានឃ្លារដោយអត្ថន័យដ៏រឹងមាំថា ខ្លួនយេីងជាអ្នកបង្កេីតក្តីសុខឲ្យខ្លួនឯង ស្រលាញ់ខ្លួនឯងឲ្យច្រេីនៗ មកលំហែកាយខ្លះៗ។ ភាពរឹងមាំរបស់តារាវ័យក្មេងរូបនេះបានធ្វើឲ្យអ្នកគាំទ្រកាន់តែលើកសរសើរ និងផ្តល់កំលាំងចិត្តថែមទៀតដល់នាងផងដែរ។

ជាការកត់សម្គាល់បើតាមការលើឡើងរបស់អ្នកស្នេហា និងគាំទ្រវិស័យសិល្ប:របស់ខ្មែរបានមើលឃើញថា តារាចម្រៀង រ៉េត ស៊ូហ្សាណា ថ្វីត្បិតនាងមានវ័យក្មេងក៏ពិតមែន តែសម្រាប់ប្រជាប្រិយភាព និងការគាំទ្រនៅតែរក្សាបានដូចដើម។ ការរក្សាបាននូវប្រជាប្រិយភាព និងការគាំទ្រនេះក៏ព្រោះតែស៊ូហ្សាណា គឺជាតារាចម្រៀងខ្មែរមួយរូបដែលមានសមត្ថភាពចម្រៀងបានល្អបូករួមនឹងទេពកោសល្យសិល្ប:ខ្ពស់ព្រមទាំងមានអត្តចរិតស្លូតបូត និងសុភាពរាបសារ៕
អត្ថបទ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១២ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១៤ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន