ព័ត៌មានជាតិ
លោក ប្រាក់ សុខុន៖ កំណែទម្រង់ផ្ទៃក្នុងក្រសួងបានលើកកម្ពស់វិជ្ជាជីវៈអ្នកការទូតកម្ពុជា
កំណែទម្រង់ផ្ទៃក្នុងរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានផ្ដល់ផលប្រយោជន៍ជាផ្លែផ្កាជាច្រើនក្នុងការលើកកម្ពស់ប្រសិទ្ធភាព វិជ្ជាជីវៈ និងភាពមុតស្រួចនៃអ្នកការទូតកម្ពុជា។ នេះជាការថ្លែងរបស់លោក ប្រាក់ សុខុន នាឱកាសបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅព្រឹកថ្ងៃទី១ ខែមីនានេះ។

លោក ប្រាក់ សុខុន ក្នុងនាមជារដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ថា យ៉ាងណាក៏ដោយ ការកែទម្រង់ផ្ទៃក្នុងនេះ ក៏នឹងបន្តដំណើរការទៅមុខថែមទៀត ដើម្បីប្រែក្លាយក្រសួងការបរទេស និងជួរអ្នកការទូតរបស់កម្ពុជា ក្លាយទៅជាសេនាធិការ និងជាយុទ្ធជនឈានមុខក្នុងការការពារប្រយោជន៍ប្រទេសជាតិ និងប្រជាជននៅលើឆាកអន្តរជាតិ។ លោករដ្ឋមន្ត្រី បានលើកឡើងថា តាមរយៈសន្និបាតប្រចាំឆ្នាំ នាពេលនេះ ក្រសួងការបរទេសនឹងពិភាក្សា និងពិនិត្យពិចារណាឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀត ថាតើកំណែទម្រង់កន្លងមកបានទទួលផលយ៉ាងម៉េចខ្លះ? ហើយជួបបញ្ហាប្រឈមអ្វីខ្លះដើម្បីរិះរកវិធីសាស្ត្រដោះស្រាយ?
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានជំរុញដល់ថ្នាក់ដឹកនាំ មន្រ្តីការទូត និងក្រុមការងារទាំងអស់ត្រូវខិតខំប្រមូលផ្ដុំបញ្ញាញាណ ជជែកវែកញែក ផ្លាស់ប្តូរទស្សនៈគ្នា លើកជាគំនិតផ្តួចផ្តើម ជាផែនការ និងវិធានការការងារ ដើម្បីសំដៅសម្រេចឲ្យបានបេសកកម្មដ៏ឧត្តុង្គឧត្តមសម្រាប់ជាតិមាតុភូមិ ជាពិសេសនៅក្នុងកិច្ចការពារផលប្រយោជន៍ និងលើកស្ទួយកិត្យានុភាពជាតិ។ លោករដ្ឋមន្ត្រី ជឿជាក់ថា សន្និបាតរបស់ក្រសួងការបរទេស នឹងប្រព្រឹត្តទៅដោយភាពសកម្ម ហើយក្រោយកិច្ចពិភាក្សានឹងទទួលបានជោគជ័យផ្លែផ្កាត្រចះត្រចង់៕

ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


