KPT+
មកស្គាល់ចំណុចអវិជ្ជមាននៅផ្ទះ ដែលនាំឱ្យប្តីឬប្រពន្ធងាកទៅរកក្រៅ
បញ្ហាបុគ្គលិកលក្ខណៈ ការធ្វេសប្រហែស ក្នុងការផ្តល់សេចក្តីគោរពចំពោះអ្នកដែលស្រលាញ់យើង រួមជីវិតជាមួយយើង ទម្លាប់កុហកបោកប្រាស់ និងមោទកភាពជ្រុល ប្រចែប្រចណ្ឌហួស សុទ្ធតែជារឿងដែលរំខានដល់ចំណងទំនាក់ទំនងយូរអង្វែងរវាងគូស្នេហ៍។
ខាងបុរស

ភរិយាត្រូវដឹងរឿងពិតមួយដែលថា ភាគច្រើនបុរសងាយចាប់ចិត្តពីដំបូងៗ ដោយសារ សម្រស់ មាយាសម្តី និងភាពក្និកក្នក់ តែក្រោយមកចរិតមនុស្សស្រីនោះបានធ្វើឱ្យគេរសាយចិត្តបានវិញ។
បុរសទំនងជាភេទមួយ ដែលជារឿយៗស្វែងរកការរួមភេទ ឬការយកចិត្តទុកដាក់ផ្នែកផាសុកភាពរាងកាយ ច្រើនជាងនារី ខណៈនារីចាប់អារម្មណ៍លើការគិតរបស់អ្នកដទៃ និងសម្រស់ខាងក្រៅច្រើនជាងបុរស។
ម្នាក់ចូលចិត្តតុបតែងបង្អួត ម្នាក់ចូលចិត្តរឿងលើគ្រែ តើទំាងសងខាង អាចរស់នៅជាមួយគ្នាបែបណាឱ្យបានយូរអង្វែង?
សូមពិចារណាថា កត្តាទីមួយ គឺបុរសបង្ហាញពីក្តីស្រឡាញ់របស់ពួកគេតាមរបៀបរាងកាយ ។ ចំណុចនេះបុរសខុសដាច់ពីស្ត្រី។ ជារឿយៗពួកគេមិនមានអារម្មណ៍ថា ភ្ញាក់ផ្អើលរំភើបខ្លាំង ជាមួយភរិយារបស់ពួកគេទេ វាជារឿងធម្មតា ព្រោះគេជួបនាងរាល់ថ្ងៃទៅហើយ។ ដូច្នេះការរួមភេទក្លាយជាការភ្ជាប់ទំនាក់ទំនងនិងភាពស្និទ្ធស្នាលអាចណាយបាន ប្រសិនភរិយាមិនសូវចេះរំញោចការងារនេះ។ ឧទាហរណ៍ថា ប្រសិនបើប្រពន្ធរបស់ពួកគេបដិសេធការរួមភេទជាញឹកញាប់អាចប្រែទៅជាមានអារម្មណ៍ថា “នាង មិនស្រឡាញ់” ហើយកើតមានអារម្មណ៍អសន្តិសុខក្នុងជីវិតអាពាហ័ពិពាហ៍ អាចគិតថាខ្លួនមិនមែនជាបុរសដែលនាងពេញចិត្ត ចំណែកប្រសិនពេលដដែលនោះនារីណាផ្សេងមកឱ្យតម្លៃគេ គេនឹងងប់ងល់លើនាងខ្លាំងតែម្តង។
នៅពេលដែលស្ត្រីក្រៅផ្ទះតែងតែព្យាយាមបំពេញនូវអារម្មណ៍មនុស្សប្រុសមិនឈប់ឈរ ការផ្តាច់ទំនាក់ទំនងពីប្រពន្ធអាចនឹងកើតមានឡើងបាន។
ខាងស្ត្រី

មនុស្សប្រុសគួរដឹងដែរថា មនុស្សស្រីមានពិភពខុសពីយើងកម្រិតណា? ចំណងទាក់ទងជាច្រើនបានផុយស្រួយដោយសារ តែការព្រងើយកន្តើយរបស់ស្វាមី ដែលគិតថាធម្មតា ក្នុងការស្ងៀមស្ងាត់ជាមួយគូជីវិត តែតាមការពិត វាមិនធម្មតាទេ។ ការដែលគិតថាមនុស្សរៀបការហើយ នឹងលែងទៅណាទៀត តែតាមពិតសម័យនេះមិនមែនឡើយ។ ឥឡូវនេះអ្នកលែងអាចចិញ្ចឹមមនុស្សស្រីឱ្យនៅផ្ទះទៀតហើយ។ នាងធ្វើការច្រើនហើយមើលកូនថែប្តីទៀត នាងក៏មានវិធីរស់បានដោយមិនចាំបាច់មានអ្នកដួចគ្នា។ ស្វែងរកហេតុផលថាហេតុអ្វីគេត្រូវបន្តរស់ជាមួយយើងបើសេរីភាពនិងពេលវេលាគេ កំពុងត្រូវបានដកហូត ហើយយើងមិនឈឺច្អាលចំពោះការពូនជ្រំមនោសញ្ចេតនាទៀត?
មួយវិញទៀត ភាពមិនចុះសម្រុងនៃបុគ្គលិកលក្ខណៈ និងបញ្ហាផ្លូវចិត្ត ឧទាហរណ៍ មនុស្សដែលមានចរិតលក្ខណៈ narcissistic ខ្លាំង រួមមាន ការគិតតែពីប្រយោជន៍ផ្ទាល់ខ្លួន ចូលចិត្តរស់នៅក្នុងពិភពរវើរវាយជាជាងការពិត ត្រូវការការសរសើរឥតឈប់ឈរកេងប្រវ័ញ្អ្នកដទៃមិនគិតចិត្តអ្នករស់នៅជាមួយខ្លួន។ល។ ប្រុសស្រីណាមានចរិតលក្ខណៈនេះ នឹងបង្កើនហានិភ័យនៃការផិតក្បត់ក្នុងអាពាហ៍ពិពាហ៍ ដោយអាចត្រូវបានគេក្បត់ ដោយសារខ្លួនច្រើនតែបង្កររឿង មិនឱ្យដៃគូទទួលបានសុភមង្គលក្នុងផ្ទះ ក៏មិនអាចលែងលះបាន តែស្រេកឃ្លានសុភមង្គលដែលរកបានឆក់កណ្ឌៀតនៅខាងក្រៅ។
នៅក្នុងការសិក្សាមួយឆ្នាំ ២០១៨ នាប្រទេសកូរ៉េ បុគ្គលិកលក្ខណៈស្ត្រីឬបុរស ដែលមានចំណាត់ថ្នាក់ខ្ពស់នៅក្នុងបញ្ហា “ប្រព័ន្ធសរសៃប្រសាទ” ប្រភេទ narcissism នេះ ត្រូវបានគេរកឃើញថា ប្រឈមរឿងដៃគូលួចមានក្រៅច្រើនជាងអ្នកធម្មតា ព្រោះពួកគេយល់ថា នៅផ្ទះជាជីវិតនរកមួយ។
តើអ្នកជាមនុស្សរអ៊ូ? ប្រចណ្ឌ? អាត្មានិយមចំពោះគូជីវិត?
អត្ថបទ៖ តុង ឡុង
ចុចអាន៖ ហេតុអ្វីមនុស្សស្រីដែលមានទំនុកចិត្តខ្ពស់ទាក់ទាញចិត្តបុរសខ្លាំង?
ចុចអាន៖ ស្រីៗដែលស្គាល់អាថ៌កំបាំងទាំង ៦ របស់ប្រុសៗ អាចជួយឱ្យកាត់បន្ថយការខូចចិត្តបាន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


