សន្តិសុខសង្គម
សន្តិសុខម្នាក់មកធ្វើការនៅភ្នំពេញ៣ខែ ស្រាប់តែលួចមានប្រពន្ធចុង
ភ្នំពេញ ៖ បុរសជាសន្តិសុខម្នាក់ ក្រោយពីមកធ្វើការនៅភ្នំពេញ បាត់ដំណឹងអស់ចំនួន៣ខែ មិនដែលទៅស្រុក ទៅផ្ទះសោះ ប្រពន្ធងឿងឆ្ងល់ ម្យ៉ាងគ្មានលុយចិញ្ចឹមកូនផង ស្រាប់តែចុងក្រោយនេះបែកធ្លាយ កំពុងសំងំសោយសុខជាមួយប្រពន្ធចុង ស្រីណាមិនឈឺចិត្ត ស្រែកឡាំប៉ា ផ្អើលនាំយកទៅនិយាយគ្នានៅសាលាសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីវេលា៤រសៀល ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៤។
ស្ត្រីជាប្រពន្ធមានឈ្មោះ សៅ សុម៉ាឡៃអាយុ៣៦ឆ្នាំ មុខរបរកសិករ រស់នៅភូមិភូមិជ្រេស សង្កាត់រកាក្នុងក្រុងដូនកែវ ខេត្តតាកែវ។ ចំណែកភាគីខាងប្តីមានឈ្មោះ ឌៀម ថុន អាយុ៣២ឆ្នាំ មុខរបរសន្តិសុខក្រុមហ៊ុនឯកជន ស្នាក់នៅផ្ទះជួលក្នុងភូមិព្រៃព្រីងជើង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
បើតាមការយំរៀបរាប់របស់ស្ត្រីជាប្រពន្ធ បានឱ្យដឹងថា គាត់បានគ្នាជាប្តីប្រពន្អអស់រយៈពេល៤ឆ្នាំមកហើយ មានកូនស្រីម្នាក់ អាយុ២ឆ្នាំ ដោយស្ថានភាពគ្រួសារ ជីវភាពខ្វះខាត ហើយដើម្បីសម្រួលដោះបន្ទុកជីវភាពក្នុងគ្រួសារ ប្តីបានសុំចាកចេញពីស្រុក មករាជធានីភ្នំពេញ រកការងារ ជាសន្តិសុខ អស់រយៈពេល៣ខែមកហើយ គិតយល់ថា ប្តីមានការងារធ្វើហើយ យ៉ាងហោចណាស់ក៏ដោះបន្ទុកក្នុងគ្រួសារបានធូរស្រាលបានខ្លះដែរ តែផ្ទុយទៅវិញ មិនដូចការស្មានឡើយ ចាប់តាំងពីប្តីមកធ្វើការងារនៅរាជធានីភ្នំពេញ បាត់ទាំងដំណឹង លុយកាក់សូម្បីតែ១រៀលមិនបានផ្ញើឱ្យប្រពន្ធកូនផង ជាក្តីកង្វល់មួយក្នុងគ្រួសារទៅវិញ ដោយមិនអស់ចិត្ត ទើបនៅរសៀលថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៤នេះ ពរបីកូនស្រី ធ្វើដំណើរតាមស្វែងរកប្តី សាកសួរបងប្អូន ស្គាល់ដឹងកន្លែងស្នាក់នៅ ទៅដល់ ទើបដឹងកាពិត ត្រូវបែកធ្លាយនៅពេលនេះ ខណៈដែលលោកប្តីកំពុងសំងំសោយសុខជាមួយប្រពន្ធចុងទៅវិញ អ៊ីចឹងតើ បានជាមិនផ្ញើលុយឱ្យ បាត់ទាំងដំណឹង លោកប្តីរវល់តែយកសុខតែម្នាក់ឯង រីឯប្រពន្ធកូន ទុក្ខកង្វល់រឿងគ្មានអ្វីហូប នៅឯស្រុក។
បន្ទាប់ពីតាមទាន់ប្តីលួចសំងំមានស្រី ស្រែកឆោឡោ ឡាំប៉ា ធ្វើឱ្យភាគីខាងស្រីថ្មីរបស់ប្តី រត់គេចខ្លួនបាត់។ ដោយសារកើតមានបញ្ហាក្នុងគ្រួសារ ប្តីប្រពន្ធមួយគូខាងលើ នាំគ្នាទៅសាលាសង្កាត់ចោមចៅទី៣ ដើម្បីនិយាយគ្នា ដោយខាងប្រពន្ធទាមទារយកប្តីទៅស្រុកវិញ រីឯភាគីខាងប្តី ក្រោយពីសារភាព ខ្លួនពិតជាមានស្រីថ្មីពិតមែន។
ក្រោយការសម្របសម្រួលពីមន្ត្រីសាលាសង្កាត់ អប់រំណែនាំ ជៀសវាងកើតមានហិង្សាក្នុងគ្រួសារ រួចឱ្យអ្នកទាំង២ទៅស្រុក មានចាស់ទុំ ឪពុកម្តាយ និយាយគ្នា នៅភូមិឃុំ ដើម្បីឱ្យចេះស្រឡាញ់គ្នាវិញ ដោយគិតពីអនាគតកូនស្រី៕
ដោយ ៖ សុខា

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


