កីឡា
ខានលេងជាង១ឆ្នាំ វឌ្ឍនាកា បង្ហាញខ្លួនជាថ្មីមានរឿងគួរឲ្យចាប់អារម្មណ៍
តារាបាល់ទាត់ឆ្នើមកម្ពុជា ចាន់ វឌ្ឍនាកា បានបង្ហាញខ្លួនប្រកួតលើទីលានលើកដំបូងកាលពីថ្ងៃអាទិត្យ ទី៥ ខែមីនា ម្សិលមិញ បន្ទាប់ពីសម្រាកព្យាបាលរបួសអស់រយៈពេលជាង១ឆ្នាំ។

បឹងកេតបានយកឈ្នះក្រសួងការពារជាតិដោយលទ្ធផល ៤-៣ សម្រាប់ការប្រកួតសប្តាហ៍ទី៤ នៃពានរង្វាន់ ខេមបូឌានលីគខាប់ រដូវកាល២០២៣ បន្ទាប់ពីចាញ់២លើកជាប់គ្នា។ ម្សិលមិញនេះ ចាន់ វឌ្ឍនាកា ត្រូវបានប្តូរចូលលេងនៅវគ្គទី២ ហើយបានកែប្រែស្ថានការគួរឲ្យកត់សំគាល់។
បឹងកេតបើកការនាំមុខ១-០ នៅដើមវគ្គទី១ ប៉ុន្តែក្រសួងការពារជាតិវាយបកវិញដោយស៊ុត៣គ្រាប់ មុនពេលបឹងកេតតាមពីក្រោយ១គ្រាប់ទៀតដើម្បីបញ្ចប់វគ្គទី១ដោយលទ្ធផល ២-៣។ ចូលវគ្គទី២ ចាន់ វឌ្ឍនាកា ត្រូវបានប្តូរចូលបានធ្វើឲ្យក្រុមបឹងកេតសហការគ្នាយ៉ាងល្អ និងបង្កើតឱកាសគ្រោះថ្នាក់ច្រើន។

វឌ្ឍនាកា បានរួមចំណែកជួយឲ្យបឹងកេតរកបានគ្រាប់បាល់តាមស្មើ ៣-៣ នៅនាទី៧៨ដោយកីឡាករ វ៉ាន់ តៃឡាម៉ី និងគ្រាប់បាល់ជ័យជម្នះ៤-៣ នៅនាទី៩០+២ ដោយកីឡាករ ឃាន់ សុប៉ិន។ គ្រាប់បាល់ទាំងពីរនេះគឺជាការរកបានដោយសមាជិកថ្មីរបស់បឹងកេតដែលជាការបង្កើតកម្លាំងចិត្តដ៏សំខាន់សម្រាប់ការរៀបចំក្រុមដែលមានសមាជិកថ្មីច្រើន។
អ្វីដែលគួរឲ្យកត់សំគាល់ទៀតនោះ វត្តមានរបស់ ចាន់ វឌ្ឍនាកា បានរួមចំណែកយ៉ាងសំខាន់ជួយឲ្យគ្រូបង្វឹកថ្មី លោក Clement ស្គាល់ជ័យជម្នះជាលើកដំបូង បន្ទាប់ពីដឹកនាំក្រុមប្រកួតចាញ់ពីរលើកដំបូង។ នេះក៏ជាការរកបានគ្រាប់បាល់លើកដំបូងផងដែរ បន្ទាប់ពីពីរលើកកន្លងមកមិនអាចបំប៉ោងសំណាញ់ទីរបស់គូប្រកួតបានឡើយគឺចាញ់ គិរីវង់សុខសែនជ័យ ២-០ និងចាញ់វិសាខា ០-៣។

សូមបញ្ជាក់ថា ចាន់ វឌ្ឍនាកា បានរបួសដាច់សរសៃជង្គង់ស្ដាំក្នុងជំនួបជាមួយ វិសាខា ពានរង្វាន់ Pre-season Cup កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ នៅកីឡដ្ឋានព្រីនស៍ ហើយក៏បានអវត្តមានពីទីលានពេញមួយរដូវកាលមុន។ ម្សិលមិញថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៣ ជាលើកដំបូងដែលរូបគេបង្ហាញខ្លួនប្រកួតជាផ្លូវការក្រោយជាសះស្បើយពីរបួស៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


