ជីវិតកម្សាន្ដ
មហាជនសរសើរឈុតទៅវត្តរបស់ Bella ថាស្រគត់ស្រគំសមនឹងរូប
ត្បិតថាកំពុងមានរឿងអាស្រូវពាក់ព័ន្ធនឹងតារារួមទ្រនំក្ដី តែបញ្ហានេះមិនបានធ្វើឲ្យតារាស្រី Bella Ranee តបតទៅវិញនាំឈឺក្បាលឡើយ ខណៈកាលពីពេលថ្មីៗនេះអ្នកគ្រប់គ្រងផ្ទាល់ខ្លួននាង បានបង្ហោះរូបភាពទៅវត្តដើម្បីធ្វើបុណ្យនៅអារាម ក្នុងន័យស្រគត់ស្រគំគួរឲ្យស្រលាញ់។

តាមរយៈរូបភាពប៉ុន្មានសន្លឹកដែល Ployandbell ជាអ្នកគ្របគ្រងរបស់ Bella ផ្ទាល់ បង្ហោះលើបណ្ដាញសង្គម Instagram បានបញ្ជាក់ពីន័យថា មានតែការធ្វើបុណ្យរក្សាសិលទានទើបធ្វើឲ្យចិត្តស្ងប់។ ជាងនេះទៅទៀត នាងក៏មិនបានតបតទៅកាន់អ្នកលេងអ៊ីនធឺណិតដែលព្យាយាមភ្ជាប់ឈ្មោះនាង ជាមួយតារារូបនេះឬតារារូបណាសូម្បីតែបន្តិច។
លើសពីនេះ អ្នកគាំទ្រជាហ្វេនក្លិបរបស់ Bella Ranee បានបង្ហាញក្ដីត្រេកអរយ៉ាងខ្លាំង ក្រោយឃើញរូបភាពស្រគត់ស្រគំរបស់អាយដលខ្លួន ស្របពេលដែលការបង្ហោះនេះបានបង្ហាញរូបភាពនាងមកធ្វើបុណ្យក្នុងថ្ងៃបុណ្យមាឃបូជា ប្រចាំឆ្នាំ២០២៣ ព្រមទាំងសរសេរខេបសិនថា “ថ្ងៃនេះខ្ញុំចេញពីការងារទៅវត្ត មកគោរពប្រណិប័តន៍ព្រះសង្ឃដើម្បីសុំសំណាងល្អនៅថ្ងៃបុណ្យមាឃបូជា”។

ជាការពិតណាស់ ក្រៅពីមានអ្នកគាំទ្រចូលមក Like និងចូលរួម Comment ដើម្បីលើកទឹកចិត្តសាធុនៅខាងក្រោមការបង្ហោះរបស់អ្នកគ្រប់គ្រង Bella មហាជនជាច្រើនបានផ្ដោតខ្លាំងលើការស្លៀកពាក់របស់ Bella Ranee ក្នុងឈុតពាក់ពណ៌ស។ វាជាម៉ូដដែលមើលទៅគួរឲ្យស្រលាញ់ ស្អាតនិងស្រគត់ស្រគំសក្ដិសមក្នុងទីអារាម៕


ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖តួឆ្នាសរឿង “ស្អប់ព្រោះស្រលាញ់” លួចយំក្នុងបន្ទប់ទឹក បន្ទាប់ពីធ្វើការជាមួយរៀមច្បង Anne
ចុចអាន៖មហាជនជីកកកាយរូបភាពស្និទ្ធស្នាលកាល៨ឆ្នាំមុន រវាង Bella និង Mew
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


