ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ផ្ដាំផ្ញើតារាចម្រៀង និងពិធីករ-ពិធីការនី កុំផឹកភេសជ្ជៈផ្អែមច្រើនពេក
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ដាំផ្ញើដល់តារាចម្រៀង និងពិធីករ-ពិធីការនី សូមកុំផឹកភេសជ្ជៈផ្អែមច្រើនពេក ដែលអាចមានបញ្ហាសុខភាពទៅថ្ងៃក្រោយ។ ការផ្ដាំផ្ញើបែបនេះ គ្រាដែលសម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទសន្និបាតបូកសរុបការងាររបស់ក្រសួងសុខាភិបាល នារសៀលថ្ងៃទី ៧ ខែមីនា ឆ្នាំ ២០២៣នេះ។

សម្ដេចតេជោ ហ៊ុន សែន ថ្លែងបែបនេះថា «ខ្ញុំព្រួយបារម្ភទៅលើអ្នកចម្រៀង និងពិធីករ-ពិធីការនីរបស់យើង ទឹកនោមផ្អែម ម៉េចបានទឹកនោមផ្អែម ឥឡូវអ្នកចម្រៀងដដែលនេះ ថ្ងៃនេះចម្រៀងឲ្យខារ៉ាបាវ ទៅភ្លុកអាខារ៉ាបាវទៅ ស្អែកទៅអាបាកាស ទៅភ្លុកអាបាកាសហ្នឹងទៅ ខានស្អែកច្រៀងអីអ៊ីឈីតាន គ្រប់»។
ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន បានផ្ញាំផ្ញើទៅតារាចម្រៀង និងពិធីករ-ពិធីការនី សូមកុំផឹកភេសជ្ជៈផ្អែមច្រើនពេក ដែលអាចមានបញ្ហាសុខភាពទៅថ្ងៃក្រោយ។ សម្ដេចតេជោ ហ៊ុន សែន លើកឡើងបែបនេះថា «សូមផ្ដាំទៅក្មួយៗអ្នកចម្រៀង ក៏ដូចជាពិធីករ-ពិធីការនី ព្រោះត្រូវតែភ្លុកឲ្យគេ ប៉ុន្តែគ្រាន់តែលើកអញ្ចឹងទៅបានហើយ ធ្វើដូចជាលេបអញ្ចឹង ក្មួយកុំទៅលេបអីច្រើនមុខណាស់ មិនដឹងថា ថ្ងៃក្រោយកើតអីទេ ថាមិនស្រួលច្រៀងអត់កើតទៀត»៕

-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន