ព័ត៌មានអន្ដរជាតិ
ទីបំផុត រុស្ស៊ី បាញ់មីស៊ីលល្បឿនលឿនជាងសំឡេងដ៏កម្រ ស្រោចលើអ៊ុយក្រែន
មនុស្សយ៉ាងតិច៩នាក់ត្រូវស្លាប់ នៅក្នុងរលកថ្មីនៃការវាយប្រហារទូទាំងប្រទេសអ៊ុយក្រែន ដែលរុស្ស៊ីបានប្រើប្រាស់អាវុធដ៏មានអានុភាព រួមទាំងមីស៊ីលល្បឿនលឿនជាងសំឡេងដ៏កម្រផងដែរ។
តាមសេចក្តីរាយការណ៍ រុស្ស៊ីមិនដែលបាញ់មីស៊ីលល្បឿនលឿនជាងសំឡេង Kinzhal មានសមត្ថភាពគេចផុតខែលការពារដែនអាកាសទេ ចាប់តាំងពីជម្លោះផ្ទុះឡើង។
ការបាញ់មីស៊ីលស្រោចលើកចុងក្រោយបង្អស់នេះ គឺជាការវាយប្រហារធ្ងន់ធ្ងរបំផុតលើប្រទេសអ៊ុយក្រែន មិនធ្លាប់សោះនារយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយ។
ការវាយប្រហារនេះ ក៏បានកាត់ផ្តាច់ថាមពលដល់រោងចក្រនុយក្លេអ៊ែរ Zaporizhzhia ដែលជារោងចក្រធំបំផុតរបស់អឺរ៉ុបផងដែរ។
កាលពីថ្ងៃព្រហស្បតិ៍ទី០៩ខែមីនា អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ី លោក Igor Konashenkov បាននិយាយថា “អាវុធរយៈចម្ងាយឆ្ងាយតាមផ្លូវអាកាស សមុទ្រ និងដីគោក រួមទាំងប្រព័ន្ធមីស៊ីលល្បឿនលឿន Kinzhal ផងដែរបានវាយប្រហារហេដ្ឋារចនាសម្ព័ន្ធយោធាសំខាន់ៗរបស់អ៊ុយក្រែន”។
យ៉ាងណាមិញ យោធាអ៊ុយក្រែនអះអាងថា ខ្លួនបានបាញ់ទម្លាក់ដោយជោគជ័យនូវមីស៊ីលផ្លោងចំនួន៣៤គ្រាប់ និងយន្តហោះគ្មានមនុស្សបើក Shahed ផលិតដោយអ៊ីរ៉ង់ចំនួន៤គ្រឿង។
ប៉ុន្តែអ៊ុយក្រែនក៏បាននិយាយដែរថា ខ្លួនមិនអាចស្ទាក់ចាប់មីស៊ីលល្បឿនលឿនជាងសំឡេង Kinzhal ចំនួន៦គ្រាប់បានទេ ហើយក៏មិនអាចបំផ្លាញអាវុធស៊េរីចាស់ជាងនេះ ដូចជាមីស៊ីលប្រឆាំងនាវា Kh-22 និងមីស៊ីលប្រឆាំងយន្តហោះ S-300 បានដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ ប្រមុខណាតូ ព្រមានថា ទីក្រុង Bakhmut នឹងធ្លាក់ក្នុងដៃរុស្ស៊ី ត្រឹមប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


