សុខភាព
ត្រឹម ៧ សប្តាហ៍ កម្ពុជាមានករណីជំងឺគ្រុនឈាមជាង ៧៥០ ករណី មានអ្នកស្លាប់ ២ នាក់
នៅក្នុងរយៈពេល ៧ សប្តាហ៍ដើមឆ្នាំ២០២៣ កម្ពុជាមានករណីជំងឺគ្រុនឈាមប្រមាណជាង ៧៥០ ករណីក្នុងនោះស្លាប់ ២ ករណីមានការកើនឡើងជិត ៣ ដង បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាឆ្នាំ២០២២។
លោកវេជ្ជបណ្ឌិត លាង ឬទ្ធា ប្រធានកម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាមបានមានប្រសាសន៍នៅព្រឹកថ្ងៃទី ១០ មីនានេះថា រយៈពេល ៧ សប្តាហ៍ដើមឆ្នាំ២០២៣ មានករណីជំងឺគ្រុនឈាមចំនួន ៧៥៩ ករណីក្នុងនោះស្លាប់ ២ ករណីមានការកើនឡើងជិត ៣ ដងបើប្រៀបធៀបទៅនឹងរយៈពេល៧សប្តាហ៍ដូចគ្នាកាលពីឆ្នាំ២០២២ កន្លងទៅដែលមានត្រឹមតែ ២៩១ ករណីនិងមិនមានករណីស្លាប់ទេ។
រាជធានីខេត្តដែលមានករណីជំងឺគ្រុនឈាមច្រើនជាងគេរួមមានខេត្តកណ្តាល រាជធានីភ្នំពេញ បន្ទាយមានជ័យ កំពង់ឆ្នាំង កំពង់ធំ ខេត្តព្រះសីហនុ និងខេត្តតាកែវ។
លោកវេជ្ជបណ្ឌិតបានប៉ាន់ស្មានថា ស្ថានភាពជំងឺគ្រុនឈាមអាចនឹងកើនឡើងដល់ជាង ២ ម៉ឺនករណីខ្ពស់ជាងឆ្នាំ២០២២ ដែលមានករណីជំងឺគ្រុនឈាមជាង ១២ ៥០០ ករណីក្នុងនោះស្លាប់ ១៩ ករណី ដោយសារជាឆ្នាំកៀកទៅនឹងវដ្ឋនៃការផ្ទុះជំងឺគ្រុនឈាមទ្រង់ទ្រាយធំ ខណៈការផ្ទុះលើកចុងក្រោយនៅឆ្នាំ២០១៩។
លោកវេជ្ជបណ្ឌិតបានបន្តទៀតថា ក្រសួងសុខាភិបាលបានតៀមថ្នាំអាបេតចំនួន ២០០ តោន សេរ៉ូមជិត ៦ ម៉ឺនប្លោកនិងថ្នាំបាញ់សម្លាប់មូសជិត ៥ ពាន់លីត្រ ដើម្បីទប់ស្កាត់ការរាតត្បាតជំងឺគ្រុនឈាមទ្រង់ទ្រាយធំនៅឆ្នាំ២០២៣។ ជាមួយគ្នានេះ ក្រសួងក៏មានត្រៀមសារអប់រំពីវិធានការការពារជំងឺគ្រុនឈាមសម្រាប់ផ្សព្វផ្សាយតាមប្រព័ន្ធបណ្តាញសង្គម វិទ្យុអនឡាញនិងទូរទ្សសន៍ ដើម្បីបញ្ជ្រាបដល់ប្រជាពលរដ្ឋបានយល់ដឹងការពារកូនចៅកុំឱ្យឆ្លងជំងឺគ្រុនឈាម។
លោកវេជ្ជបណ្ឌិត បានអំពាវនាវដល់អាណាព្យាបាល មាតាបិតាកុមារាកុមារីគ្រប់រូបរួមទាំងអាជ្ញាធរមូលដ្ឋាន ត្រូវចូលរួមកំចាត់ដង្កូវទឹកនៅតាមទីកន្លែង ដែលមានទឹកដក់ដូចជា ពាង អាងទឹក ថូផ្កា ចានទ្រជើង ក្រឡ ខាប់ ជាដើម និងអាជីវករនិងម្ចាស់ជីវកម្មទាំងឡាយដែលប្រកបរបរពាក់ព័ន្ធសំបកកង់ឡានម៉ូតូ សូមធ្វើការគ្រប់គ្រងសំបកកង់ទាំងនេះឲ្យមានសុវត្ថិភាព ជៀសផុតពីការដក់ទឹកដោយមិនត្រូវទុកចោលពាសវាលពាសកាល បង្កើតបានជាប្រភពកកើត និងជំរកមូសខ្លាដ៏គ្រោះថ្នាក់បំផុត ដែលអំណោយដល់ការចម្លងជំងឺគ្រុនឈាមកើនឡើង និងអាចឈានទៅរកការរាតត្បាតគ្រប់ពេលវេលា។
ក្នុងករណីមានរោគសញ្ញាក្តៅខ្លួនខ្លាំងភ្លាមៗត្រូវប្រញ៉ាប់នាំអ្នកជំងឺទៅរកសេវាព្យាបាលរបស់រដ្ឋដូចជាមណ្ឌលសុខភាព និងមន្ទីរពេទ្យដែលនៅជិតបំផុតនិងកុំសាកល្បងព្យាបាលជំងឺ ដោយខ្លួនឯងឬពន្យារពេលតាមដានព្យាបាលអ្នកជំងឺនៅសេវាឯកជនដែលគ្មានសមត្ថភាពផ្នែកជំងឺគ្រុនឈាមព្រោះអាចធ្វើឱ្យកុមារស្លាប់បាត់បង់ជជីវិតបាន៕
អត្ថបទ៖ សំអឿន
-
កីឡា១ សប្តាហ៍ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?
-
កីឡា៣ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត