Connect with us

កីឡា

​ប្រវត្តិ​សាស្ត្រ​​ថ្មី​ U20​ នារី​​កម្ពុជា​​ ឈ្នះ​​ U20​ នារី​​ម៉ាឡេស៊ី​ ០-១ ជម្រុះ​​​ជើង​​​ឯក​នារី​​​អាស៊ី​ AFC U20

បានផុស

នៅ

ក្រុមកីឡាការិនី​​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​អាយុ​ក្រោម​២០​ឆ្នាំ (U20) ទទួល​បាន​ជ័យជម្នះ​ដោយ​លទ្ធផល ០-១ លើ​ក្រុម​កីឡាការិនី​ជម្រើស​ជាតិ​ម៉ាឡេស៊ី​អាយុ​ក្រោម​២០​ឆ្នាំ (U20) ក្នុង​ការ​ប្រកួត​សន្សំ​ពិន្ទុ​ពូល G វគ្គ​ជម្រុះ​ជុំ​ទី១ ជើង​ឯក 2024 AFC U-20 Women’s Asian Cup។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្រាប់​ការ​ប្រកួត​ទាំង​ពីរ​វគ្គ ក្រុម​ម្ចាស់​ផ្ទះ​នារី​កម្ពុជា និង​ម៉ាឡេស៊ី មាន​ឱកាស​សម្រុក​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​​​មើល​ទៅ​បច្ចេកទេស​មិន​លើស​ខ្វះ​គ្នា​ប៉ុន្មាន​ឡើយ។ នៅ​វគ្គ​ទី១​គ្មាន​គ្រាប់​បាល់​កើត​ឡើង​ទេ ប៉ុន្តែ​​នៅ​វគ្គ​ទី២​ដល់​នាទី​៩០+៤​ទៅ​ហើយ​ទៅ​កម្ពុជា​បំប៉ោង​គ្រាប់​បាល់​ជយ័ជម្នះ។

១​គ្រាប់​​ដែល​នាំ​ឲ្យ​កម្ពុជា​ទទួល​បាន​ជ័យជម្នះ​នៅ​ចុង​ម៉ោង​នេះ​ធ្វើ​បាន​សម្រេច​ដោយ​កីឡាការិនី​លេខ១៤ ទុន គឹមហុង។ ជ័យជម្នះ​នេះ​​បាន​បង្កើត​​​កំណត់​ត្រា​ និង​​ប្រវត្តិ​​សាស្ត្រ​ថ្មី​មួយ​របស់​ក្រុម​​កីឡាការិនីបាល់ទាត់​​​ជម្រើស​ជាតិ​​កម្ពុជា​ក្នុង​កម្រិត​អាស៊ី បន្ទាប់​ពី​​បាល់ទាត់​​នារី​ត្រូវ​បាន​​អភិវឌ្ឍ​ឡើង​នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​។

សូម​បញ្ជាក់​ថា ពេល​នេះ​ ក្រុម U20 នារី​កម្ពុជា​បាន​បញ្ចប់​ភារកិច្ច​ក្នុង​ការ​ប្រកួត​សន្សំ​ពូល G ហើយ ដោយ​រក​បាន​៣​ពិន្ទុ​ពី​ការ​ឈ្នះ​១ និង​ចាញ់​១​ដែល​ប្រកួត​ដំបូង​ចាញ់​ U20 មីយ៉ាន់ម៉ា ដោយ​លទ្ធផល ២-០។ ក្រុម U20 ម៉ាឡេស៊ី នឹង​ត្រូវ​ប្រកួត​ជា​មួយ U20 មីយ៉ាន់ម៉ា​ នៅ​ថ្ងៃ​ទី​១២ ខែ​មីនា​ដើម្បី​រក​ក្រុម​១​ឡើង​ទៅ​វគ្គ​បន្ត៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៨ ម៉ោង មុន

រដ្ឋបាលខេត្តប៉ៃលិន ប្រារព្ធទិវាមច្ឆាជាតិ ១ កក្កដា២០២៥ និង​ជំរុញ​ការ​ទប់ស្កាត់បទល្មើសនេសាទខុសច្បាប់

ព័ត៌មានជាតិ៩ ម៉ោង មុន

ថៃចង់ប្ដឹងកម្ពុជារឿងទាហានជាន់មីនក្នុងដីខ្លួនទៅUN÷ មេស៊ីម៉ាក់ ពន្យុះឱ្យថៃកាន់ដៃកម្ពុជាទៅICJ តែម្តងទៅ ព្រោះជាតុលាការរបស់UNស្រាប់

ព័ត៌មានជាតិ១០ ម៉ោង មុន

ប្រតិភូ​គណៈ​ចលនា​សាសនិកឥស្លាមកម្ពុជា អញ្ជើញ​ជួបសំណេះសំណាល និង​នាំ​យក​អំណោយ ឧបត្ថម្ភ​ជូនកងកម្លាំងជួរមុខ នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ

សន្តិសុខសង្គម១០ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ បង្រ្កាបទីតាំងលួចបង្កប់​ល្បែង​អនឡាញ​នៅ​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ឃាត់ខ្លួនជនជាតិចិន១២នាក់

ព័ត៌មានជាតិ១០ ម៉ោង មុន

កសិករ​ដាំ​ទុរេន​នៅ​ក្បែរ​ទឹក​ជ្រោះប៊ូ​ស្រា​ ចាប់ផ្ដើមប្រមូលផលបានបណ្តើរៗហើយ

Sokha Hotels

ព័ត៌មានពេញនិយម