Connect with us

កីឡា

គ្រូ U-20 នារីម៉ាឡេស៊ី ថា ពិបាកទទួលយកគ្រាប់បាល់ចុងម៉ោងរបស់ U-20 កម្ពុជា ដែលយកឈ្នះក្រុមលោក

បានផុស

នៅ

ក្រុម​ជម្រើស​ជាតិ​នារី​ម៉ាឡេស៊ី​អាយុ​ក្រោម ២០ ឆ្នាំ បាន​រង​បរាជ័យ​ដោយ​លទ្ធផល ០-១ ក្រោម​ថ្វី​ជើង​ម្ចាស់ផ្ទះ​ក្រុម​ជម្រើស​ជាតិ​នារី​កម្ពុជា​អាយុ​ក្រោម ២០ ឆ្នាំ ក្នុង​ពានរង្វាន់​បាល់ទាត់​នារី​ប្រចាំ​ទ្វីប​អាស៊ី អាយុ​ក្រោម ២០ ឆ្នាំ (AFC U-20 Women Asian Cup 2024 Qualifiers Round) ប្រចាំ​ពូល G កាលពី​ម្សិលមិញ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១ គ្រាប់ ដែល​នាំ​ឲ្យ U-20 នារី​កម្ពុជា ទទួល​បាន​ជ័យជម្នះ​នៅ​ចុង​ម៉ោង ធ្វើ​បាន​សម្រេច​ដោយ​កីឡា​ការិនី ទុន គឹមហុង ដែល​បាន​បង្កើត​កំណត់ត្រា និង​ប្រវត្តិសាស្ត្រ​ថ្មី​មួយ​របស់​ក្រុម​កីឡា​ការិនី​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​ក្នុង​ពានរង្វាន់​កម្រិត​អាស៊ី បន្ទាប់ពី​បាល់ទាត់​នារី​ត្រូវ​បាន​អភិវឌ្ឍន៍​ឡើង​នា​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​។

យ៉ាងណាមិញ​ជាមួយ​នឹង​បរាជ័យ​របស់ U-20 ម៉ាឡេស៊ី គ្រូ​បង្វឹក​របស់​គេ​ផ្ទាល់​ហាក់​មានការ​សោកស្ដាយ និង​ពិបាក​ទទួលយក ប៉ុន្តែ​ក៏​សរសើរ​ពី​ការ​ខិតខំ​របស់​កូន​ក្រុម​ដែល​ធ្វើ​បានល្អ​ផងដែរ​។

លោក Cameron Ng បាន​និយាយ​ក្រោយ​ចប់​ការប្រកួត​ថា​ ៖ «​ពិតណាស់ យើង​ខកចិត្ត​ដែល​បាន​រង​បរាជ័យ ប៉ុន្តែ​ខ្ញុំ​គិត​ថា​កីឡា​ការិនី​យើង​លេង​បាន​ល្អ​ណាស់ ពួកគេ​បាន​ផ្ដល់​ឲ្យ​ទាំងអស់​សម្រាប់​ការ​ប្រកួត ហើយ​ការ​របូត​គ្រាប់​បាល់​នៅ​ចុង​ម៉ោង​គឺ​វា​ពិតជា​ពិបាក​នឹង​ទទួលយក ប៉ុន្តែ​នេះ​គឺជា​បាល់ទាត់​»​។

ចំពោះ U-20 នារី​កម្ពុជា​វិញ បើទោះបីជា​បាន​យកឈ្នះ U-20 ម៉ាឡេស៊ី ប៉ុន្តែ​ឱកាស​ឡើង​វគ្គ​បន្តបាន​អស់​បាត់ទៅហើយ បន្ទាប់ពី​គិត​រូបមន្ត Head to Head គឺ​ចាញ់ U-20 មី​យ៉ាន់​ម៉ា ដែល​កំពុង​សល់ ១ ប្រកួត​ក្នុង​ដៃ​ថែមទៀត​។ ដូច្នេះ​ទោះបីជា​ប្រកួត​ចុងក្រោយ ម៉ាឡេស៊ី ឈ្នះ មី​យ៉ាន់​ម៉ា ក៏ កម្ពុជា មិន​អាច​គ្រប់គ្រាន់​ដើម្បី​ឡើង​វគ្គ​បន្ត​បាន​ដែរ​។

ក្រុម U20 ម៉ាឡេស៊ី នឹង​ត្រូវ​ប្រកួត​ជាមួយ U20 មី​យ៉ាន់​ម៉ា នៅ​ថ្ងៃ​ទី ១២ ខែ​មីនា ដើម្បី​រក​ក្រុម ១ ឡើង​ទៅ​វគ្គ​បន្ត៕

អត្ថបទ ៖ មន្នីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៣១ នាទីutes មុន

ក្នុងពេល២០ឆ្នាំដែលសន្លប់ ព្រះអង្គម្ចាស់អារ៉ាប៊ី សាអូឌីត ទទួលការព្យាបាលអ្វីខ្លះទើបអាចរក្សាព្រះជន្មបាន?

ព័ត៌មានជាតិ៣៩ នាទីutes មុន

មន្ត្រីជាន់ខ្ពស់ក្រសួងការងារ អំពាវនាវឲ្យពលរដ្ឋបន្តស្មារតីជាតិនិយម ដើម្បីបង្ហាញពីទឹក​ចិត្ត​មោះមុត​​ក្នុងការទប់​ស្កាត់រាល់​សកម្ម​ភាព​ឈ្លាន​ពានរបស់សត្រូវ

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋបាលខេត្តតាកែវ ចាប់ផ្តើមផ្តល់ពាក្យ និងទទួលពាក្យស្នើសុំប្រឡងចូលក្របខ័ណ្ឌមន្រ្តីពន្ធនាគារ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ថៃ កំពុងភ័យថា បើតុលាការអន្តរជាតិមិនទទួលយកសំណុំរឿងទាហានខ្លួនជាន់មីនទេនោះ កម្ពុជាអាចវាយបកវិញ

កីឡា១ ម៉ោង មុន

កីឡាការិនី យ៉ុន យ៉ើន បង្កើត​ប្រវត្តិផ្ទាល់​ខ្លួនទៅ​លេង​​ប្រទេស​ទី​៣​ក្នុង​អាជីព

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋា​ភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ហួសចិត្ត! ថៃ រកឃើញមីនថ្មីថែមទៀតលើដីខ្លួនឯង តែបែរជាស្នើឲ្យអាស៊ានមកថ្កោលទោសកម្ពុជា ទៅវិញ

ទាហានថៃជាន់មីន
អត្ថាធិប្បាយ៣ ម៉ោង មុន

លិខិតមិត្តអ្នកអាន៖ ការនាំយកសំណុំរឿងទាហានថៃជាន់មីននៅតំបន់មុំ៣ទៅប្តឹងអង្គការ សហប្រជាជាតិគឺជាឱកាសមាសសម្រាប់កម្ពុជា

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ថៃ ក្រពុលមុខ រឿង​ចៅអធិការ​វត្តនិងស្រីស្នេហ៍​ ទើបពន្លឿន​ការ​ស៊ើបអង្កេត​ កុំឲ្យកាន់តែអាម៉ាស់

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

អ្នកស្លាប់​ព្រោះភ្លៀង​ធ្លាក់​ខ្លាំង​៥ថ្ងៃជាប់គ្នានៅ​កូរ៉េ​ខាង​ត្បូង កើនដល់ ១៤​នាក់ និង​បាត់ខ្លួន ១២នាក់

Sokha Hotels

ព័ត៌មានពេញនិយម