ព័ត៌មានជាតិ
បរិច្ចាគទឹកសុទ្ធ ១ ពាន់កេស ថវិកា ១០០ លានរៀល ជូនមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក
នៅថ្ងៃអាទិត្យ ទី១២ ខែមីនា ឆ្នាំ២០២៣នេះ មានពិធីប្រគល់-ទទួល ទឹកបរិសុទ្ធអរុណា ចំនួន ១ ពាន់កេស និងថវិកាចំនួន ១០០,០០០,០០០រៀល (មួយរយលានរៀល) ផ្ដល់ជូនមជ្ឈមណ្ឌលគាំពារមាតា និងទារកនៃមន្ទីរពេទ្យជប៉ុន។
ពិធីនេះមានការអញ្ជើញចូលរួមដោយ លោកជំទាវ សុខា គងពិសី នាយិកាប្រតិបត្តិ ក្រុមហ៊ុន អរុណាកូ CO.LTD អមដំណើរដោយលោកជំទាវ ហ៊ុន ម៉ាណា។


ក្នុងឱកាសនោះ លោកជំទាវ ហ៊ុន ម៉ាណា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាលសម្តេចទាំងទ្វេរតែងតែគិតគូរពីសុខទុក្ខ និងក្តីនឹករលឹក អាណិតស្រឡាញ់ចំពោះប្រជាពលរដ្ឋទាំងអស់ ជាពិសេសគិតគូរពីសុខុមាលភាពរបស់ស្ត្រីជាមាតា និងទារកទាំងអស់។
លោកជំទាវក៏បានថ្លែងអំណរគុណចំពោះ មជ្ឈមណ្ឌលគាំពារមាតា និងទារក នៃមន្ទីរពេទ្យជប៉ុន ព្រមទាំងក្រុមគ្រូពេទ្យទាំងអស់ដែលផ្តល់សេវាសុខាភិបាលនៅទីនេះ។ នាឱកាសនោះ បន្ថែមលើថវិការពីក្រុមហ៊ុនអរុណាចំនួន ៥០លានរៀល លោកជំទាវ ហ៊ុន ម៉ាណា ក៏បាននាំយកនូវថវិកាសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បន្ថែមចំនួន៥០លានរៀលទៀត ជូនមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក។ ជាមួយគ្នានោះ ដើម្បីអបអរសាទរបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខ សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានផ្ដល់ជូនដល់បុគ្គលិកពេទ្យចំនួន៤៥៨ នាក់ក្នុងម្នាក់ៗទទួលបានថវិកា១០ម៉ឺនរៀលផងដែរ។



លោកស្រី គឹម រតនា នាយិកាមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក បានមានប្រសាសន៍ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលសម្តេចទាំងទ្វេរតែងគិតគូរពីសុខទុក្ខដល់ពលរដ្ឋគ្រប់ទីកន្លែង និងគ្រប់ពេលវេលា ហើយការផ្តល់ជូននៅពេលនេះ បានសបញ្ជាក់អោយឃើញច្បាស់ពីការយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំ ចំពោះសកម្មភាពគាំពារមាតា និងទារក ដែលបានរួមចំណែកការលំបាករបស់ប្រជាពលរដ្ឋ ពិសេសស្រ្តីដែលមកសំរាកព្យាបាល និងសំរាលបុត្រនៅមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក នេះ៕
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


