KPT+
សេរ៉ូមវីតាមីន C ល្អបំផុត ៥ ប្រភេទ ណែនាំដោយអ្នកជំនាញ
វីតាមីន C ជាគ្រឿងផ្សំពេញនិយមបំផុតនៅក្នុងគ្រឿងសម្អាង វាមានតួនាទីការពារស្បែក ការពារពន្លឺព្រះអាទិត្យ បំបាត់ស្នាមអុជខ្មៅ ជ្រួញ និងមុខស្រអាប់ ។ ខាងក្រោមនេះជាសេរ៉ូមវីតាមីន C ល្អបំផុត ៥ ប្រភេទណែនាំដោយអ្នកជំនាញ ៖
១. SkinCeuticals តម្លៃ ១៨២ ដុល្លារ

គ្រឿងផ្សំនៅក្នុងសេរ៉ូមមានអាស៊ីដ L-ascorbic ១៥ ភាគរយ និងការលាយបញ្ចូលគ្នានៃសារធាតុប្រឆាំងអុកស៊ីតកម្មបន្ថែមដែលជួយការពារ ធ្វើឲ្យរលោង និងភ្លឺថ្លាសាកសមនឹងតម្លៃ ។
២. Hyper តម្លៃ ៥៨ ដុល្លារ

សេរ៉ូមមួយនេះមានវីតាមីន C ១៥ ភាគរយ រួមនឹងអាស៊ីដ kojic ដែលល្អសម្រាប់បំបាត់ស្នាមអុជខ្មៅ ។
៣. Maelove តម្លៃ ៥០ ដុល្លារ

វាមានគ្រឿងផ្សំស្រដៀងផលិតផល Skinceuticals ដូចជា អាស៊ីដ L-ascorbic ១៥ ភាគរយ, វីតាមីន E, និងអាស៊ីដ ferulic ក្នុងតម្លៃសមរម្យជាង ។
៤. Drunk Elephant តម្លៃ ៨០ ដុល្លារ

គ្រឿងផ្សំក្នុងសេរ៉ូមនេះមាន អាស៊ីដ L-ascorbic ១៥ ភាគរយ, វីតាមីន E, និងអាស៊ីដ ferulic ដែលជួយប្រឆាំងអុកស៊ីតកម្ម ការពារ ធ្វើឲ្យស្បែកភ្លឺថ្លាម៉ត់រលោង ។
៥. Veracity តម្លៃ ៥៥ ដុល្លារ

រូបមន្តនេះត្រូវបានជំរុញដោយ garland Lily Extract ដែលការពារស្បែកពីកាំរស្មីយូវី និងពន្លឺពណ៌ខៀវ ហើយវាមានផ្ទុកអាស៊ីត hyaluronic ដើម្បីផ្តល់សំណើមយ៉ាងជ្រៅសម្រាប់ស្បែកភ្លឺថ្លា ជាពិសេសមានសុវត្ថិភាពចំពោះស្ត្រីមានផ្ទៃពោះ ឬបំបៅដោះកូន ។
គួររំលឹកដែរថាសេរ៉ូមវីតាមីន C ចាំបាច់ត្រូវរក្សាទុកនៅក្នុងទូទឹកកក បើមិនដូច្នោះទេប្រាកដជាខូចគុណភាពមិនខាន ៕
ប្រែសម្រួល ៖ វារី
ចុចអាន ៖ គុណសម្បត្តិវីតាមីន C ៥ ចំណុច ល្អចំពោះសម្រស់និងសុខភាព

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ