សុខភាព
អាហារ ៥ មុខ មិនមានរសជាតិជូរ ប៉ុន្តែផ្ទុកវីតាមីន C ខ្ពស់មិនធម្មតា
មានមនុស្សជាច្រើនចូលចិត្តផឹកទឹកក្រូចឆ្មា ឬទឹកក្រូច ព្រោះមានវីតាមីន C ខ្ពស់។ ប៉ុន្តែមានផ្លែឈើ និងបន្លែ៥មុខផ្សេងទៀត ដែលមានវីតាមីន C ច្រើនជាងផ្លែក្រូចទំហំមធ្យមមួយ។
១ ម្ទេសប្លោក

ម្ទេសប្លោកមិនត្រឹមតែជួយបង្កើនរសជាតិអាហារ ជាមួយនឹងពណ៌គួរឲ្យចង់ញ៉ាំប៉ុណ្ណោះទេ តែក៏ជាបន្លែដែលមានជាតិកាបូអ៊ីដ្រាតទាបផងដែរ។ ម្ទេសប្លោកក្រហមមួយពែង មានផ្ទុកវីតាមីនC ប្រហែល ១៩០មីលីក្រាម ដែលជាចំនួនបីដងនៃផ្លែក្រូច។ ម្ទេសលឿងមួយពែងផ្តល់វីតាមីនC ១៥៥ មីលីក្រាម ខណៈម្ទេសបៃតងមួយពែងផ្តល់តិចជាងបន្តិច គឺប្រហែល ១២០មីលីក្រាម វាខ្ពស់ជាងទឹកក្រូចមួយកែវ ៣០% ម្ទេសប្លោកក៏ជាប្រភពដ៏ល្អនៃវីតាមីន A និងជាតិសរសៃដែលមានប្រយោជន៍ដល់រាងកាយ និងជួយការពារជំងឺផ្សេងៗជាច្រើនទៀត។
២ ផ្លែល្ហុង

១០០ក្រាមនៃផ្លែឈើផ្អែមឆ្ងាញ់នេះ ផ្តល់ ៧០ មីលីក្រាមនៃវីតាមីន C មិនថាបរិភោគជាបំណែក ឬលាយចូលទៅក្នុងភេសជ្ជៈ ផ្លែល្ហុងក៏មានផ្ទុកនូវជាតិសរសៃអាហារ និងវីតាមីន A ផងដែរ។ បើញ៉ាំរាល់ថ្ងៃ វានឹងជួយឲ្យស្បែករបស់អ្នកភ្លឺ កាត់បន្ថយរោគសញ្ញានៃប្រហោងឆ្អឹង ជួយឲ្យសក់ និងឆ្អឹងរបស់អ្នករឹងមាំ ក៏ដូចជាជួយឲ្យប្រព័ន្ធរំលាយអាហារដំណើរការល្អផងដែរ។
៣ ខាត់ណា ឬពពួកបន្លែបៃតង

ខាត់ណាត្រូវបានគេស្គាល់ថា ជាមហាក្សត្រីនៃបន្លែស្លឹកបៃតង។ ខាត់ណាមួយពែងមានផ្ទុកវីតាមីនC ៨០.៤ មិល្លីក្រាម។ វាក៏មានអាស៊ីតខ្លាញ់សំខាន់ៗនិងសារធាតុរ៉ែជាច្រើន ហើយវាមានរហូតដល់ទៅ ៧ដងនៃបរិមាណវីតាមីន K ដែលបានណែនាំ និងវីតាមីន A ច្រើនជាង២ ដងនៃការទទួលទានប្រចាំថ្ងៃដែលបានណែនាំ។ លើសពីនេះ ខាត់ណា២ពែងមានសារធាតុប្រឆាំងអុកស៊ីតកម្ម ១៥០ មិល្លីក្រាម និងប៉ូតាស្យូមប្រហែល ៧០០ មីលីក្រាម និងជាតិសរសៃ ៧ ក្រាម អ្នកអាចស្វែងរកប្រភពវីតាមីន C ដ៏ល្អនៅក្នុងបន្លែស្លឹកបៃតងខ្មៅផ្សេងទៀតដូចជា ស្ពៃខ្មៅ ១០០ ក្រាម វីតាមីន C ២៨.១ មិល្លីក្រាម ប្រទាលកន្ទុយក្រពើ ១០០ ក្រាម ផ្តល់វីតាមីនC ៥៥ មិល្លីក្រាម។
៤ ពពួកផ្លែប៊ឺរី

ប៊ឺរី មានវីតាមីន C ៩៨ មីលីក្រាមក្នុងមួយពែង ដែលស្មើនឹងបរិមាណវីតាមីន C ក្នុងផ្លែក្រូចមធ្យមមួយ។ វាផ្តល់វីតាមីន C ៥៤ភាគរយផ្លែបឺរី ៥០ភាគរយ និងប៊្លូបឺរី ផ្តល់ ២៤ភាគរយនៃបរិមាណវីតាមីន C ប្រចាំថ្ងៃដែលបានណែនាំ។ ដើម្បីទទួលបានសារធាតុល្អបំផុត ផ្លែប៊ឺរីទាំងនេះ គួរត្រូវបានបរិភោគស្រស់ ឬ អាចត្រូវបានលាយចូលទៅក្នុងទឹកផ្លែឈើឬទឹកក្រឡុក។ ប្រសិនបើវាជាផ្លែឈើកែច្នៃ នោះនឹងមានតម្លៃអាហារូបត្ថម្ភតិចជាង ។
៥ ប្រូខូលី

ចុងក្រោយបន្លែប្រភេទ cruciferous ដ៏ឆ្ងាញ់នេះ មានផ្ទុកវីតាមីនC ៨៩.២ មីលីក្រាមក្នុង ១០០ ក្រាម និងជាប្រភពដ៏ល្អនៃជាតិសរសៃអាហារ ដែលការពារការទល់លាមក និងមានលក្ខណៈសម្បត្តិការពារមហារីក។ អ្នកក៏អាចរកឃើញប្រភពវីតាមីន C ដ៏ល្អនៅក្នុងបន្លែ cruciferous ផ្សេងទៀតផងដែរ។
បន្ថែមពីលើផ្លែក្រូច និងផ្លែក្រូចផ្សេងទៀត អ្នកក៏មានជម្រើសទាំងនេះ ដែលវាជាប្រភពនៃវីតាមីន C អាចត្រូវបានបន្ថែមទៅអាហារប្រចាំថ្ងៃរបស់អ្នក៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ប្រភពអាហារទាំង ៩ ដែលសម្បូរទៅដោយ វីតាមីន D ជួយឆ្អឹងឱ្យរឹងមាំ
ចុចអាន៖សរីរាង្គសំខាន់ៗចំនួន ៥ នឹងខូចខាតធ្ងន់ធ្ងរ ប្រសិនបើបរិភោគមិនប្រុងប្រយ័ត្ន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


