សុខភាព
គុណសម្បត្តិវីតាមីន C ៥ ចំណុច ល្អចំពោះសម្រស់និងសុខភាព
យើងដឹងរួចមកហើយថា វីតាមីនស៊ីជាប្រភេទវីតាមីនដែលរាងកាយមនុស្សមិនអាចផលិតបាន ដូចសារធាតុផ្សេងៗ ដូច្នេះគេតម្រូវឲ្យយើងទទួលវាតាមរយៈម្ហូបអាហារនិងគ្រឿងសម្អាង។ វីតាមីនស៊ីមានច្រើនទម្រង់សម្រាប់មនុស្សប្រើប្រាស់ដូចជា ម្សៅ គ្រាប់ ទឹក សេរ៉ូម និងគ្រីមជាដើម។ ខាងក្រោមនេះជា គុណសម្បត្តិវីតាមីនស៊ីទាំង ៥ ចំណុចដែលយើងគួរដឹង៖

១. កាត់បន្ថយការឈឺផ្ដេសផ្ដាស
វីតាមីនស៊ីល្អបំផុតដើម្បីពង្រឹងប្រព័ន្ធភាពផ្សាំ ដោយសារតែវាមានសារធាតុប្រឆាំងអុកស៊ីតកម្ម ឬរ៉ាឌីកាល់សេរី។
២. ជួយទប់ទល់ជំងឺលើសឈាម
វាធ្វើឲ្យសម្ពាធឈាមយើងធ្លាក់ចុះក្នុងកម្រិតសុវត្ថិភាពមួយ។
៣. កាត់បន្ថយហានិភ័យជំងឺបេះដូង
ការសិក្សាមួយបញ្ជាក់ថា វីតាមីនស៊ីអាចកាត់បន្ថយកូលេស្តេរ៉ូលអាក្រក់បានយ៉ាងល្អ។
៤. បង្កើនប្រសិទ្ធភាពឡេការពារកម្ដៅថ្ងៃ
គេពិសោធន៍ទៅលើផ្លែប៉ោមឃើញថា ផ្លែប៉ោមដែលលាបវីតាមីនស៊ីនៅស្រស់ជាងផ្លែប៉ោមដែលអត់លាប មានន័យថាវាជួយការពារស្បែកយើងឲ្យភ្លឺមិនងាយប្រតិកម្មជាមួយបរិយាកាសខាងក្រៅ។
៥. ជួយបង្កើតខូឡាជេន
រាងកាយមនុស្សមានខូឡាជេនស្រាប់ហើយ គ្រាន់តែការផលិតនឹងថយចុះទៅតាមវ័យ ចំណែកឯវីតាមីនស៊ីវិញជួយក្នុងការផលិតខូឡាជេនបានល្អមែនទែន អាស្រ័យហេតុនេះហើយការប្រើប្រាស់វីតាមីនស៊ីពិតជាសំខាន់ជាងផលិតផលខូឡាជែន។

សូមបញ្ជាក់ដែរថា វីតាមីនស៊ីមិនអាចប្រើប្រាស់លើស្បែកទន់ខ្សោយបានទេ ជាពិសេសស្បែកកំពុងរោលខ្សោយឬឡើងមុនខ្លាំង ចំណែកឯសារធាតុដែលមិនអាចលាយជាមួយវីតាមីនស៊ីបានមានដូចជា Retinol និង AHA BHA ជាដើម៕
ប្រែសម្រួល៖វារី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៣ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


