កីឡា
ជើងឯកខារ៉ាបាវរដូវកាលថ្មី ជុំទី១ គុនខ្មែរ២រូបផ្តួលថៃឲ្យសន្លប់ដូចគ្នា
កីឡាករគុនខ្មែរ ពេជ្រ ប៊ុនសិទ្ធ និង ហុង សុវណ្ណចាន់សុធី សុទ្ធតែរកបាន៣ពិន្ទុពេញដូចគ្នាសម្រាប់ការប្រកួតជុំទី១ ខ្សែក្រវាត់ ខារ៉ាបាវរដូវកាលថ្មី ឆ្នាំ២០២៣នេះ បន្ទាប់ពីទទួលបានជ័យជម្នះលើដៃគូរៀងៗខ្លួន។
បើកឆាកការប្រកួត ហុង សុវណ្ណចាន់សុធី បានចំណាយពេលត្រឹមតែ២ទឹកប៉ុណ្ណោះដើម្បីផ្តួលកីឡាករថៃ អ៉ីនស៊ីណយ ណៃហ្វ៊ែតារី ឲ្យបោះបង់ចោលការប្រកួតតាមរយៈការទាត់ជើងក្រោមផ្ទួនៗតាំងពីទឹក១ និងទឹកទី២ត្រូវពីរបីជើងទៀតចប់តែម្តង។

ចំណែក ពេជ្រ ប៊ុនសិទ្ធ ប្រើពេលដល់ទៅ៣ទឹកទើបអាចផ្តួលកីឡាករថៃ ឡាហ្វាន់ ឲ្យសន្លប់។ សម្រាប់ការប្រកួតកីឡាករគុនខ្មែរមានប្រៀបក្នុងការដើរចូលវ៉ៃតាមរយៈកណ្តាប់ដៃ ទាត់ និងកែង។ នៅទឹកទី៣ ប៊ុនសិទ្ធ បានប្រើកណ្តាប់ដៃ និងកែងធ្វើឲ្យ ឡាហ្វាន់ បាក់ស្រុត ហើយថែមកណ្តាប់ដៃលើពោះបណ្តាលឲ្យបោះបង់ការប្រកួតតែម្តង។
តារាងពិន្ទុជុំទី១
- កីឡាករកម្ពុជា ហុង សុវណ្ណចាន់សុធី មាន៣ពិន្ទុ
- កីឡាករកម្ពុជា ពេជ្រ ប៊ុនសិទ្ធ មាន៣ពិន្ទុ
- កីឡាករថៃ ឡាហ្វាន់ មាន១ពិន្ទុ
- កីឡាករថៃ អ៊ីនស៊ីណយ មាន១ពិន្ទុ
- កីឡាករកម្ពុជា ធន់ ផានិត
- កីឡាករកម្ពុជា សេក គឹមសាន
- កីឡាករថៃ ថៈឡេកងើន
- កីឡាករថៃ ផេតផាកភូមិ
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


