ព័ត៌មានជាតិ
នាយករដ្ឋមន្ត្រី អំពាវនាវដល់និស្សិតត្រូវបន្តប្រឹងប្រែងរៀនសូត្រ ដោយមិនមែនបញ្ចប់ត្រឹមទទួលសញ្ញាបត្រឡើយ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវដល់និស្សិត ត្រូវបន្តប្រឹងប្រែងសិក្សារៀនសូត្រ ដោយមិនមែនបញ្ចប់ត្រឹមទទួលសញ្ញាបត្រឡើយ។

នៅក្នុងពិធីចែកសញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យបៀលប្រាយជាង ៤ពាន់នាក់ នាព្រឹកថ្ងៃទី ១៦ ខែមីនានេះ សម្ដេចតេជោ ហ៊ុន សែន បានបន្តអំពាវនាវដល់និស្សិត ដែលទទួលសញ្ញាបត្រនៅពេលនេះ ត្រូវខិតខំប្រឹងប្រែងសិក្សារៀនសូត្របន្តទៀត មិនមែនបញ្ចប់ត្រឹមនេះឡើយ។ តាមសម្ដេចនាយករដ្ឋមន្ត្រី សញ្ញាបត្រ គឺជារឿងមួយ តែរឿងសំខាន់ជាងនេះ គឺសកម្មភាព និងប្រសិទ្ធិភាពការងារទៅវិញទេ។
ប្រមុខរាជរដ្ឋាភិបាល លើកឡើងបែបនេះថា «រឿងនេះ សូមកុំមើល កុំឃើញថា ខ្លួនបានទទួលបណ្ឌិត ឬបរិញ្ញាបត្រជាន់ខ្ពស់ ឬបរិសញ្ញាបត្រហើយ គឺជារឿងចប់ មិនមែនទេ ក៏ដូចជាគ្នាដែរ មន្ត្រី កុំថា ខ្លួនធ្វើរដ្ឋមន្ត្រី ខ្លួនធ្វើឧបនាយករដ្ឋមន្ត្រី ឬធ្វើនាយករដ្ឋមន្ត្រី ឬធ្វើប្រធានសភា អនុប្រធានសភា ខ្លួនមិនរៀន សមាជិកសភា ខ្លួនមិនរៀន អត់ទៅរួចទេៗ»៕
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


