សេដ្ឋកិច្ច
ធនាគារមួយនៅប្រទេសស្វ៊ីស ក៏កំពុងដាំក្បាលចុះដែរ!
ភាគហ៊ុននៅក្នុងធនាគារ Credit Suisse បានធ្លាក់ចុះ និងធ្វើឲ្យស្ថាប័នហិរញ្ញវត្ថុធំៗផ្សេងទៀតនៅអឺរ៉ុបមិនស្រួលចិត្ត ខណៈមានការភ័យខ្លាចកាន់តែខ្លាំង អំពីបញ្ហានៅក្នុងប្រព័ន្ធធនាគារពិភពលោក បន្ទាប់ពីការដួលរលំធនាគារនៅសហរដ្ឋអាមេរិក។

ភាគហ៊ុនរបស់ធនាគារ Credit Suisse បានបាត់បង់ច្រើនជាងមួយភាគបួនកាលពីថ្ងៃពុធទី១៥ខែមីនា ពោលគឺបានឈានដល់កម្រិតទាបបំផុត បន្ទាប់ពីម្ចាស់ភាគហ៊ុនធំជាងគេរបស់ខ្លួន គឺធនាគារជាតិអារ៉ាប៊ីសាអូឌីត បានប្រាប់សារព័ត៌មានថា ខ្លួននឹងមិនបញ្ចូលលុយបន្ថែមទៀតទៅក្នុងធនាគារនេះទេ។
ភាពចលាចលនេះ បានបណ្តាលឲ្យមានការផ្អាកដោយស្វ័យប្រវត្តិ ក្នុងការជួញដូរភាគហ៊ុនធនាគារ Credit Suisse នៅទីផ្សារប្រទេសស្វីស ហើយបានធ្វើឲ្យភាគហ៊ុននៅក្នុងធនាគារអឺរ៉ុបផ្សេងទៀតធ្លាក់ចុះ ដោយខ្លះធ្លាក់ដល់ពីរខ្ទង់ឯណោះ។

រឿងនេះ ក៏បានបង្កឲ្យមានការភ័យខ្លាចថ្មីទៀតផងដែរ អំពីស្ថានភាពរបស់ស្ថាប័នហិរញ្ញវត្ថុ បន្ទាប់ពីការដួលរលំធនាគារ Silicon Valley និង Signature Bank នៅសហរដ្ឋអាមេរិក។
ភាគហ៊ុនរបស់ធនាគារ Credit Suisse បានបាត់បង់ប្រហែល៣០% ដោយធ្លាក់ចុះដល់ប្រហែល ១.៧៣ដុល្លារក្នុងមួយហ៊ុន។ នៅកម្រិតទាបបំផុត តម្លៃបានធ្លាក់ចុះជាង៨៥%ឯណោះកាលពីខែកុម្ភៈឆ្នាំ២០២១៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Aljazeera
ចុចអាន៖ សម្តេច ហ៊ុន សែន អំពាវនាវពលរដ្ឋកម្ពុជា កុំស្លន់ស្លោរ រឿងដួលរលំធនាគារអាមេរិក
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


