ព័ត៌មានជាតិ
ធនាគារអេស៊ីលីដា គ្រោងនឹងពង្រីកការទូទាត់ឆ្លងដែនបន្ថែមទៅកាន់ប្រទេសឡាវ និងវៀតណាម នាពេលខាងមុខ
ធនាគារអេស៊ីលីដាភីអិលស៊ី ដែលជាធនាគារពាណិជ្ជដ៏ធំរបស់កម្ពុជា គ្រោងនឹងពង្រីកការទូទាត់ឆ្លងដែនតាមបច្ចេកវិទ្យាឌីជីថលទំនើបទៅកាន់ប្រទេសឡាវ និងវៀតណាមបន្ថែមទៀត នាពេលខាងមុខនេះ បន្ទាប់ពីបានដាក់អនុវត្តដោយជោគជ័យនៅប្រទេសថៃ កាលពីឆ្នាំ ២០២០ រួចមក។

លោកស្រី ម៉ារ អមរា អនុប្រធាននាយកប្រតិបត្តិ នៃធនាគារអេស៊ីលីដាភីអិលស៊ី បានមានប្រសាសន៍ថា ការពង្រីកការទូទាត់ឆ្លងដែនទៅកាន់បណ្ដាប្រទេសអាស៊ានដូចជា នៅឡាវ និងវៀតណាម តាមរយៈឃ្យូអ កូដ(QR code)នេះ គឺដើម្បីផ្ដល់ភាពកាន់តែងាយស្រួលដល់អតិថិជនកម្ពុជាដែលបានទៅកម្សាន្ត និងស្នាក់នៅប្រទេសទាំងនេះ ក្នុងការទូទាត់ប្រាក់ និងជំរុញការប្រើប្រាស់ប្រាក់រៀលឲ្យបានកាន់តែទូលំទូលាយ ព្រមទាំងជំរុញបរិយាប័ន្នហិរញ្ញវត្ថុអាស៊ានស្របតាមទិសដៅរបស់សហគមន៍សេដ្ឋកិច្ចអាស៊ាន។
លោកស្រីបានបន្តថា ជាជំហានបន្ទាប់ធនាគារអេស៊ីលីដា ក៏មានគម្រោងពង្រីកការទូទាត់ឆ្លងដែនតាមឃ្យូអ កូដ(QR code)នេះ ដល់បណ្ដាប្រទេសអាស៊ានមួយចំនួនបន្ថែមទៀតផងដែរ ដើម្បីពង្រីកការប្រើប្រាស់ប្រាក់រៀលឲ្យកាន់តែទូលំទូលាយបន្ថែមទៀត ខណៈធនាគារបានដាក់អនុវត្តការទូទាត់ឆ្លងដែននេះរួចហើយនៅប្រទេសថៃ កាលពីខែកុម្ភៈ ឆ្នាំ ២០២០ កន្លងទៅ ដោយទទួលបានការគាំទ្រយ៉ាងខ្លាំងពីអតិថិជនរបស់កម្ពុជា។
បើតាមលោកស្រី ម៉ារ អមរា ការទូទាត់នៅប្រទេសថៃ គឺអតិថិជនកម្ពុជាកាលពីឆ្នាំ ២០២២០ អាចទូទាត់នៅប្រទេសថៃតាមរយៈ QR code ធនាគារ ស៊ីអេម ខំ មើសល ប៊ែង ប៉ុណ្ណោះ។ ប៉ុន្តែនៅដើមឆ្នាំ ២០២៣ នេះតទៅ អតិថិជនកម្ពុជាអាចទូទាត់តាម QR code ធនាគារចំនួន ៣ បន្ថែមទៀតដូចជា ធនាគារបាងកក ធនាគារ អាយុធ្យា និងធនាគារកសិខន។ ចំណែកការទូទាត់ឆ្លងដែនតាម QR code នៅក្នុងប្រទេសកម្ពុជាវិញ អតិថិជនថៃ អាចទូទាត់បានតាមរយៈធនាគារស៊ីអេម ខំ មើសល ប៊ែង ធនាគារ អាយុធ្យា និងធនាគារក្រុងថៃ៕
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


