ព័ត៌មានអន្ដរជាតិ
ថៃ ត្រៀមប្ដឹងរោងចក្រ ចិន ដែលកំពុងផលិតអង្ករផ្កាម្លិះក្លែងក្លាយ
នាយកដ្ឋានពាណិជ្ជកម្មបរទេស (DFT) របស់ថៃ រួមជាមួយសមាគមអ្នកនាំចេញអង្ករ កំពុងត្រៀមប្តឹងរោងចក្រផលិតអង្ករចិនចំនួន ៣ ពីបទផលិតអង្ករផ្កាម្លិះថៃក្លែងក្លាយ ។
លោក Ronnarong Phoolpipat អគ្គនាយក DFT បាននិយាយកាលពីពេលថ្មីៗនេះថា នាយកដ្ឋានបានទទួលពាក្យបណ្តឹងពីក្រុមហ៊ុននាំចេញអង្ករថៃ ដោយសារតែរោងម៉ាស៊ីនកិនស្រូវចិនទាំងនេះ បានបន្ថែមក្លិនក្រអូបសិប្បនិម្មិតឲ្យមានក្លិនដូចអង្ករផ្កាម្លិះថៃ ។
អង្ករផ្កាម្លិះក្លែងក្លាយនេះ ត្រូវបានគេដាក់លក់ក្នុងប្រទេសចិនក្រោមស្លាកយីហោថៃក្លែងក្លាយ ដែលបញ្ជាក់ថា អង្ករនេះនាំចូលពីប្រទេសថៃ ហើយទង្វើនេះជាការបំពានច្បាប់ពាណិជ្ជកម្មចិន ។
រោងចក្រទាំង ៣ របស់ចិននោះ រួមមាន ឧស្សាហកម្មអង្ករ Anhui Huainan Shouxian Yongliang ឧស្សាហកម្មប្រេង និងចំណីអាហារ Anhui Xiangwang Cereals និងឧស្សាហកម្មពាណិជ្ជ Huainan Chufeng ។
មិនត្រឹមតែប៉ុណ្ណោះ អាជ្ញាធរក៏បានរកឃើញដែរថា រោងចក្រទាំងនេះ បានបំពានច្បាប់មួយចំនួនទៀតទាក់ទងនឹងសុវត្ថិភាពចំណីអាហារ គុណភាពផលិតផល និងការផ្សព្វផ្សាយជាដើម ។
គួរបញ្ជាក់ថា កាលពីឆ្នាំមុន ថៃបាននាំចេញអង្ករផ្កាម្លិះចំនួន ១៤២,១៤៦ តោន ដែលមានតម្លៃ ១១៧ លានដុល្លារទៅកាន់ទីផ្សាររបស់ប្រទេសចិន ៕
ប្រែសម្រួលដោយ ៖ នាង រតនៈ
ប្រភព ៖ The Nation Thailand
ចុចអាន ៖ តម្លៃខ្នុរនៅ វៀតណាម ឡើងថ្លៃគុណនឹង ៧ ក្រោយមានទីផ្សារពី ចិន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


