សេដ្ឋកិច្ច
តម្លៃខ្នុរនៅ វៀតណាម ឡើងថ្លៃគុណនឹង ៧ ក្រោយមានទីផ្សារពី ចិន
តម្លៃខ្នុររបស់ប្រទេសវៀតណាមបានកើនឡើង ៦ ទៅ ៧ ដង បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន នៅពេលដែលឈ្មួញបង្កើនការបញ្ជាទិញដើម្បីនាំចេញទៅទីផ្សារចិន ។

យោងតាមការស្ទង់មតិនៅខេត្តភាគខាងត្បូងចំនួន ៥ ដូចជា ខេត្ត Dong Nai, ខេត្ត An Giang, ខេត្ត Dong Thap, ខេត្ត Vinh Long និងខេត្ត Tien Giang បានឲ្យដឹងថា បច្ចុប្បន្នខ្នុរគឺលក់ក្នុងតម្លៃ ១.៩១ ដុល្លារ ទៅ ២ ដុល្លារ ក្នុងមួយគីឡូក្រាមនៅកសិដ្ឋាន ។
កាលពីឆ្នាំមុន កសិករវៀតណាមបានលើកឡើងថា ខ្នុរមានតម្លៃត្រឹមតែ ០.៣០ ដុល្លារប៉ុណ្ណោះក្នុងមួយគីឡូក្រាម ហើយក៏មិនសូវជាមានឈ្មួញទិញផងដែរ ប៉ុន្តែឥឡូវនេះតម្លៃបានហក់ឡើងគុណនឹង ៧ ដង ហើយឈ្មួញក៏កំពុងសម្រុកទិញយ៉ាងខ្លាំងផងដែរ ។

ដោយឡែកអាជីវកររៀបរាប់ដែរថា ការឡើងថ្លៃនេះ គឺដោយសាតែតម្រូវការបរទេសកាន់តែខ្ពស់ ហើយទីផ្សារដែលពេញនិយមខ្លាំងនោះ គឺប្រទេសចិន ដោយពួកគេបញ្ជាទិញជាច្រើនតោនក្នុងមួយថ្ងៃៗ ពេលខ្លះបរិមាណផ្គត់ផ្គង់មិនគ្រប់គ្រាន់សម្រាប់តម្រូវការទៀតផង ។
ទោះយ៉ាងណា បន្ទាប់ពីរងគ្រោះដោយជំងឺរាតត្បាតកូវីដ កសិករវៀតណាមបានកាត់បន្ថយតំបន់ដាំដុះខ្នុរ ដូច្នេះទិន្នផលផ្លែនៅឆ្នាំនេះគឺទាបជាងឆ្នាំមុនពី ២០ ទៅ ៣០ ភាគរយ ខណៈនៅខេត្ត Tien Giang កសិករជាច្រើនបានប្តូរមកដាំទុរេន ឬពោត ដើម្បីទទួលបានប្រាក់ចំណេញខ្ពស់ ៕

ប្រែសម្រួលដោយ ៖ នាង រតនៈ
ប្រភព ៖ VN Express
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៦ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៥ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


