សន្តិសុខសង្គម
ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ឃាត់ខ្លួនជនសង្ស័យចំនួន៧នាក់ ពាក់ព័ន្ធករណីគប់កញ្ចក់រថយន្ត
កំពង់ធំ ៖ នៅរសៀលថ្ងៃទី២១ ខែមិនា ឆ្នាំ២០២៣, ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បង្ហាញមុខសញ្ញាជនសង្ស័យចំនួន៧នាក់ ពាក់ព័ន្ធករណីគប់កញ្ចក់រថយន្ត នៅស្រុកសណ្តាន់។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ត្រី ទិត សំណាង ស្នងការរង ផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋានខេត្តកំពង់ធំ បញ្ជាក់ថា ដោយមានការសម្របសម្រួលនីតិវិធី ពីលោក ស៉ិន វិរ: ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ និងក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោម៉ែន លី ស្នងការនគរបាលខេត្ត នៅថ្ងៃទី ២០ ខែ មិនា ឆ្នាំ២០២៣ វេលាម៉ោង ០៣ និង ៣០ នាទី លោក បានដឹកនាំមន្ត្រីជំនាញ សហការជាមួយកម្លាំង នៃអធិការដ្ឋាននគរបាលស្រុកសណ្តាន់ ប្រើប្រាស់វិធានការជំនាញ ឈានទៅឃាត់ខ្លួនជនសង្ស័យ ចំនួន ០៧ នាក់។

ដោយទី១-ឈ្មោះ រ៉ុង សុវណ្ណារាជ ភេទប្រុស អាយុ១៨ឆ្នាំ(មុខរបរកម្មករកៅស៊ូក្រុមហ៊ុនលីហួរ)ស្រុកកំណើតភូមិត្រពាំងវែង ឃុំច្រនាង ស្រុកតាំងគោក ខេត្តកំពង់ធំ។ ទី២-ឈ្មោះ បឿន ជែម ភេទប្រុស អាយុ១៦ឆ្នាំ(មុខរបរកម្មករកៅស៊ូក្រុមហ៊ុនលីហួរ)រស់នៅភូមិសហគ្រាស ឃុំចំការអណ្តូង ស្រុកចំការលើ ខេត្តកំពង់ចាម។ ទី៣-ឈ្មោះ សើ ចំរើន ភេទប្រុស ទី៤-ឈ្មោះ វ៉ុន ឃ្លីប ភេទប្រុស ទី៥-ឈ្មោះ ឡម លីន ភេទប្រុស អាយុ១៧ឆ្នាំ ទី៦-ឈ្មោះ រុំ ផានិត ភេទប្រុស អាយុ១៧ឆ្នាំ និងទី៧-ឈ្មោះ ឈុន រតនា ភេទប្រុស អាយុ១៩ឆ្នាំ អ្នកទាំងនេះសុទ្ធជាកម្មករចំការកៅស៊ូ៕
អត្ថបទ ៖ ឈាង មករា

-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


