សុខភាព
វិធីសាស្ត្រងាយៗទាំង ៥ ជួយបង្កើនការចងចាំយ៉ាងមានប្រសិទ្ធភាព
តាមការស្រាវជ្រាវបានបង្ហាញថា ការចុះខ្សោយនៃការចងចាំមិនគួរមើលស្រាលនោះទេ ព្រោះការចងចាំត្រូវបានចងភ្ជាប់ទៅនឹងមុខងារយល់ដឹងជាច្រើនទៀត ដូចជាការរៀន និងហេតុផលជាច្រើនទៀត។ លើសពីនេះ ការជួយដល់សុខភាពខួរក្បាលរបស់អ្នក ក៏កត្តាសំខាន់ក្នុងការរក្សាសុខភាព និងសុខុមាលភាពទូទៅរបស់អ្នកផងដែរ។
ខាងក្រោមនេះគឺជាវិធីសាស្រ្តងាយស្រួលទាំង ៥ ដើម្បីបង្កើនការចងចាំរបស់អ្នក៖
១. ការលេងហ្គេម

សកម្មភាពខ្លាំងដែលភ្ជាប់ចិត្តរបស់អ្នកជួយឱ្យខួរក្បាលរបស់អ្នកមានសុខភាពល្អ ដូចជាការការលេងហ្គេម Cross words, chess, sudoku, word games ដែលវាជួយដល់ការបណ្តុះបណ្តាលការចងចាំ គឺជាវិធីដ៏ល្អដើម្បីពង្រឹងការចងចាំរបស់អ្នកនិងស្ម័គ្រចិត្ត ។
២. កាត់បន្ថយជាតិស្ករ

ពួកយើងភាគច្រើនដឹងហើយថា ការទទួលទានជាតិស្ករច្រើនពេក មានទំនាក់ទំនងនឹងបញ្ហាសុខភាពជាច្រើន ប៉ុន្តែតើអ្នកដឹងទេថា វាក៏មានទំនាក់ទំនងទៅនឹងការថយចុះនៃការចងចាំផងដែរ។ តាមការស្រាវជ្រាវបានបង្ហាញថា របបអាហារដែលមានជាតិស្ករខ្ពស់អាចនាំឱ្យការចងចាំខ្សោយ ជាពិសេសនៅក្នុងតំបន់នៃខួរក្បាលរបស់អ្នកនឹងរក្សាទុកការចងចាំរយៈពេលខ្លី ។
៣. គេងឱ្យបានគ្រប់គ្រាន់

យោងតាមការសិក្សារបស់អាមេរិក ការគេងមិនបានគ្រប់គ្រាន់ ប្រហែលជាមូលហេតុធំបំផុតនៃការភ្លេចភ្លាំង អ្នកស្រាវជ្រាវបានរកឃើញថា ការគេងតិចពេក អាចនាំឱ្យមានអារម្មណ៍ប្រែប្រួល និងការថប់បារម្ភ ដែលរួមចំណែកដល់បញ្ហានៃការចងចាំផងដែរ ។
៤. លំហាត់ប្រាណទៀងទាត់

លំហាត់ប្រាណគឺជារឿងមួយដែលយើងដឹងថាល្អសម្រាប់យើងគ្រប់វិធី ប៉ុន្តែការស្រាវជ្រាវបានបង្ហាញថាវាក៏ផ្តល់អត្ថប្រយោជន៍ដល់ខួរក្បាល និងអាចជួយបង្កើនការចងចាំចំពោះមនុស្សគ្រប់វ័យ ចាប់ពីកុមាររហូតដល់មនុស្សចាស់លំហាត់ប្រាណប្រចាំថ្ងៃ ក៏អាចជួយសម្រួលចរាចរអុកស៊ីហ្សែនទៅកាន់ខួរក្បាល ។
៥. បន្ថែមសារធាតុ ginkgo biloba មួយចំនួនទៅក្នុងរបបអាហាររបស់អ្នក

សារធាតុ ginkgo biloba ត្រូវបានគេស្គាល់ថាជាដើមឈើដែលមានជីវិតចំណាស់ជាងគេបំផុតនៅលើភពផែនដី ហើយស្លឹករបស់ ginkgo អាចជំនួយដល់ខួរក្បាលនិងការការចងចាំ ដែលវាមានផ្ទុកនូវកម្រិតខ្ពស់នៃសារជាតិ flavonoids និង terpenoids (សមាសធាតុដែលមានឥទ្ធិពលប្រឆាំងអុក ស៊ីតកម្មខ្លាំង) ឥឡូវនេះពួកគេត្រូវបានរួមបញ្ចូលជាទូទៅក្នុងអាហារបំប៉នដើម្បីជួយបង្កើនសមត្ថភាពនៃការចងចាំ៕
ប្រែសម្រួល៖នាងតូច
ចុចអាន៖វិធីសាស្ត្រងាយៗ ទាំង ៨ ការពារតម្រងនោមយ៉ាងមានប្រសិទ្ធភាព
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


