សុខភាព
អត្ថប្រយោជន៍នៃផ្លែគីវី សម្រាប់ស្ត្រីមានផ្ទៃពោះ
ផ្លែគីវីមានវីតាមីន និងសារធាតុរ៉ែជាច្រើន ដែលនាំមកនូវផលវិជ្ជមានដល់សុខភាព ជាពិសេសផ្លែឈឺប្រភេទនេះមានប្រយោជន៍ជាច្រើនក៏ដូចអស្ចារ្យសម្រាប់សុខភាពស្ត្រីមានផ្ទៃពោះ ។
ខាងក្រោមនេះគឺជាអត្ថប្រយោជន៍នៃផ្លែគីវីសម្រាប់ស្ត្រីមានផ្ទៃពោះ៖
១. ប្រភពដ៏អស្ចារ្យនៃអាស៊ីតហ្វូលិក

ស្ត្រីមានផ្ទៃពោះត្រូវការអាស៊ីតហ្វូលិកប្រហែល ៤០០ មីលីក្រាមទៅ ៨០០ មីលីក្រាមក្នុងរបបអាហារប្រចាំថ្ងៃ។ អាស៊ីតហ្វូលិកពិតជាចាំបាច់សម្រាប់ការលូតលាស់របស់ទារកដែលមានសុខភាពល្អ ជាពិសេសក្នុងអំឡុងពេលខែដំបូងនៃការមានគភ៌។ ការទទួលទានផ្លែគីវីក្នុងពេលមានផ្ទៃពោះជួយ ដល់ការអភិវឌ្ឍការយល់ដឹងរបស់ទារកក្នុងផ្ទៃ វាក៏ជួយការពារជំងឺសរសៃប្រសាទណាមួយផងដែរស្ត្រីមានផ្ទៃពោះគួរញ៉ាំគីវីយ៉ាងតិចមួយផ្លែក្នុងមួយថ្ងៃ ។
២. ថែរក្សាសុខភាពសរសៃឈាមបេះដូង
ការទទួលទានផ្លែគីវី ២ ទៅ ៣ ផ្លែក្នុងមួយថ្ងៃ ជួយកាត់បន្ថយជាតិខ្លាញ់ និងគ្រប់គ្រងភាពស្តើងនៃសរសៃឈាម។ ដោយសារតែនោះ ស្ត្រីមានផ្ទៃពោះក៏អាចរក្សាសុខភាពបេះដូងបានដែរ គីវីមានជាតិ ប៉ូតាស្យូមខ្ពស់ ដែលជួយកាត់បន្ថយសម្ពាធឈាម និងការពារការគាំងបេះដូងភ្លាមៗ។
៣. ធ្វើឱ្យឆ្អឹងរឹងមាំ

ផ្លែគីវីសម្បូរទៅដោយវីតាមីន K និងមានប្រយោជន៍សម្រាប់ការលូតលាស់ឆ្អឹងរឹងមាំ វាបង្កើនល្បឿន ដំណើរការព្យាបាលរបស់រាងកាយ និងកាត់បន្ថយការកកឈាម។ ស្ត្រីមានផ្ទៃពោះត្រូវបន្ថែមវីតាមីន K ឱ្យបានគ្រប់គ្រាន់ដោយការទទួលទានផ្លែគីវីជាប្រចាំ ព្រោះក្នុងអំឡុងពេលមានកូន ព្រោះរាងកាយនឹងបាត់បង់ឈាមច្រើននៅពេលសម្រាល ការបាត់បង់ឈាមច្រើនពេកគឺមានគ្រោះថ្នាក់ខ្លាំង ណាស់។
៤. កាត់បន្ថយហានិភ័យនៃស្នាមសង្វារ
មានការសិក្សាមួយចំនួនដែលបង្ហាញថាការទទួលទានផ្លែគីវីជាប្រចាំអាចកាត់បន្ថយហានិភ័យនៃស្នាមសង្វារអំឡុងពេលសម្រាលកូន។ ។ វាជំរុញការបង្កើត collagen ដែលទទួលខុសត្រូវចំពោះការ បត់បែនស្បែក ដូច្នេះហានិភ័យនៃស្នាមសង្វារនឹងត្រូវបានកាត់បន្ថយ ជាមួយគ្នានេះអ្នកក៏គួរលាប ក្រែមផ្តល់សំណើមលើតំបន់ក្បាលពោះរបស់អ្នកជាមួយនឹងការទទួលទានផ្លែគីវី ។
៥. ជួយដល់ការលូតលាស់ខួរក្បាល និងការយល់ដឹងរបស់ទារក

ផ្លែឈើនេះគឺជាប្រភពដ៏ល្អនៃសារធាតុ folate ហើយដូច្នេះវាការពារការចុះខ្សោយនៃនឺត្រុងត្រូពិកក្នុ ង វ័យកុមារភាព និងជំរុញដល់ការអភិវឌ្ឍន៍ខួរក្បាលរបស់កុមារចាប់ពីពេលដែលនៅក្នុងផ្ទៃម្តាយ៕
ប្រែសម្រួល៖នាងតូច
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


