សន្តិសុខសង្គម
នគរបាលស័ក្ដិ ៤ ម្នាក់ បាញ់សម្លាប់ខ្លួន ព្រោះមានជំងឺប្រចាំកាយរ៉ាំរ៉ៃ
បុរសម្នាក់ជាមន្ត្រីនគរបាលពាក់ស័ក្ដិ ៤ នៅផ្នែកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការនគរបាលជាតិ បានសម្រេចចិត្តដកកាំភ្លើងបាញ់សម្លាប់ខ្លួនឯង បណ្ដាលឲ្យស្លាប់មួយរំពេច ព្រោះខឹងចិត្តមានជំងឺប្រចាំកាយ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ២ និង ១០ នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២៣ ស្ថិតតាមបណ្ដោយផ្លូវ ៥៣BT ភូមិត្នោតជ្រុំ សង្កាត់បឹងទំពុនទី ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សពជនរងគ្រោះមានឈ្មោះ ស៊ុម រី អាយុ ៥៤ ឆ្នាំ មុខរបរបម្រើការងារនៅក្នុងអគ្គស្នងការនគរបាលជាតិ ផ្នែកមន្ទីរប្រឆាំងគ្រឿងញៀន ស្នាក់នៅផ្ទះកើតហេតុខាងលើ។

បើតាមសម្ដីបងប្អូនជនរងគ្រោះបានប្រាប់ឲ្យដឹងថា មុនកើតហេតុ ពួកគាត់បានសម្រាកនៅខាងលើផ្ទះ ចំណែកឯបុរសរងគ្រោះត្រូវជាបងសម្រាកលើគ្រែខាងក្រោមផ្ទះតែម្នាក់ឯង។ លុះដល់ម៉ោងកើតហេតុខាងលើ ប្រមាណជា ២ និង ១០ នាទី រំលងអធ្រាត្រ ពួកគាត់ក៏បានឮស្នូរសំឡេងកាំភ្លើងផ្ទុះមួយគ្រាប់។ ភ្លាមៗ ពួកគាត់ក៏ភ្ញាក់ រួចចុះពីលើផ្ទះមកមើលក្រោម ស្រាប់តែឃើញបុរសត្រូវជាបងបានបាញ់ខ្លួនឯងចំសៀតផ្កាចំនួនមួយគ្រាប់ស្លាប់នៅលើគ្រែក្រោមដើមស្វាយបាត់ទៅហើយ។

ប្រភពបន្តថា បន្ទាប់មកពួកគាត់ជាបងប្អូនសាច់ញាតិក៏បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានសង្កាត់បឹងទំពុនទី ១ ចុះមកទីតាំងកើតហេតុ។ ក្នុងនោះ សមត្ថកិច្ចបានយកខ្សែហ៊ុមព័ទ្ធជុំវិញកន្លែងសពរងគ្រោះ រង់ចាំជំនាញចុះមកពិនិត្យបន្ត។

ប្រភពដដែលបានប្រាប់បន្តទៀតថា ជនរងគ្រោះមានជំងឺរ៉ាំរ៉ៃនៅក្នុងខ្លួនដូចជា ថ្លើម ក្រពះ និងពោះវៀន ជាយូរមកហើយ ដោយមិនចង់ឲ្យក្រុមគ្រួសារពិបាករកប្រាក់ព្យាបាលជំងឺគាត់ ទើបគាត់សម្រេចចិត្តយកកាំភ្លើងបាញ់សម្លាប់ខ្លួនឯងយ៉ាងដូច្នេះ។
ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់បឹងទំពុនទី ១ បានសហការជាមួយមន្ត្រីជំនាញផ្នែកជំនាញកោសល្យវិច័យ ដើម្បីពិនិត្យទៅលើសព។ បន្ទាប់ពីពិនិត្យ និងកោសល្យវិច័យរួចរាល់ ក៏បញ្ជាក់បានថា ជនរងគ្រោះពិតជាបាញ់សម្លាប់ខ្លួនឯងប្រាកដមែន រួចក៏ធ្វើកំណត់ហេតុប្រគល់សពឲ្យក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ ៖ សុខា
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


