Connect with us

ព័ត៌មានជាតិ

កម្ពុជា មានតម្រូវការស៊ីម៉ង់ត៍ខ្ពស់ ខណៈបច្ចុប្បន្នផលិតបាន ៩លានតោន ក្នុងមួយឆ្នាំ

បានផុស

នៅ

បច្ចុប្បន្ននេះ កម្ពុជា ផលិតស៊ីម៉ង់ត៍ បានប្រមាណ ៩លានតោន ក្នុងមួយឆ្នាំៗ ខណៈតម្រូវការប្រើ​ប្រាស់​មានច្រើនជាងនេះ។ នេះបើតាមការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងនៅក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ (NIB) នៅមជ្ឈមណ្ឌលកោះពេជ្រ សម្តេចតេជោ បានលើកឡើងដូច្នេះថា«ស៊ីម៉ង់ត៍មកដល់ពេលនេះ យើងផលិតខ្លួនឯងបាន ៩លានតោន..ដែលមុន​នេះយើងនាំចូល ១០០ភាគរយ ប៉ុន្តែ ៩លានតោនហើយ មិនគ្រប់គ្រាន់ដើម្បីប្រើទេ ព្រោះសន្ទុះនៃការ​សាងសង់​របស់ប្រជាពលរដ្ឋ ត្រូវការស៊ីម៉ង់ត៍ច្រើនណាស់ សូម្បីតែផ្លូវលំ ផ្លូវតាមភូមិទាមទារឱ្យចាក់​បេតុង..ដូច្នេះហើយសេចក្តីត្រូវ​ការនៃសម្ភារៈសំណង់កាន់តែធំ»។

លោក អ៊ឹង ឌីប៉ូឡា អគ្គនាយក នៃអគ្គនាយកដ្ឋានធនធានរ៉ែ ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្តីពី «សមិទ្ធផល​សម្រេចបានរយៈពេល៥ឆ្នាំកន្លងមក របស់ក្រសួងរ៉ែ និងថាមពល» កាលពីខែ សីហា ឆ្នាំ ២០២២ បានឱ្យដឹងថា ​កម្ពុជា មានរោងចក្រស៊ីម៉ងត៍ចំនួន៥ កំពុងដំណើរ ដោយក្នុងចំណោម៥ក្រុមហ៊ុន ក្នុងនោះ ៤ក្រុមហ៊ុន មានទីតាំង​ស្ថិតក្នុងខេត្តកំពត និងមួយទីតាំងទៀត ស្ថិតនៅក្នុងខេត្តបាត់ដំបង។ ចំពោះរោងចក្រទាំង៥ ដែលកំពុងដំណើរការនេះ បានផលិតស៊ីម៉ងត៍ បម្រើលើវិស័យសំណង់ក្នុងស្រុក ប្រមាណជា៩លានតោន ដោយអាចរកចំណូល​សួយសារអាករ​បានពីវិស័យស៊ីម៉ងត៍ប្រមាណ ៧លានដុល្លារក្នុងមួយឆ្នាំ។

បើតាមលោក អ៊ឹង ឌីប៉ូឡា រោងចក្រផលិតស៊ីម៉ង់ត៍ទាំង៥ ដែលកំពុងដំណើរការនៅកម្ពុជារួមមាន៖

១. រោងចក្រកំពត ស៊ីមេន ខូអិលធីឌី (Kampot Cement Co., Ltd) មានទីតាំងនៅស្រុកបន្ទាយមាស និងស្រុកដងទង់ ខេត្តកំពត មានសមត្ថភាពផលិតប្រមាណ ២លានតោនក្នុងមួយឆ្នាំ។

២. រោងចក្រស៊ីម៉ងត៍ កម្ពុជា ចក្រីទីង (Cambodia Cement Chakreyting Co., Ltd) មានទីតាំងនៅស្រុកកំពត ខេត្តកំពត មានសមត្ថភាពផលិតប្រមាណ ១,១លានតោនក្នុងមួយឆ្នាំ។

៣. រោងចក្រ ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេស៊ិន (Chip Mong Insee Cement Corporation) មានទីតាំងនៅស្រុកបន្ទាយមាស ខេត្តកំពត មានសមត្ថភាពផលិតប្រមាណ ២លានតោនក្នុងមួយឆ្នាំ។

៤. រោងចក្រស៊ីម៉ងត៍ បាត់ដំបង ខនស៍ ស៊ីមេន លីមីធីត (Battambang Conch Cement Company Limited) នៅទីតាំងនៅតំបន់ភ្នំដូនមាយ ឃុំស្តៅ ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង ផលិតបានជិត២លានតោនក្នុង១ឆ្នាំ។

៥. រោងចក្រផលិតស៊ីម៉ងត៍ ថៃ ប៊ុនរ៉ុង មានទីតាំងស្ថិតនៅតំបន់ភ្នំល្អាង ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត មានសមត្ថភាពផលិតស៊ីម៉ង់ត៍បានជិត១លានតោនក្នុងមួយឆ្នាំ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម៩ ម៉ោង មុន

ACU សម្រេចឃាត់ខ្លួន ព្រះរាជអាជ្ញារងខេត្តពោធិ៍សាត់ ក្រោយរកឃើញទទួលប្រាក់ពីមេការ Online Scam

ព័ត៌មានជាតិ៩ ម៉ោង មុន

ស្រុកបាណន់ មានគោលដៅ​ទេសចរណ៍​សំខាន់ ៤ ​ជា​ដែកឆក់ទាក់ទាញទេសចរទៅកម្សាន្ត​ឥត​ដាច់

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​នាយករដ្ឋមន្ត្រីចាំផ្ទះថៃ ​កោះហៅ​ឯកអគ្គរាជទូត​​ពីកម្ពុជា​​ក្នុងទង្វើដែលថៃបង្កហេតុ​​ជាន់មីនថ្មី​​

ព័ត៌មានជាតិ១០ ម៉ោង មុន

៦ ខែដើមឆ្នាំ ២០២៥ ខេត្តក្រចេះ​កើត​ករណីគ្រុនឈាម ៨១៥ ករណី និងស្លាប់ចំនួន ៤ ករណី

ព័ត៌មានជាតិ១០ ម៉ោង មុន

ពេទ្យសត្វខេត្ត ចុះបាញ់ថ្នាំសម្លាប់មេរោគជំងឺផ្តាសាយបក្សី បន្ទាប់ពីកុមារម្នាក់បានឆ្លង

Sokha Hotels

ព័ត៌មានពេញនិយម