ព័ត៌មានជាតិ
រដ្ឋចំណេញប្រាក់២០០លានរៀល ក្នុងគម្រោងដេញថ្លៃធ្វើផ្លូវបេតុងអាមេ៥ខ្សែក្នុងស្រុកព្រៃឈរ
ពលរដ្ឋសប្បាយចិត្តបន្ទាប់ពីរដ្ឋបាលស្រុកបានរៀបចំគម្រោងដេញថ្លៃផ្លូវបេតុងចំនួន៥ខ្សែ ក្នុង៥ឃុំ ដែលធ្វើឡើងនៅសាលប្រជុំនៃសាលាស្រុកព្រៃឈរ នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣នេះ ។ ការដេញប្រកបដោយភាពរលូនគួរសម មានលក្ខណៈប្រគួតប្រជែង និងលក្ខណៈទីផ្សារសេរី ទិដ្ឋភាពបែបនេះរដ្ឋត្រូវចំណេញលុយ ហើយសង្ឃឹមថា ពលរដ្ឋនឹងទទួលបានផ្លូវប្រកបដោយគុណភាព ។

លោក ខេង ម៉េងឈុន អភិបាល នៃគណៈអភិបាលស្រុកព្រៃឈរ បានថ្លៃថា គម្រោងផ្លូវបេតុងចំនួន៥ខ្សែ មានឃុំ (បារាយណ៍ ជ្រៃវៀន ល្វា មៀន និងត្រពាំងព្រះ) មានប្រវែងសរុបជាង២គីឡូម៉ែត្រ ដែលបានដាក់ឲ្យដេញថ្លៃប្រកបដោយតម្លាភាព ក្នុងតម្លៃទឹកប្រាក់សរុបជិត១ពាន់៣០០លានរៀលនោះ ហើយទឹកប្រាក់ដែលត្រូវដេញបានតម្លៃសរុប១ពាន់១០០លានរៀល ឃើញថា រដ្ឋចំណេញ២០០លានរៀល ។ ម្ចាស់គម្រោងក្រោយពីដេញបានត្រូវធ្វើផ្លូវទៅតាមបទដ្ឋានបច្ចេកទេសប្រកបដោយគុណភាព ងាយស្រួលពលរដ្ឋក្នុងការអាស្រ័យផលលើផ្លូវនេះ។

លោកអភិបាលបានសំណូមពរឲ្យអ្នកព័ត៌មានចុះផ្សាយឲ្យបានត្រឹមត្រូវប្រកបដោយវិជ្ជាជីវៈពិតប្រាកដ ព្រោះការដេញថ្លៃនេះ គ្មានការលាក់លៀម សេរីយុត្តិធម៌ តម្លាភាព ហើយយើងជាអ្នកសង្កេតការណ៍ តាមដានទាំងអស់គ្នា ក្នុងទិសដៅរួមចំណែកអភិវឌ្ឍន៍មាតុភូមិយើងឲ្យបានប្រសើរឡើង ។

លោក ឡី មិច នាយករងរដ្ឋបាលសាលាខេត្ត និងជាតំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត បានថ្លែងថា ការដេញថ្ងៃនេះឃើញថា មានលក្ខណៈល្អប្រសើរ ទោះបីមានការខ្វះចន្លោះប្រហោងតិចតួច តែអាចទទួល យកជាការបាន ។ នៅថ្ងៃទី១៨ខែមេសា ខាងមុខក្រុមហ៊ុនដេញបាន ត្រូវមកចុះកិច្ចកុងត្រាជាផ្លូវការដើម្បីអនុវត្តគម្រោងនេះឲ្យបានប្រសើរ៕
អត្ថបទ៖ សាន វិឡែម



-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


