សន្តិសុខសង្គម
ក្មេងស្រីសិស្សបឋម ៥ នាក់ លង់ទឹកស្លាប់ព្រមគ្នានៅស្រះក្រោយសាលារៀន
ក្មេងស្រីដែលជាសិស្សបឋមបានលង់ទឹកស្លាប់ព្រមៗគ្នាគួរអោយសង្វេគ ខណ:នាំគ្នាចុះទៅងូតទឹកលេងក្នុងស្រះទឹកខាងក្រោយសាលា។
ហេតុការណ៍ដ៏គួរឲ្យរន្ធត់នេះបានកើតឡើងកាលពីថ្ងៃទី ៣០ ខែ មីនាឆ្នាំ ២០២៣ ប្រហែលម៉ោង ១២ ថ្ងៃត្រង់នៅក្នុងស្រះទឹកមួយកន្លែង ខាងក្រោយសាលាបឋមសិក្សា ស្រឡៅទង ស្ថិតក្នុងភូមិស្រឡៅទង ឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង។

បើតាមសម្តីប្រជាពលរដ្ឋបានបញ្ជាក់ថា នៅមុនពេលកើតហេតុគឺក្រុមគ្រួសារក្មេងទាំង ៥ នាក់ បានបាត់កូនស្រីរៀងៗខ្លួនដោយមិនឃើញចេញពីសាលាត្រឡប់ទៅផ្ទះ ទើបមានការឆោរឡោព្រមទាំងបានប្តឹងទៅសមត្ថកិច្ចប៉ុស្តិ៍ផងដែរ ដើម្បីជួយអន្តរាគមន៍។
នៅពេលនោះដែរ ប្រជាពលរដ្ឋនៅក្នុងភូមិបាននាំគ្នាដើររកនៅក្នុងសាលាផង និងទីតាំងផ្សេងៗផងរហូតដល់ម៉ោង ៥ និង ២០ នាទី ល្ងាច ថ្ងៃដដែល ក៏បានទៅដល់មាត់ស្រះទឹកខាងក្រោយសាលាទើបមានការសង្ស័យថា ក្មេងៗទាំងអស់ប្រាកដជាលង់នៅក្នុងស្រះទឹក ដោយសារតែមានបន្សល់របស់របរមួយចំនួននៅទីនោះ ទើបនាំគ្នាចុះរាវរកក៏បានប្រទះឃើញក្មេងស្រីទាំងអស់នោះមែន។
ក្មេងស្រីទាំង៥ នាក់ នោះមានឈ្មោះ÷១.ឈ្មោះ វុធ អី អាយុ៧ឆ្នាំ ២.ឈ្មោះ ជា ស្រីឌឿន អាយុ១១ឆ្នាំ ៣.ឈ្មោះ លួង លីតា អាយុ៩ឆ្នាំ ៤.ឈ្មោះ ធីម ម៉េងលី អាយុ៩ឆ្នាំ និង ៥.ឈ្មោះ វ៉ាន់ គឹមហៀង អាយុ៩ឆ្នាំ ដោយក្មេងស្រីទាំង៥នាក់នេះ រស់នៅក្នុងភូមិ ឃុំ កើតហេតុខាងលើ។
តាមការចុះពិនិត្យពីសំណាក់សមត្ថកិច្ចជំនាញបានអះអាងថា ក្មេងទាំង ៥នាក់ គឺស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន ហើយនៅពេលនេះសាកសពកំពុងរៀបចំធ្វើបុណ្យតាមប្រពៃណី ប្រកបដោយភាពសោកសង្រែងជាទីបំផុត៕
អត្ថបទ÷ សោ និយមរ័ត្ន
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


