ព័ត៌មានអន្ដរជាតិ
ក្រុងសេអ៊ូល ៖ កូរ៉េខាងជើង ប្រហារជីវិតមនុស្ស ដោយសារមើលវីដេអូរបស់ កូរ៉េខាងត្បូង
ទីក្រុងសេអ៊ូលបានអះអាងនៅក្នុងរបាយការណ៍ចុងក្រោយដែលបានចេញផ្សាយកាលពីថ្ងៃសុក្រថា អាជ្ញាធរកូរ៉េខាងជើងបានប្រហារជីវិតមនុស្ស ក្រោមបទចោទប្រកាន់សង្ស័យកំពុងមើល និងផ្សព្វផ្សាយវីដេអូដែលផលិតនៅប្រទេសកូរ៉េខាងត្បូង ។
នៅឆ្នាំ ២០២០ ប្រទេសកូរ៉េខាងជើងបានអនុវត្តច្បាប់ថ្មីមួយដោយដាក់ទោសទណ្ឌមនុស្សរហូតដល់ ១០ ឆ្នាំ ជាមួយនឹងការធ្វើទារុណកម្ម ដូចជាធ្វើការងារលំបាកៗ ប្រសិនបើរកឃើញថាមានទោសពីបទផ្សព្វផ្សាយវប្បធម៌ខាងក្រៅចូលមកក្នុងប្រទេស ។
យោងតាមក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូងបានឲ្យដឹងថា ចាប់តាំងពីឆ្នាំ ២០១៧ ដល់ឆ្នាំ ២០២២ ក្រសួងបានបញ្ចូលករណីរំលោភសិទ្ធិមនុស្សនៅកូរ៉េខាងជើងប្រហែល ១,៦០០ ករណីនៅក្នុងរបាយការណ៍ដែលមានកម្រាស់ចំនួន ៤៥០ ទំព័រ ។
ក្រសួងក៏បានអះអាងដែរថា អាជ្ញាធរកូរ៉េខាងជើងបានប្រហារជីវិតស្ត្រីជាសាធារណៈក្នុងឆ្នាំ ២០១៧ ដើម្បីឆ្លើយតបទៅនឹងការចែកចាយវីដេអូដែលនាងកំពុងរាំ និងចង្អុលម្រាមដៃទៅកាន់រូបភាពរបស់ស្ថាបនិកកូរ៉េខាងជើងគឺលោក គីម អ៊ីលស៊ុង ។
យោងតាមរបាយការណ៍បានឲ្យទៀតដឹងថា អាជ្ញាធរក៏បានបាញ់សម្លាប់យុវជនចំនួន ៦ នាក់ដែលមានអាយុពី ១៦ ទៅ ១៧ ឆ្នាំផងដែរ ដោយចោទប្រកាន់ពីបទមើលវីដេអូ និងប្រើប្រាស់អាភៀននៅក្នុងហេតុការណ៍ផ្សេងៗគ្នា ។
គួរបញ្ជាក់ថា សកម្មភាពដែលក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូងចាត់ទុកជាការរំលោភសិទ្ធមនុស្សនៅកូរ៉េខាងជើង រួមមានការធ្វើទារុណកម្ម អំពើហិង្សាផ្លូវភេទ និងការពិសោធន៍វេជ្ជសាស្ត្រលើរាងកាយមនុស្សដែលមានបញ្ហាផ្លូវចិត្តទាំងបង្ខំជាដើម ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
ចុចអាន ៖ ២ ខែទៀតទើប អ៊ុយក្រែន អាចប្រើរថក្រោះខ្លារខិន Leopard លើសមរភូមិប្រយុទ្ធបាន
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ