ព័ត៌មានអន្ដរជាតិ
២ ខែទៀតទើប អ៊ុយក្រែន អាចប្រើរថក្រោះខ្លារខិន Leopard លើសមរភូមិប្រយុទ្ធបាន
រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែនលោក អូឡេកស៊ី រ៉េសនីកូវ (Oleksii Reznikov) បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយអេស្តូនីកាលពីពេលថ្មីៗនេះថា រថក្រោះខ្លារខិន Leopard 2 ដែលរដ្ឋាភិបាលទីក្រុងកៀវទើបតែទទួលបានពីដៃគូសម្ព័ន្ធមិត្ត ប្រហែលជាត្រូវប្រើប្រាស់លើសមរភូមិប្រយុទ្ធជាមួយរុស្ស៊ីក្នុងរយៈពេល ២ ខែទៀត ។
លោក រ៉េសនីកូវ បាននិយាយថា យើងអាចនឹងប្រើប្រាស់រថក្រោះខ្លារខិន Leopard 2 សម្រាប់សមរភូមិប្រយុទ្ធប្រឆាំងនឹងកងកម្លាំងរុស្ស៊ី ក្នុងរយៈពេល ២ ខែទៀត ដោយអាស្រ័យលើលក្ខខណ្ឌអាកាសធាតុក្នុងតំបន់របស់អ៊ុយក្រែន ។
ខណៈសង្គ្រាមបានអូសបន្លាយពេលជាង ១ ឆ្នាំមកនេះ អ៊ុយក្រែនក៏ទទួលបានរថក្រោះខ្លារខិនធុន Leopard ជាច្រើនគ្រឿងពីបណ្ដាប្រទេសនៅអឺរ៉ុបដូចជា អាល្លឺម៉ង់ ន័រវែស និងអេស្ប៉ាញជាដើម ដើម្បីប្រើប្រាស់ទប់ទល់នឹងកងកម្លាំងរុស្ស៊ី ជាពិសេសនៅទីក្រុងបាក់មុត (Bakhmut) ។
បច្ចុប្បន្នទីក្រុងជីករ៉ែអំបិលនៅភាគខាងកើតមួយនេះកំពុងត្រូវបានឡោមព័ទ្ធដោយកងកម្លាំងរុស្ស៊ី បន្ទាប់ពីមានការវាយសន្ធាប់ពីសំណាក់ទាហានស៊ីឈ្នួលរុស្ស៊ី Wagner Group ។
គួរបញ្ជាក់ថា ជ័យជម្នះនៅទីក្រុង បាក់មុត ដែលមានប្រជាជនមុនសង្រ្គាមប្រហែល ៧ ម៉ឺននាក់ នឹងផ្តល់ឲ្យរុស្ស៊ីនូវរង្វាន់ធំទីមួយនៃការវាយលុករដូវរងា បន្ទាប់ពីបានកែនទាហានបម្រុងរាប់សែននាក់កាលពីឆ្នាំមុន ហើយវាក៏នឹងក្លាយជាជំហានមួយទៀតដើម្បីដណ្តើមយកតំបន់ដុនបាស់ (Donbas) ដែលជាគោលដៅសង្គ្រាមដ៏សំខាន់របស់រុស្ស៊ីផងដែរ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
ព័ត៌មានជាតិ១ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ


