ព័ត៌មានអន្ដរជាតិ
ប៉ូលិសថៃ ទូទាំងប្រទេស ត្រៀមខ្លួនទប់ទល់នឹងអំពើហិង្សា អំឡុងយុទ្ធនាការឃោសនាបោះឆ្នោត (មានវីដេអូ)
អគ្គស្នងការនគរបាលជាតិថៃ លោក Damrongsak Kittiprapas បានបញ្ជាឲ្យអង្គភាពនគរបាលទូទាំងប្រទេស ត្រៀមលក្ខណៈទប់ទល់នឹងបញ្ហាសណ្តាប់ធ្នាប់ ក្នុងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោត។
លោក Damrongsak ថ្លែងកាលពីថ្ងៃចន្ទ ទី០៣ ខែមេសាថា ប៉ូលិសត្រូវបានជូនដំណឹងអំពីអំពើហិង្សាមួយចំនួននៅស្ថានីយ៍ចុះឈ្មោះតំណាងរាស្រ្ត។ យ៉ាងណា ស្ថានការណ៍នៅទូទាំងប្រទេស គឺស្ថិតក្រោមការគ្រប់គ្រងបាន។
លោកថា ឧបទ្ទវហេតុនេះគឺជាមេរៀនមួយ សម្រាប់មន្ត្រីទាំងឡាយ មុនការប្រមូលផ្តុំយុទ្ធនាការឃោសនាទ្រង់ទ្រាយធំ ដែលចាំបាច់ត្រូវធានាសុវត្ថិភាពដល់បេក្ខជនតំណាងរាស្រ្តនិងអ្នកចូលរួម។
លោកបន្ថែមថា “ជាបឋម ប៉ូលិសនឹងបញ្ជូនមន្ត្រីទៅឃ្លាំមើលការប្រមូលផ្តុំ។ ទោះបីជាយ៉ាងណាក៏ដោយ យើងសូមឲ្យមានការសហការពីសកម្មជន ដើម្បីចៀសវាងការបំពានច្បាប់”។
លោក Damrongsak គូសបញ្ជាក់ថា ទីតាំងជាច្រើន បានជួបប្រទះការប៉ះទង្គិចគ្នារួចហើយរវាងអ្នកកាន់អំណាចចាស់ និងអ្នកថ្មី ក្នុងអំឡុងពេលនៃការប្រមូលផ្តុំយុទ្ធនាការឃោសនាបោះឆ្នោត។ ដូច្នេះ អគ្គស្នងការនគរបាលជាតិ បានបញ្ជាឲ្យមានការចាត់តាំង បញ្ជូនកម្លាំងទៅគ្រប់ការិយាល័យ ដើម្បីយាមកាម។
ជាងនេះទៅទៀត លោកបានសង្កត់ធ្ងន់ថា មន្ត្រីនគរបាល មិនត្រូវអនុគ្រោះដល់គណបក្សនយោបាយ ឬបេក្ខជនណាមួយឡើយ។ មន្ត្រីណាដែលប្រព្រឹត្តល្មើសច្បាប់បោះឆ្នោត នឹងត្រូវប្រឈមមុខនឹងការចោទប្រកាន់ពីបទឧក្រិដ្ឋ និងវិន័យ។
គួរបញ្ជាក់ជាថ្មី គណៈកម្មាធិការរៀបចំការបោះឆ្នោតថៃ បានប្រកាសកាលពីថ្ងៃអង្គារទី២១ខែមីនាថា ការបោះឆ្នោតសកលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤ខែឧសភា៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Bangkok Post
ចុចអាន៖ ថៃ ប្រកាសកាលបរិច្ឆេទ បោះឆ្នោតសកល
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


