Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ ប្រកាសកាលបរិច្ឆេទ បោះឆ្នោតសកល

បានផុស

នៅ

គណៈកម្មាធិការរៀបចំការបោះឆ្នោត (EC) បានប្រកាសកាលពីថ្ងៃអង្គារទី២១ខែមីនាថា ការបោះឆ្នោតសកលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤ខែឧសភា។

លោក ប្រាយុទ្ធ ចាន់អូចា (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមច្បាប់ស្តីពីការបោះឆ្នោតថៃ, EC ត្រូវប្រកាសជាផ្លូវការនូវកាលបរិច្ឆេទបោះឆ្នោតក្នុងរយៈពេលប្រាំថ្ងៃ បន្ទាប់ពីការរំលាយសភា។

សេចក្តីប្រកាសនេះធ្វើឡើង បន្ទាប់ពីលោកនាយករដ្ឋមន្ត្រីលោក ប្រាយុទ្ធ ចាន់អូចា បានរំលាយសភាតំណាងរាស្រ្តកាលពីថ្ងៃចន្ទទី២០ខែមីនា។

ប្រជាជនថៃបោះឆ្នោត (រូបថត៖ AFP)

EC និយាយថា ខ្លួនក៏នឹងប្រកាសកាលបរិច្ឆេទ ឲ្យគណបក្សនយោបាយ ចុះឈ្មោះបេក្ខជនរបស់ពួកគេជាផ្លូវការ និងប្រកាសឈ្មោះការិយាល័យបោះឆ្នោតផងដែរ។

គួរបញ្ជាក់ថា គណៈរដ្ឋមន្ត្រីចាំផ្ទះថៃ បានអនុម័តថវិកាចំនួន ៥.៩៤ពាន់លានបាត សម្រាប់ EC ដើម្បីរៀបចំការបោះឆ្នោតនេះ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Nation

ចុចអាន៖ ថៃ រំលាយ សភា មុន ការ បោះឆ្នោត សកល ខែ ឧសភា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម