ព័ត៌មានជាតិ
អាជ្ញាធរកំពុងកាត់លះមែកឈើលម្អសោភ័ណភាពរាជធានីត្រៀមបុណ្យចូលឆ្នាំ និងកីឡាស៊ីហ្គេម
រដ្ឋបាលរាជធានីភ្នំពេញបានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការកែលម្អសោភណ័ភាពរាជធានីភ្នំពេញ ដើម្បីទទួលការប្រកួតកីឡាស៊ីហ្គេមលើកទី ៣២ និងប៉ារ៉ាហ្គេមលើកទី ១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងត្រៀមទទួលបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនាពេលដ៏ខ្លីខាងមុខ។

លោក ស៊ូ សាវ៉ន ប្រធានការិយាល័យសួនច្បារ និងរុក្ខជាតិនៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានឱ្យដឹងថា៖ តាមផែនការដែលបានគ្រោងទុក រដ្ឋបាលរាជធានីភ្នំពេញ តាមការណែនាំរបស់លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានឲ្យមន្ទីរសាធារណការរាជធានីភ្នំពេញធ្វើការលះមែកឈើនៅតាមមហាវិថីធំៗមួយចំនួន ពិសេស នៅលើមហាវិថីដែលពាក់ព័ន្ធនិងការរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងប៉ារ៉ាហ្គេមលើកទី១២ ដើម្បីចូលចូលរួមក្នុងពិធីចូលឆ្នាំថ្មីប្រពៃណីខ្មែនិងដើម្បីបង្ការ ទប់ស្កាត់ ការបាក់រលំដើមឈើនៅរដូវវស្សានាពេលខាងមុខនេះផងដែរ។

លោកបន្តថា ចំពោះកិច្ចការងារនេះ នៅលើបណ្ដោយមហាវិថីឈ្នះឈ្នះ ចាប់ពីផ្លូវជាតិលេខ ៦ A ដល់ស្ពានព្រែកព្នៅ យើងអនុវត្តកិច្ចការងារនេះបានសម្រេច ១០០ ភាគរយហើយ។ ក្រុមការងាររបស់លោកបន្តការកាត់លះមែកឈើ នៅតាមបណ្ដោយផ្លូវកម្ពុជាក្រោមចាប់ពីផ្សារធំថ្មីទៅដល់សាលាសន្ធម៉ុក បន្តការកាត់លះ នៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ផ្លូវព្រះមុនីវង្ស ផ្លូវព្រះនរោត្តម ផ្លូវស៊ីសុវត្ថិដែលជាផ្លូវសំខាន់ៗ ដែលប្រតិភូត្រូវឆ្លងកាត់។

ក្នុងនោះមហាវិថីព្រះសីហនុ ជុំវិញស្តាតអូឡាំពិក ក៏ជាផ្លូវដែលយើងយកចិត្តទុកដាក់ ក្នុងការកាត់លះមែកឈើទាំងនេះផងដែរ។ បន្ថែមពីនេះកំណាត់ផ្លូវម៉ៅសេទុង ផ្លូវលេខ ៥១,៦១ និងកំណត់ផ្លូវផ្សេងៗទៀត នៅក្នុងរាជធានីភ្នំពេញក៏ជាផ្លូវ ដែល អាជ្ញាធរាជធានីភ្នំពេញមយកចិត្តទុកដាក់លើការកាត់លះមែកឈើទាំងនេះផងដែរ ដើម្បីបង្ការទប់ស្កាត់ការបាក់រលំដើមឈើ បង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់នារដូវវស្សា៕





អត្ថបទ៖ ស្រីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


