ជីវិតកម្សាន្ដ
មានពាក្យចចាមអារ៉ាម Kylie Jenner លួចទាក់ទងគ្នាជាមួយ Timothée Chalamet
មហាសេដ្ឋីវ័យកេ្មងKylie Jenner និងជាម្ចាស់គ្រឿងសម្អាង Kylie Cosmetics បានជាប់ពាក់ព័ន្ធ ពាក្យចចាមអារ៉ាមស្នេហាជាមួយតារាសម្តែង Timothée Chalamet វ័យ ២៧ ឆ្នាំដែលដំណឹងនេះបាន ធ្វើឲ្យអ្នកគាំទ្រជាច្រើនភ្ញាក់ផ្អើល ។

យោងទៅតាមសារព័ត៌មាន Cosmopolitan បានរាយការណ៍កាលពីថ្ងៃទី៧ ខែមេសាថាបណ្តាញ ទំនាក់ទំនងសង្គមកំពុងមានការភ្ញាក់ផ្អើលអំពីទំនាក់ទំនងស្នេហារវាង Timothée Chalamet និង Kylie Jenner ដោយបានចាប់ផ្តើមជាមួយនឹងការបង្ហោះនៅលើគេហទំព័រ DeuxMoi ដែលបង្ហាញពីគូស្នេហ៍ដ៏ល្បីមួយគូនេះ ។

ទន្ទឹមនឹងនោះក៏មានសារធាណជនជាច្រើនជឿជាក់លើការបង្ហោះនេះថាជាការពិត ហើយប្រភពមួយថែមទាំងបាននិយាយទៀតថា អ្នកទាំងពីរនឹងចូលរួមក្នុងពិធីបុណ្យតន្ត្រី Coachella នៅសប្តាហ៍ក្រោយ។ បច្ចុប្បន្នតារាទាំងពីរនៅមិនទាន់និយាយនៅឡើយទេចំពោះមានពាក្យចចាមអារ៉ាមមួយនេះ ទោះជាយ៉ាងណាក៏ដោយ មនុស្សជាច្រើនគិតថា Timothee ណាត់ជួប Kylie គឺអាចទៅរួចទាំងស្រុង ព្រោះមុននោះលោកសម្ដែងរឿង Call me by your name ត្រូវបានគេប្រទះឃើញញ៉ាំអាហារ ពេលល្ងាចជាមួយ Kylie និងមិត្តភ័ក្ដិ ។

យ៉ាងណាមិញ ពាក្យចចាមអារ៉ាមទាក់ទងនឹង Timothée Chalamet និង Kylie Jenner បានក្លាយជាប្រធានបទនៃការពិភាក្សានៅលើបណ្តាញទំនាក់ទំនងសង្គម។ មនុស្សជាច្រើនមានការភ្ញាក់ផ្អើល អ្នកផ្សេងទៀតសម្ដែងការមិនពេញចិត្ត ៕
ប្រែសម្រួល៖នាងតូច
ចុចអាន៖Brooke Shields រៀបរាប់រឿងកូនប្រុសប្រធានាធិបតីអាមេរិកទី ៣៥ ឈប់និយាយរកព្រោះមិនព្រមគេងជាមួយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


