ជីវិតកម្សាន្ដ
Brooke Shields រៀបរាប់រឿងកូនប្រុសប្រធានាធិបតីអាមេរិកទី ៣៥ ឈប់និយាយរកព្រោះមិនព្រមគេងជាមួយ
Brooke Shields ជាស្ត្រីពោរពេញដោយមន្តស្នេហ៍និងសម្រស់ស្រស់សោភានៅហូលីវូដជំនាន់មុន អ្នកស្រីធ្លាប់តារាល្បីៗជាច្រើនបេតីដូចជា Liam Neeson, Michael Jackson, John Travolta, និងកូនប្រុស John F. Kennedy ជាដើម ។


ក្នុងកិច្ចសម្ភាសន៍ជាមួយ Howard Stern អ្នកស្រីទម្លាយថា JFK Jr. បានផ្ដល់ស្នាមថើបដ៏ល្អឥតខ្ចោះសម្រាប់ឆាកជីវិតរបស់គាត់ ប៉ុន្តែអ្នកស្រីមិនព្រមរួមមេត្រីជាមួយឡើយព្រោះភ័យខ្លាចគេទៅចោល ។ តារាស្រីវ័យ ៥៧ ឆ្នាំរូបនេះរំលឹកថាកាលពីសតវត្សឆ្នាំ ១៩៨០ អ្នកទាំងពីរបានជួនគ្នានៅ Aspen រដ្ឋខូឡូរ៉ាដូ ពេល JFK Jr. ទៅដើរកម្សាន្តជាមួយគ្រួសារ ។
លោក JFK Jr. ចាប់អារម្មណ៍អ្នកស្រីដោយសារសម្រស់របស់គាត់ ពួកគេបានចំណាយពេលជុំគ្រួសារនៅបារមួយកន្លែងក្នុងតំបន់ ។ មួយសន្ទុះក្រោយ JFK Jr. ក៏បបួល Sheilds ចេញក្រៅគេចពីករណីវាយគ្នាក្នុងបារ ថែមទាំងអោបថើបនាងរហូតភ្លេចមិនបានមួយជីវិតទៀតផង ។

តួស្រី Pretty Baby ខាងលើបាននិយាយថានាងស្រលាញ់ JFK Jr. តាំងពីខ្លួនមានអាយុ ៣ ឆ្នាំឯណោះ សូម្បីម្ដាយនាងក៏និយាយដែរថាលោកគឺជាបុរសដែល Shields នឹងរៀបការជាមួយ ។ ចំណែក JFK Jr. វិញប្រហែលជាមិនធ្លាប់ត្រូវស្រីៗបដិសេធ ដូច្នេះលោកឲ្យ Shields ជិះតាក់ស៊ីទៅផ្ទះដោយខ្លួនឯងយ៉ាងដាច់ចិត្តបំផុត ។ លុះថ្ងៃបន្ទាប់ JFK Jr. បានបង្ហាញចរិតពិតដាក់អ្នកស្រីមែន គឺគាត់ធ្វើមិនស្គាល់គ្នាតែម្ដង ។

ដោយឡែកក្នុងឆ្នាំ ១៩៩៩ លោក JFK Jr. បានជួបគ្រោះថ្នាក់ធ្លាក់យន្តហោះហើយបាត់បង់ជីវិតជាមួយភរិយារបស់គាត់គឺអ្នកស្រី Carolyn Bessette-Kennedy និងប្អូនស្រីយ៉ាងអាណោចអាធ័ម ៕
ប្រែសម្រួល ៖ វារី
ចុចអាន ៖ Brooke Shields ទម្លាយរឿងត្រូវគេរំលោភ បន្ទាប់ពីលាក់អស់រយៈពេលជាង ៣ ទសវត្សរ៍
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


