Connect with us

សន្តិសុខសង្គម

ករណីកាប់យុវជន៣ឲ្យរបួសធ្ងន់ស្ទើរស្លាប់នៅស្រុកទ្រាំងជនបង្កនៅមិនទាន់ចាប់បាននៅឡើយទេ

បានផុស

នៅ

បើទោះបីជនបង្កករណីប្រើហិង្សាមួយត្រូវបានសមត្ថកិច្ចអះអាងថា បានកំណត់មុខសញ្ញាហើយយ៉ាងណាក៏ដោយ តែគឹតមកដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣នេះ នៅមិនទាន់ចាប់ឃាត់ខ្លួនយកមកផ្តន្ទាទោសបាននៅឡើយទេ ខណៈជនរងគ្រោះកំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរក្នុងមន្ទីរពេទ្យនៅឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សាច់ញាតិជនរងគ្រោះបានបញ្ជាក់បា្រប់កម្ពុជាថ្មីនៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣នេះថា នៅយប់ថ្ងៃទី០៨ ខែមេសា ម៉ោង២២និង០០នាទី ក្រោយចប់កម្មវិធីស៊ីការ កូនអ្នកភូមិនៅភូមិឈើទាលបាក់ ឃុំធ្លក់ ស្រុកទ្រាំង ខេត្តតាកែវ ជនរងគ្រោះមានគ្នា៥នាក់ជិះរថយន្តមួយគ្រឿងបានចុះជួយរយ៉ែរថយន្តជនបង្ក តែមិនដឹងជាប៉ះពាល់ពាក្យសម្តីគ្នាយ៉ាងម៉េច បានជាជនបង្កមានគ្នាច្រើននាក់ចុះពីរថយន្ត២គ្រឿង ធ្វើសកម្មភាពកាប់ជនរងគ្រោះបណ្តាលឲ្យរងរបួសធ្ងន់៣នាក់តែម្តង។

ជនរងគ្រោះទាំង៣នាក់ខាងលើមាន ១ឈ្មោះ សំ សុវណ្ណារ៉ា ទី២ឈ្មោះ លី វីរៈ និងទី៣ឈ្មោះ លី ម្នាក់ៗរងរបួសធ្ងន់ ដោយម្នាក់ត្រូវគេចាក់ចំទ្រួង និងម្នាក់ទៀតចាក់ធ្លាយពោះវៀន និងត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗផងដែរ។

ក្រោយធ្វើសកម្មភាពរួចជនបង្កបាននាំគ្នាឡើងជិះរថយន្តមួយគ្រឿងចេញបាត់ ដោយបន្សល់ទុករថយន្តកាមេរីហាយព្រីតមួយគ្រឿ ដែលមានស្លាក់លេខ ភ្នំពេញ 2AV.7891 នៅកន្លែងកើតហេតុ។ សាច់ញាតិជនរងគ្រោះក្រោយកើតហេតុបានដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលស្រុកទ្រាំងរួចរាល់អស់ហើយ និងបានសំណូមពរមានវិធាន​ការចាប់ជនបង្កឲ្យខានតែបានផង។

ជុំវិញករណីខាងលើ លោក ប៉ិច វណ្ណា អធិការរងនគរបាលស្រុកទ្រាំង ទទួលផែនព្រហ្មទណ្ឌបានស្រាយបញ្ជាក់នៅព្រឹកថ្ងៃទី១០មេសានេះថា លោកកំពុងធ្វើការលើរឿងនេះ និងបានកំណត់មុខសញ្ញារួចរាល់អស់ហើយ៕

អត្ថបទ៖ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា២ នាទី មុន

បារាំង​បដិសេធ​អ្នក​ស្ម័គ្រ​ចិត្ត​រុស្ស៊ី​សម្រាប់កីឡាអូឡាំពិក២០២៤

ព័ត៌មានអន្ដរជាតិ៩ នាទី មុន

មក​ដឹង​​ពី​ទំហំ​ទឹក​ប្រាក់​សរុប​នៃ​កំពូល​សេដ្ឋី​៥​​រូប​នៅ​វៀតណាម

ជីវិតកម្សាន្ដ១២ នាទី មុន

រីសត Summer Bay Beach Club & Cabins ផ្ដល់ជូននូវពិធីមង្គលការលក្ខណៈពិសេសតាមមាត់ឆ្នេរដ៏រ៉ូមែនទិកបំផុតនៅក្នុងប្រទេសកម្ពុជា

ព័ត៌មានជាតិ១៣ នាទី មុន

អ្នកនាំពាក្យ ៖ ពលករខ្មែរធ្វើការនៅអារ៉ាប៊ីសាអូឌីត ៩០ នាក់ ស្នើសុំវិលត្រឡប់មកកម្ពុជាវិញ

សេដ្ឋកិច្ច១៥ នាទី មុន

វិស័យវាយនភណ្ឌ និងកាត់ដេរវៀតណាមប្រឈមនឹងការលំបាក ដោយសារកង្វះការផ្គត់ផ្គង់វត្ថុធាតុដើមក្នុងស្រុក

ជីវិតកម្សាន្ដ២១ ម៉ោង មុន

ក្រោយលែងលះ តារាហុងកុង Roger សល់ទ្រព្យ ១១ លានដុល្លារ ខណៈអតីតភរិយាចុះចេញតែខ្លួន

ព័ត៌មានជាតិ៤ ម៉ោង មុន

ភ្លៀងមួយមេលើកដំបូងធ្វើឲ្យផ្ទះពលរដ្ឋ៣៣ខ្នង​រលំ និងប៉ើងដំបូល

ព័ត៌មានជាតិ៣ ថ្ងៃ មុន

វៀតណាម បំពាក់គ្រឿងឥស្សរិយយសជូនទាហាន និងមន្រ្តីកម្ពុជា ដែលមានស្នាដៃរុករកអដ្ឋិធាតុកងទ័ពធ្វើមាតុភូមិនិវត្តន៍

ព័ត៌មានជាតិ២ ថ្ងៃ មុន

សាលាដំបូងខេត្តសៀមរាប ស្រាយបំភ្លឺរឿងដោះលែងជនល្មើស ១៤នាក់ ឱ្យនៅក្រៅឃុំ ជុំវិញករណីរំលោភបូកក្មេងស្រីអាយុ ១៥ឆ្នាំ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

វិមានសេដ្ឋីកាស៊ីណូ ហុងកុង ធ្លាប់រស់ជាមួយភរិយាទីមួយ ដាក់លក់តម្លៃ ៣៨៣លានដុល្លារ ក្នុងន័យចែកទ្រព្យ

Sokha Hotels

ព័ត៌មានពេញនិយម