ព័ត៌មានអន្ដរជាតិ
មន្ទីរបញ្ចកោណ ថា ឯកសារលេចធ្លាយ គឺហានិភ័យធ្ងន់ធ្ងរចំពោះ សហរដ្ឋអាមេរិក
នៅក្នុងការអត្ថាធិប្បាយជាផ្លូវការលើកដំបូងស្តីពីការលេចធ្លាយឯកសារចារកម្មយោធាសម្ងាត់លើប្រព័ន្ធផ្សព្វផ្សាយ, អ្នកនាំពាក្យក្រសួងការពារជាតិអាមេរិក បាននិយាយកាលពីថ្ងៃចន្ទទី១០ខែមេសាថា រឿងនេះគឺជាហានិភ័យដ៏ធ្ងន់ធ្ងរចំពោះទីក្រុងវ៉ាស៊ីនតោន។
លោក Chris Meagher បានប្រាប់អ្នកយកព័ត៌មានថា ឯកសារទាំងនោះ បង្កហានិភ័យយ៉ាងធ្ងន់ធ្ងរដល់សន្តិសុខជាតិ និងធ្វើឲ្យរីករាលដាលព័ត៌មានមិនពិត។
លោកបន្ថែមថា “ក្រុមការងារមន្ទីរបញ្ចកោណ កំពុងធ្វើការដើម្បីវាយតម្លៃថាតើឯកសារនោះជាឯកសារពិតឬអត់ ប៉ុន្តែរូបថតដែលចែកចាយលើប្រព័ន្ធផ្សព្វផ្សាយសង្គម បានបង្ហាញឲ្យឃើញនូវឯកសារស្រដៀងគ្នាទៅនឹងឯកសារដែលយើងប្រើដើម្បីផ្តល់ព័ត៌មានថ្មីៗប្រចាំថ្ងៃដល់មេដឹកនាំជាន់ខ្ពស់របស់យើងអំពីប្រតិបត្តិការទាក់ទងនឹងអ៊ុយក្រែន និងរុស្ស៊ី”។
ថ្វីបើឯកសារលេចធ្លាយដំបូង បានលាតត្រដាងត្រឹមតែព័ត៌មានទាក់ទងនឹងជម្លោះអ៊ុយក្រែនក៏ដោយ ប៉ុន្តែឯកសារចុងក្រោយបំផុតដែលបែកធ្លាយកាលពីថ្ងៃសុក្រ គឺបានទម្លាយព័ត៌មានអំពីប្រទេសចិន កូរ៉េខាងត្បូង ទីបញ្ជាការយោធាឥណ្ឌូប៉ាស៊ីហ្វិក មជ្ឈិមបូព៌ា ប្រតិបត្តិការប្រឆាំងភេរវកម្ម និងអ៊ីស្រាអែល។
ស្របពេលជាមួយគ្នានោះដែរ លោក Meagher បានគូសបញ្ជាក់ថា “យើងនៅតែកំពុងស៊ើបអង្កេតថាតើ ការបែកធ្លាយនេះកើតឡើងយ៉ាងដូចម្តេច ហើយពិនិត្យមើលឲ្យកាន់តែច្បាស់អំពីរបៀបដែលព័ត៌មានប្រភេទនេះត្រូវបានចែកចាយ និងថាតើវាត្រូវបានចែកចាយទៅអ្នកណាខ្លះ”៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ បែកធ្លាយឯកសារសម្ងាត់របស់មន្ទីរបញ្ចកោណ លាតត្រដាងសុទ្ធព័ត៌មានរសើប
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង