Connect with us

ព័ត៌មានអន្ដរជាតិ

បែកធ្លាយ ចំនួនកងកម្លាំងពិសេសលោកខាងលិច កំពុងធ្វើ​ប្រតិបត្តិការនៅ អ៊ុយក្រែន

បានផុស

នៅ

ចក្រភព​អង់គ្លេស គឺ​ស្ថិត​ក្នុង​ចំណោម​ប្រទេស​មួយ​ចំនួន ​ដែល​មាន​កង​កម្លាំង​ពិសេស កំពុងធ្វើ​ប្រតិបត្តិការ​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន។ ​នេះ​បើ​ការលាតត្រដាងពី​ឯកសារ​មួយ ​ក្នុង​ចំណោម​ឯកសារ​រាប់​សិប​ដែល​លេច​ធ្លាយ​លើអ៊ីនធឺណិត។

(រូបថត៖ BBC)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឯកសារលេចធ្លាយទាំងនោះ ដែលមានខ្លះត្រូវបានគេដាក់សញ្ញាសម្គាល់ថា “កំពូលអាថ៌កំបាំង” គឺបានរៀបរាប់លម្អិតអំពីសង្រ្គាមនៅអ៊ុយក្រែន រួមទាំងព័ត៌មានដ៏រសើបពាក់ព័ន្ធការរៀបចំរបស់អ៊ុយក្រែន សម្រាប់ការវាយលុកនៅនិទាឃរដូវផងដែរ។

ទោះបីជាយ៉ាងណាក៏ដោយ រដ្ឋាភិបាល​អាមេរិក​និយាយ​ថា ខ្លួន​កំពុង​ស៊ើបអង្កេត រក​ប្រភព​នៃ​ការ​លេច​ធ្លាយ​នេះ។

យោង​តាម​ឯកសារ​ចុះ​ថ្ងៃ​ទី២៣ខែ​មីនា, ចក្រភព​អង់គ្លេស​មាន​កង​កម្លាំង​ពិសេស​ធំ​ជាង​គេ​នៅ​អ៊ុយក្រែន ពោលគឺមានចំនួន៥០នាក់ បន្ទាប់មកគឺរដ្ឋជាសមាជិក​ណាតូដូចជា ឡាតវី ១៧នាក់, បារាំង១៥នាក់, អាមេរិក១៤នាក់ និង​ហូឡង់ ១នាក់។

(រូបថត៖ Military Times)

យ៉ាងណាក្តី ឯកសារ​នេះ​មិន​បាន​បញ្ជាក់ទេ​ថា​តើ ​កង​កម្លាំងទាំងនេះស្ថិត​នៅ​ទី​ណា ឬ​កំពុង​ធ្វើ​អ្វី​នោះ​ទេ។

វត្តមានរបស់ពួកគេនៅក្នុងប្រទេសអ៊ុយក្រែន ទំនងជារុស្ស៊ីបានដឹងរួចទៅហើយ ព្រោះក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ទីក្រុងមូស្គូបានអះអាងថា ខ្លួនមិនមែនគ្រាន់តែប្រឈមមុខនឹងអ៊ុយក្រែនប៉ុណ្ណោះទេ ប៉ុន្តែក៏ជាមួយអង្គការណាតូផងដែរ។

មកទល់ពេលនេះ ក្រសួងការពារជាតិអង់គ្លេស មិនទាន់ធ្វើអត្ថាធិប្បាយអ្វីទេលើឯកសារលេចធ្លាយនេះ ប៉ុន្តែនៅក្នុងការបង្ហោះ Twitter កាលពីថ្ងៃអង្គារ ក្រសួងបានគូសបញ្ជាក់ថា ការលេចធ្លាយព័ត៌មានសម្ងាត់ បានបង្ហាញពីព័ត៌មានមិនត្រឹមត្រូវយ៉ាងច្រើន៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ បែកធ្លាយព័ត៌មានសម្ងាត់! អ៊ុយក្រែន នឹង អស់ ខែលការពារមីស៊ីល ត្រឹម ខែក្រោយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៣៩ នាទីutes មុន

លោក ត្រាំ៖ ​ការ​ចោទ​ប្រកាន់​​​អំពើ​ពុករលួយ​លើ​ ណេតាន់យ៉ាហ៊ូ គឺ​ជា​«រឿង​ឆ្កួតលីលា»

ព័ត៌មានជាតិ១០ ម៉ោង មុន

អភិបាលខេត្តពោធិ៍សាត់ ចុះ​ត្រួត​ពិនិត្យ​បទល្មើស​នេសាទ​ក្នុង​រដូវ​បិទ រក​ឃើញ​មាន​ត្រី​កើន​ឡើង​ជាង​ឆ្នាំ​មុន

ព័ត៌មានជាតិ១១ ម៉ោង មុន

លោក​ ហេង សួរ ឯកភាព​ជា​មួយ​ CDRI ដើម្បី​សិក្សា​ស្រាវជ្រាវ​ពី​វឌ្ឍនភាព​តម្រូវ​ការ​ជំនាញនៅលើទីផ្សារ

សន្តិសុខសង្គម១១ ម៉ោង មុន

អាវុធហត្ថខេត្តតាកែវ បង្ក្រាបជនសង្ស័យគ្រឿងញៀន៥នាក់បញ្ជូនទៅតុលាការ

ព័ត៌មានជាតិ១២ ម៉ោង មុន

ក្រសួងការងារ សហការជាមួយ ILO-BFC ពង្រឹងសមត្ថភាពមន្ត្រីផ្សះផ្សាវិវាទការងារ

ព័ត៌មានជាតិ២១ ម៉ោង មុន

លោកស្រី បាន ស្រីមុំ៖ ​អភិបាល​ខេត្ត​ស្រះកែវ​ អត់ដឹងប្រវត្តិស្ពានព្រំ-បានប៉ាក់កាដ

សន្តិសុខសង្គម២២ ម៉ោង មុន

រកឃើញសពម្ចាស់ទូកដ ២ នាក់ ប្ដីប្រពន្ធ បាត់ខ្លួនក្នុងហេតុការណ៍លិចទូក ម្សិលមិញ

ហ៊ុន សែន និង​ ហ៊ុន ម៉ាណែត
នយោបាយ២២ ម៉ោង មុន

សម្ដេចតេជោផ្ញើសារប្ដេជ្ញាការពារទឹកដីក្នុងពិធីខួបបក្សដែលធ្វើនៅទល់មុខស្ថានទូតថៃ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

បង្ហាញខ្លួនលើកនេះ ភរិយា និងកូនស្រីលោក គីម ស្ពាយកាបូប ពាក់នាឡិកាខ្ទង់ម៉ឺនដុល្លារ

ព័ត៌មានជាតិ១៨ ម៉ោង មុន

ពលករខ្មែរម្នាក់ដែលពេទ្យថៃទុកចោល ត្រូវបានអភិបាលខេត្តប៉ៃលិនអន្តរាគមសង្គ្រោះ ផ្តល់ទាំងថ្លៃព្យាបាល និងធ្វើដំណើរ 

Sokha Hotels

ព័ត៌មានពេញនិយម