ព័ត៌មានជាតិ
តម្លៃដីនៅក្រុងកែបនឹងហក់ឡើងខ្លាំង បន្ទាប់ពីរដ្ឋាភិបាលអនុម័តឲ្យក្រុមហ៊ុនធំមួយសាងសង់ទីក្រុងរណប
រដ្ឋាភិបាលកម្ពុជា បានសម្រេចអនុម័តឲ្យក្រុមហ៊ុនធីភី ម៉ូរ៉ាល់ គ្រុប ឯ.ក របស់អ្នកឧកញ៉ា ឃុន សៀ វិនិយោគកសាងទីក្រុងរណប និងតំបន់ទេសចរណ៍ពិសិដ្ឋចំនួន២ទីតាំង នៅក្នុងខខេត្តកែប។

គម្រោងវិនិយោគនេះ ស្ថិតនៅលើផ្ទៃដីសរុបទំហំ ១៤៦៧ហិកតា ស្ថិតនៅតំបន់ឆ្នេរ ក្នុងសង្កាត់កែប ក្រុងកែប និងឃុំពងទឹក ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប។
យោងតាមលិខិតលេខ៥០០ ដនស/អសដភ ចុះថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ – លិខិតេលេខ១៤៧ ខន/០២៣ សជណ ចុះថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ របស់ខុទ្ទកាល័យសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានបង្ហាញថា រាជរដ្ឋាភិបាលបានសម្រេច៖ ទី១- អនុញ្ញាតឱ្យក្រុមហ៊ុន ធីភី ម៉ូរ៉ាល់ គ្រុប ឯ.ក កាយដីពីទីតាំងជ្រៅមកបំពេញទីតាំងរាក់ ចំនួន២ទីតាំង ទំហំសរុប១៤៦៧ហិកតា ក្នុងនោះទីតាំងទី១ ទំហំ២៨៩ហិកតា ស្ថិតនៅសង្កាត់កែប ក្រុងកែប និងឃុំអង្កោល និងឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប និងទីតាំងទី២ ទំហំ១១៧៨ហិកតា ស្ថិតនៅឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប ដូចមានផែនទីភ្ជាប់មកជាមួយ។
តាមរយៈលិខិតដដែលបានបង្ហាញថា រដ្ឋាភិបាលនឹងប្រគល់ជូនរដ្ឋបាលខេត្តកែប សម្រាប់រៀបចំជាតំបន់ រដ្ឋបាលពហុកីឡដ្ឋាន និងហេដ្ឋារចនាសម្ព័ន្ធសាធារណៈ។
គម្រោងទីក្រុងរណបនេះ រួមមាន មជ្ឈមណ្ឌលពាណិជ្ជកម្ម សណ្ឋាគារ អគារស្នាក់នៅរួម បុរីលំនៅឋាន ផ្សារទំនើប ភោជនីយដ្ឋាន និងតំបន់សេវាកម្មនានា និងបង្កើតជាតំបន់ទេសចរណ៍ពិសិដ្ឋ រីស្សត ទីលានវាយកូនហ្គោល បឹងកាឡូ តំបន់សេវាកម្មស្នាក់នៅ ផ្ទះវិស្សមកាល មណ្ឌលសម្រាកលម្ហែកម្សាន្តទេសចរណ៍ មណ្ឌលកីឡាទេសចរណ៍ សួនឧទ្យាន កន្លែងផ្តល់សេវាកម្មថែទាំសុខភាព និងមណ្ឌលសេវាកម្មទេសចរណ៍ពាក់ព័ន្ធផ្សេងទៀត។
អភិបាលនៃគណៈអភិបាលខេត្តកែប លោកសោម ពិសិដ្ឋ បានមានប្រសាសន៍ឲ្យដឹង កាលពីចុងសប្តាហ៍មុនថា ក្រុមហ៊ុនរបស់អ្នកឧកញ៉ាឃុន សៀ ដែលអភិវឌ្ឍន៍ទីក្រុងរណបនេះ ទទួលបាន ស.ជ.ណ ពីរដ្ឋាភិបាលហើយ ដើម្បីកសាងទីក្រុងរណបនៅក្នុងខេត្តនេះ នាពេលខាងមុខ។
លោក គឹម សង្រ្គាម អ្នកជំនាញផ្នែកដីធ្លី និងផែនការអភិវឌ្ឍន៍នៅខេត្តកំពត កែបបានឱ្យដឹងថា ការសម្រេចរបស់រដ្ឋាភិបាល ពិតមានល្អណាស់ ដែលគម្រោងនេះនឹងជំរុញកំណើនទេសចរណ៍ ពិសេសការអភិវឌ្ឍន៍អចលនទ្រព្យ ក្នុងខេត្តកែប កាន់តែមានសក្តានុពលថែមទៀត។
លោកបន្តថា “តម្លៃដីធ្លី ដែលបានស្ថិតនៅទ្រឹងមួយរយៈក្នុងខេត្តទាំងពីរនេះ នឹងកម្រើកឡើងវិញឆាប់ៗ ហើយអ្នកដែលមានធនធានគួរមកវិនិយោគនៅក្នុងខេត្តកែប ដើម្បីរកផលចំណេញនាពេលខាងមុខ”។
ជាមួយគ្នានេះ អគ្គនាយកគេហទំព័រ Propertyarea.asia លោក យិន លាងគង់ ដែលបានតានដានដំណើរការ អភិវឌ្ឍន៍នៅខេត្តកំពតកែបបានលើកឡើងថា គម្រោងទីក្រុងរណបនេះ នឹងបន្ថែមនូវសក្តានុពលដែលមានស្រាប់របស់ខេត្តកែប ដែលជាខេត្តត្រួវបានរដ្ឋាភិបាលរៀបចំផែនការមេ ជាតំបន់លំហែរកាយកម្រិតខ្ពស់។
លោកបន្តថា ”ការកសាងទីក្រុងរណបក្នុងខេត្តកែប គឺស្របនឹងគម្រោងអភិវឌ្ឍន៍ជាច្រើន ដែលបាននិងកំពុងសាងសង់នៅទីក្រុងនេះ ដូចជា សួនច្បារ ហេដ្ឋារចនាសម្ព័ន្ឋកំពង់ផែ ការអភិវឌ្ឍន៍គំរោងកោះទន្យាយរបស់អ្នកឧកញ៉ាទ្រី ភាពជាដើម”។ លោកបន្តថា “គម្រោងវិនិយោគទីក្រុងរណបថ្មីនេះ នឹងទាក់ទាញមនុស្សកាន់តែច្រើនសម្លឹងទៅកាន់ខេត្តកែប ខណៈខេត្តនេះប្រៀបដូចជាកូនក្រុមុំមួយ ដែលកំពុងរៀបចំចេញពីការចូលម្លប់”៕


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានជាតិ៨ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១០ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន