Connect with us

សន្តិសុខសង្គម

លំនៅឋាន​៣០​ខ្នង នៅ​បាត់ដំបង ត្រូវ​ខ្យល់​កន្ត្រាក់​បំផ្លាញ​ខ្ទេចខ្ទី

បានផុស

នៅ

បាត់ដំបង ៖ លំនៅឋាន​ចំនួន​៣០​ខ្នង នៅក្នុង​ស្រុក​មោងឫស្សី ត្រូវ​បាន​ខ្យល់​កន្ត្រាក់​វាយបំផ្លាញ​ស្ទើរ​ទាំងស្រុង បន្ទាប់ពី​ខ្យល់​បាន​បោក​ចូល​ទៅលើ​ឃុំ​២ ក្នុងស្រុក​មោងឫស្សី​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​របាយការណ៍​របស់​រដ្ឋបាល​ស្រុក​បាន​បញ្ជាក់ថា គ្រោះធម្មជាតិ​នេះ​បានកើត​ឡើង កាលពី ថ្ងៃទី​១២ ខែមេសា ឆ្នាំ​២០២៣  វេលា​ម៉ោង​៥ និង ៣០ នាទី ល្ងាច ដោយ​ខ្យល់​កន្ត្រាក់​បាន​បោកបក់​ចូលទៅ​លើ​ឃុំ​ចំនួន​២ គឺ​ឃុំ របស់​មង្គល និង ឃុំ​មោង ក្នុងស្រុក​មោង​ឫស្សី ខេត្តបាត់ដំបង។

របាយការណ៍​បាន​បន្តថា នៅ​មុនពេល​កើតហេតុ គឺមាន​ភ្លៀង​មួយ​មេ​ធំ​លាយឡំ និង ខ្យល់​កន្ត្រាក់ បោកបក់​ចូល​ឃុំ​ចំនួន​២ ក្នុងស្រុក​រុក្ខ​គិរី បណ្ដាលអោយ​ខូចខាត​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន ៣០ ខ្នង ។ ឃុំ​ដែល​រងគ្រោះ​គឺ​ឃុំ​មោង ខូចខាត​ចំនួន ២៥ ខ្នង និង ឃុំ​របស់​មង្គល ខូចខាត​ចំនួន ៥ ខ្នង ដោយ​ករណីនេះ​មិនមាន​គ្រោះថ្នាក់​ដល់​មនុស្ស​ឡើយ៕

អត្ថបទ ៖ សោ និយម​រ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម