ព័ត៌មានជាតិ
ចរន្តភ្ញៀវទេសចរ បានបង្កើតជាផលប្រយោជន៍សេដ្ចកិច្ចដ៏ច្រើនទាំងនៅថ្នាក់ជាតិ និងតាមមូលដ្ឋាន
កំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានកើនឡើងយ៉ាងគំហុក រយៈពេលបីថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។

យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ បានបង្ហាញថា រយៈពេលបីថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៣ នៅទូទាំងប្រទេសកម្ពុជាទទួលបានភ្ញៀវទេសចរសរុប ១៣,១៨៧,៧៧១នាក់។
បើតាមក្រសួងទេសចរណ៍ កំណើនភ្ញៀវទេសចរនេះ បានបង្កើតជាផលប្រយោជន៍សេដ្ឋកិច្ចដ៏ច្រើនទាំងនៅថ្នាក់ជាតិ និងនៅតាមមូលដ្ឋាន។ តាមរយៈផេកផ្លូវការក្រសួងទេសចរណ៍ បានបញ្ជាក់ថា បណ្តាសណ្ឋាគារ ផ្ទះសំណាក់ និងសេវាស្នាក់នៅផ្សេងៗនៅស្ទើរគ្រប់ខេត្ត បានទទួលភ្ញៀវស្ទើរពេញ ១០០ភាគរយ។ ទន្ទឹមនឹងនេះ បណ្តាភោជនីយដ្ឋាន និងអាហារដ្ឋាន ក៏មានភ្ញៀវចូលពេញៗក្នុងរយៈពេល៣ថ្ងៃនេះ ដែលមានភាពខុសគ្នាធៀបនឹងពេលកំពុងមានវិបត្តិកូវីដ-១៩ខ្លាំង ដោយពលរដ្ឋភាគច្រើនបានរៀបចំម្ហូបអាហារដោយខ្លួនឯងសម្រាប់បរិភោគ។

ជាមួយនឹងកំណើនទេសចរនេះ វិស័យឯកជនបានសម្តែងការរីករាយចំពោះចរន្តភ្ញៀវដ៏ច្រើនលើសពីការរំពឹងទុកនាឱកាសពិធីបុណ្យចូលឆ្នាំថ្មីនេះ និងបន្តមានសុទិដ្ឋិនិយមខ្ពស់ចំពោះការងើបឡើងវិញនៃវិស័យទេសចរណ៍ ខណៈដែលឆ្នាំ២០២៣ គឺជាឆ្នាំទស្សនាកម្ពុជា Visit Cambodia Year។
លោក ថោង រដ្ឋស័ក្តិ រដ្ឋលេខាធិការនៃក្រសួងទេសចរណ៍ បានប៉ាន់ស្មានថា ការចំណាយរបស់ពលរដ្ឋក្នុងដំណើរកម្សាន្តនៃពិធីបុណ្យចូលឆ្នាំថ្មីនេះ អាចចន្លោះពី ៤០-៦០ដុល្លារ ក្នុង១ថ្ងៃ ដោយគិតទៅលើការចំណាយថ្លៃម្ហូបអាហារបីពេល បួករួមទាំងកន្លែងស្នាក់នៅ។ លោករដ្ឋលេខាធិការ បានរំលឹកថា កាលពីឆ្នាំ ២០២២ ក្រសួងបានប៉ាន់ស្មានថា ភ្ញៀវទេសចរចំណាយក្នុងម្នាក់អស់ប្រមាណ ៥០ដុល្លារ ក្នុងការដើរកម្សាន្តថ្ងៃចូលឆ្នាំខ្មែរ ដោយសរុបទទួលបានថវិកាប្រមាណ ៣៦០លានដុល្លារ ក្នុងចំណោមពលរដ្ឋជាង ២.៣លាននាក់។

លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា បានកត់សម្គាល់ឃើញថា ឆ្នាំនេះ សង្រ្កាន្តឆ្នាំថ្មី ហាក់មានសកម្មភាពផុសផុលយ៉ាងខ្លាំង នៅតាមបណ្តាខេត្តនានា។ លោកថា ការចេញដំណើរកម្សាន្តរបស់ប្រជាពលរដ្ឋក្នុងស្រុក គឺត្រូវចំណាយផ្សេងៗ ដែលជាផលល្អសម្រាប់អ្នកប្រកបអាជីវកម្ម ដូចជា ម្ហូបអាហារ របស់របរបម្រើឱ្យសេវាកម្មនានា ក្នុងកម្មវិធីសង្រ្កាន្ត និងទំនិញជាច្រើនផ្សេងទៀត។
លោកបណ្ឌិត បានសង្កត់ធ្ងន់ថា ការចំណាយ និងតម្រូវការ គឺធ្វើឱ្យមានលំហូរសាច់ប្រាក់ ដែលនាំឱ្យមានចរន្តសេដ្ឋកិច្ចល្អប្រសើរ ជួយកំណើនសេដ្ឋកិច្ចជាតិ៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


