ព័ត៌មានអន្ដរជាតិ
កូរ៉េខាងត្បូង ចេញមុខបញ្ជាក់រឿងផ្ដល់អាវុធឲ្យ អ៊ុយក្រែន ឬអត់
ការិយាល័យរបស់លោកប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk Yeol បានឲ្យដឹងថា ប្រទេសកូរ៉េខាងត្បូងនឹងមិនផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែននោះទេ ដើម្បីជាប្រយោជន៍ដល់ស្ថិរភាពក្នុងទំនាក់ទំនងជាមួយរុស្ស៊ី ។

ការិយាល័យរបស់លោកប្រធានាធិបតីបានប្រាប់ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូងនៅថ្ងៃព្រហស្បតិ៍នេះថា “កូរ៉េខាងត្បូងមិនមានច្បាប់ណាមួយ ហាមឃាត់ការដឹកជញ្ជូនអាវុធទៅឲ្យប្រទេសទី ៣ ដែលកំពុងជួបការបះបោរ ឬកំពុងមានទុក្ខព្រួយនោះទេ” ។
ការិយាយរបស់លោក Yoon បញ្ជាក់ទៀតថា កូរ៉េខាងត្បូងក៏មានតួនាទីជាមួយសហគមន៍អន្តរជាតិលើផលប្រយោជន៍សម្រាប់ការការពារសេរីភាពរបស់ពលរដ្ឋអ៊ុយក្រែនផងដែរ ប៉ុន្តែយើងមិនធ្វើបែបនេះនោះទេ ដោយសារយើងត្រូវគ្រប់គ្រងទំនាក់ទំនងជាមួយរុស្ស៊ីក្នុងលក្ខណៈស្ថិរភាព ។

នៅថ្ងៃដដែលនេះ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា ទីក្រុងមូស្គូមានការសោកស្តាយចំពោះជំហរមិនអាចទទួលយកបានរបស់កូរ៉េខាងត្បូង ប្រសិនបើរដ្ឋាភិបាលទីក្រុងសេអ៊ូលសម្រេចបញ្ជូនសព្វាវុធណាមួយទៅឲ្យអ៊ុយក្រែន ជាពិសេសវានឹងបង្ហាញយ៉ាងច្បាស់ថា កូរ៉េខាងត្បូងគឺចូលរួមនៅក្នុងជម្លោះមួយនេះ ។
ស្របពេលជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova ក៏បានបញ្ជាក់ផងដែរថា ទោះប្រទេសមកពីណាក៏ដោយ ដែលហ៊ានផ្ដល់សព្វាវុធគ្រប់ប្រភេទទាំងអស់ឲ្យអ៊ុយក្រែន នោះទីក្រុងមូស្គូនឹងចាត់ទុកជាទង្វើប្រឆាំងនឹងរុស្ស៊ីដោយបើកចំហ ហើយក៏ជាបញ្ហាពោរពេញទៅដោយគ្រោះថ្នាក់ផងដែរ” ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ មានតែប្រទេសអាស៊ាន ៣ ប៉ុណ្ណោះដែលអាចមើលឃើញព្រឹត្តិការណ៍ “សូរ្យគ្រាសកូនកាត់” ដ៏កម្រថ្ងៃនេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


