ព័ត៌មានអន្ដរជាតិ
ការចំណាយលើវិស័យយោធាពិភពលោក ឈានដល់កម្រិតខ្ពស់ជាប្រវត្តិសាស្រ្ត
ការចំណាយលើវិស័យយោធាជាសកល បានកើនឡើងដល់កម្រិតខ្ពស់ជាប្រវត្តិសាស្រ្តកាលពីឆ្នាំមុន ដែលជំរុញដោយគោលនយោបាយរបស់អឺរ៉ុប។

វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិទីក្រុងស្តុកខុល (SIPRI) បានប្រកាសនៅថ្ងៃចន្ទទី២៤ខែមេសាថា ការចំណាយលើវិស័យការពារជាតិ បានកើនឡើង៣,៧% ពោលគឺឈានដល់កម្រិតខ្ពស់បំផុតក្នុងទំហំទឹកប្រាក់ ២.២៤ទ្រីលានដុល្លារក្នុងឆ្នាំ២០២២។ ប្រហែលពាក់កណ្តាលនៃការកើនឡើងប្រចាំឆ្នាំ គឺដោយសារតែកញ្ចប់ថវិកាយោធារបស់អ៊ុយក្រែន។
ថវិកាសព្វាវុធ កំពុងពង្រីកពាសពេញទ្វីបអឺរ៉ុប ដើម្បីឆ្លើយតបនឹងការវាយលុករបស់រុស្ស៊ី ខណៈភាពតានតឹងនៅអាស៊ីបូព៌ា ក៏កំពុងជំរុញឲ្យមានការចំណាយកាន់តែច្រើនផងដែរ។

អ្នកស្រាវជ្រាវជាន់ខ្ពស់របស់ SIPRI លោក Nan Tian បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ការកើនឡើងជាបន្តបន្ទាប់ នៃការចំណាយលើវិស័យយោធាពិភពលោកក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គឺជាសញ្ញាមួយបង្ហាញថា យើងកំពុងរស់នៅក្នុងពិភពលោកដែលមានអសន្តិសុខកាន់តែខ្លាំងឡើង។ រដ្ឋនានាកំពុងពង្រឹងកម្លាំងយោធា ដើម្បីឆ្លើយតបទៅនឹងបរិយាកាសសន្តិសុខដែលកាន់តែយ៉ាប់យ៉ឺន”។
ហ្វាំងឡង់និងស៊ុយអែត ស្ថិតក្នុងចំណោមប្រទេសដែលបង្កើនការចំណាយច្រើនជាងគេ ដោយការទិញយន្តហោះចម្បាំង F-35 របស់ហ្វាំងឡង់ បានរួមចំណែកដល់ការកើនឡើង ៣៦%។

ទន្ទឹមនឹងនោះ ថវិកាការពារជាតិរបស់សមាជិកណាតូដែលមានស្រាប់ គឺបានកើនឡើង០,៩% ពីឆ្នាំ២០២១។ នៅតំបន់មជ្ឈិមបូព៌ា, ប្រទេសអារ៉ាប៊ីសាអូឌីត បានបង្កើនការចំណាយរបស់ខ្លួនប្រមាណ១៦% ក្លាយជាអ្នកចំណាយធំជាងគេលំដាប់ទី៥លើពិភពលោក។
ដោយឡែក ប្រទេសកាតា បានបង្កើនការចំណាយ២៧%។ ទោះបីជាយ៉ាងណាក៏ដោយ សហរដ្ឋអាមេរិក នៅតែជាប្រទេសចំណាយច្រើនជាងគេបំផុតក្នុងពិភពលោក៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Brunswick News
ចុចអាន៖ អាមេរិក ប្រកាសបង្កើនការចំណាយយោធា ធំបំផុតក្នុងប្រវត្តិសាស្រ្ត
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


