ព័ត៌មានអន្ដរជាតិ
អាមេរិក ប្រកាសបង្កើនការចំណាយយោធា ធំបំផុតក្នុងប្រវត្តិសាស្រ្ត
កញ្ចប់ថវិកាឆ្នាំ២០២៤ របស់ប្រធានាធិបតីអាមេរិក ចូ បៃដិន នឹងបង្កើនការចំណាយយោធាដល់កម្រិតកំណត់ត្រា ៨៤២ពាន់លានដុល្លារ។ នេះបើយោងតាមព័ត៌មាន ដែលចេញផ្សាយដោយសេតវិមាននៅថ្ងៃសុក្រទី១០ខែមីនា។
យោងតាមសេចក្តីថ្លែងការណ៍របស់សេតវិមាន, កញ្ចប់ថវិកានេះ នឹងរួមបញ្ចូលទាំងការវិនិយោគចំនួន៩.១ពាន់លានដុល្លារ ក្នុងគម្រោង Pacific Deterrence Initiative របស់មន្ទីរបញ្ចកោណ ដែលមានគោលបំណងជំរុញវត្តមានរបស់សហរដ្ឋអាមេរិក នៅតំបន់ប៉ាស៊ីហ្វិក ដើម្បីប្រឆាំងនឹងប្រទេសចិនផងដែរ។
ទន្ទឹមនោះ ទំនើបភាវូបនីយកម្មនៃឃ្លាំងអាវុធនុយក្លេអ៊ែររបស់អាមេរិក នឹងបន្ថែមទឹកប្រាក់ចំនួន ៣៧.៧ពាន់លានដុល្លារទៀត ខណៈការចំណាយលើការសាងសង់នាវា និងការវិនិយោគនៅក្នុងបច្ចេកវិទ្យាសំខាន់ៗ មិនទាន់បញ្ជាក់ចំនួនប្រាកដនោះទេ។
យ៉ាងណាក្តី សេចក្តីថ្លែងការណ៍ដាច់ដោយឡែកពីសេតវិមានលើកឡើងថា ថវិការបស់លោក បៃដិន ក៏នឹងរួមបញ្ចូលទាំង ៦ពាន់លានដុល្លារសម្រាប់ប្រទេសអ៊ុយក្រែនផងដែរ ថ្វីបើមិនទាន់ច្បាស់ក៏ដោយ។
ទោះមិនមានព័ត៌មានលម្អិតបន្ថែមត្រូវបានចេញផ្សាយជាសាធារណៈ ប៉ុន្តែរដ្ឋមន្ត្រីការពារជាតិ Lloyd Austin បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការចំណាយសរុបនឹងបន្ថែមរហូតដល់ ៨៤២ពាន់លានដុល្លារអាមេរិក។ នេះតំណាងឲ្យការកើនឡើងចំនួន២៦ពាន់លានដុល្លារបើធៀបនឹងឆ្នាំមុន និងជិត១០០ពាន់លានដុល្លារបើធៀបនឹងឆ្នាំ២០២១។
យោងតាមតួលេខថ្មីបំផុតពីវិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិ Stockholm បានឲ្យដឹងថា សហរដ្ឋអាមេរិក បានចំណាយលើវិស័យយោធារបស់ខ្លួននៅឆ្នាំ២០២១ ច្រើនជាងប្រទេសចំនួនប្រាំបួនបូកបញ្ចូលគ្នាទៅទៀត។
វិទ្យាស្ថាននេះកត់សម្គាល់ថា ថ្វីបើថវិការបស់យោធា បានកើនឡើងជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ២០១៥ និងច្រើនជាងទ្វេដងចាប់តាំងពីឆ្នាំ២០០២ក៏ដោយ ប៉ុន្តែរដ្ឋបាលរបស់សហរដ្ឋអាមេរិក បានកាត់បន្ថយមូលនិធិសម្រាប់ការផ្គត់ផ្គង់អាវុធចំនួន៦,៤% ចន្លោះឆ្នាំ២០១២ដល់ឆ្នាំ២០២១ និង ៥,៤% ចន្លោះឆ្នាំ២០២០ដល់ឆ្នាំ២០២១៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ ចារកម្មអាមេរិក ព្រួយបារម្ភអំពីហានិភ័យបង្កឡើងដោយ រុស្ស៊ី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


